អាជ្ញាធរ​បញ្ជាឱ្យ​រុះរើ​សំយាប​​ដំឡើង​​​សម្រាប់​អ្នក​គាំទ្រ​លោក កឹម សុខា​

អភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសរសេរលិខិតផ្ញើជូនគណបក្សសង្គ្រោះជាតិសុំឲ្យពួកគេហាមអ្នកគាំទ្រកុំឲ្យបិទផ្លូវសំខាន់នៅមុខទីស្នាក់ការរបស់ខ្លួន ហើយរុះរើសំយាបដែលពួកគេបានដំឡើងនៅទីនោះកាលពីពេលថ្មីៗនេះ។ ក្រុមអ្នកគាំទ្របាននិងកំពុងនៅកំដរការពារខាងក្រៅទីស្នាក់ការកណ្ដាលគណបក្សចាប់តាំងពីថ្ងៃទី២៦ ខែឧសភាមក នៅពេលនគរបាលប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សដែលកំពុងសម្ងំលាក់ខ្លួននៅខាងក្នុង។ មនុស្សរាប់រយនាក់បាននៅទីនោះគ្រប់ពេលវេលាដើម្បីរារាំងការចាប់ខ្លួនរូបលោកហើយបានហៀរចូលទៅលើផ្លូវជាតិលេខ២។ គណបក្សក៏បានដំឡើងសំយាបដែកនៅមុខទីស្នាក់ការកាលពីដើមខែនេះ ដើម្បីផ្ដល់កន្លែងជ្រកដល់អ្នកគាំទ្រផងដែរ។ កាលពីថ្ងៃអង្គារ លោក ប៉ិច កែវមុនី អភិបាលខណ្ឌបានសរសេរលិខិតមួយច្បាប់ផ្ញើជូនគណបក្សនេះបញ្ជាឲ្យពួកគេហាមអ្នកគាំទ្រកុំឲ្យហៀរលើផ្លូវ ឲ្យរុះរើសំយាប និងជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំគ្នាណាមួយ។ ដោយអង្គុយនៅក្រោមសំយាបពណ៌ខៀវកាលពីព្រឹកម្សិលមិញ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រប្រហែល២០នាក់ថា គណបក្សនឹងស្វែងរកព័ត៌មានបន្ថែមអំពីសំណើនេះ មុនពេលអនុវត្តតាមបទបញ្ជា។ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា “តំណាងរាស្ត្រ និងមន្ត្រីគណបក្សសង្គ្រោះជាតិរបស់យើងនឹងទៅសួរពួកគេពីមូលហេតុដែលពួកគាត់ត្រូវរុះរើសំយាបនេះ ប៉ុន្តែពួកគេក៏បានសុំឲ្យយើងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ផងដែរ ហើយពួកគេក៏បាននិយាយថា យើងមិនបានជូនដំណឹងពីការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិឡើយ”។ ដោយសំដៅដល់ទីស្នាក់ការគណបក្ស លោកបានបន្ថែមថា “យើងបានជួបជុំគ្នានៅក្នុងផ្ទះរបស់យើងតែប៉ុណ្ណោះ”។ហេតុអ្វីបានជាយើងត្រូវប្រាប់ពួកគេ ឬសុំការអនុញ្ញាត? តើច្បាប់ឬមាត្រាណាដែលចែងថា ការជួបជុំគ្នានៅក្នុងផ្ទះរបស់យើង ត្រូវប្រាប់ពួកគេនោះ”។ លោក ម៉ា សុភាព អភិបាលរងខណ្ឌបានអះអាងថា សំយាបនេះរំលោភចូលដីសាធារណៈ ហើយត្រូវតែរុះរើចេញ ដូចសំយាបរបស់អាជីវកម្មឯកជនមួយចំនួន […]

The post អាជ្ញាធរ​បញ្ជាឱ្យ​រុះរើ​សំយាប​​ដំឡើង​​​សម្រាប់​អ្នក​គាំទ្រ​លោក កឹម សុខា​ appeared first on The Cambodia Daily.