សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ធំចោទប្រកាន់​ម្ចាស់ហាង​ខារ៉ាអូខេ​ម្នាក់ពីបទ​ធ្វើ​សញ្ចរកម្ម​ក្មេងស្រី​​អនី​តិជន​

ម្ចាស់ហាងខារ៉ាអូខេម្នាក់នៅក្នុងខេត្តកំពង់ធំត្រូវបានចោទប្រកាន់ពីបទសញ្ចរកម្មកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរបានឆ្មក់ចូលកន្លែងនោះកាលពីដើមខែនេះ ហើយបានរកឃើញថា គាត់បានធ្វើសញ្ចរកម្មបុគ្គលិកអាយុ១៥ឆ្នាំម្នាក់ទៅឱ្យភ្ញៀវ។ កងរាជអាវុធហត្ថបានឆ្មក់ចូលហាងខារ៉ាអូខេមួយនៅក្នុងស្រុកស្ទោងកាលពីល្ងាចថ្ងៃអង្គារឆ្លើយតបតាមបណ្តឹងរបស់ស្ត្រីជាម្តាយជនរងគ្រោះ។ ក្រុមមន្ត្រីបានចាប់ខ្លួនម្ចាស់ហាងឈ្មោះ បាន ស៊ី អាយុ៣៣ឆ្នាំ និងបានជួយសង្គ្រោះក្មេងស្រីមិនទាន់គ្រប់អាយុរូបនេះ ហើយបានបញ្ជូនអ្នកទាំងពីរទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។ លោក ប៊ុន ឃី នាយការិយាល័យយុត្តិធម៌នៃនគរបាលខេត្តបានមានប្រសាសន៍ថា “យើងបានបញ្ជូនគាត់ទៅសាលាដំបូងខេត្តនៅព្រឹកនេះនៅម៉ោងប្រហែល៩ព្រឹក ហើយ ជននេះស្ថិតក្នុងពន្ធនាគារហើយ”។ លោក អិុត សុធា ព្រះរាជអាជ្ញារងដែលទទួលបន្ទុកដោះស្រាយរឿងក្តីនេះបានមានប្រសាសន៍ថា លោក បាន ស៊ី ត្រូវបានចោទប្រកាន់ពីបទធ្វើសញ្ចរកម្មកុមារ ជាបទឧក្រិដ្ឋដែលអាចផ្ទន្ទាទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។ លោក អិុត សុធា បានមានប្រសាសន៍ថាគេមិនទាន់ច្បាស់ថា តើប្រពន្ធរបស់លោក បាន ស៊ី ដែលបានជួយគ្រប់គ្រងហាងខារ៉ាអូខេនេះ និងមានវត្តមានអំឡុងការឆ្មក់ចូលនោះដែរ នឹងត្រូវបានចោទប្រកាន់ឬយ៉ាងណានោះ ដោយលោកពន្យល់ថា ស្ត្រីរូបនេះមិនត្រូវបានចាប់ខ្លួនទេ ពីព្រោះគាត់មានផ្ទៃពោះ។ លោក កងសារូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបានមានប្រសាសន៍កាលពីម្សិលមិញថា នៅក្នុងពាក្យបណ្តឹង ម្តាយរបស់ក្មេងស្រីរងគ្រោះបាននិយាយថា កូនស្រីរបស់គាត់បានរត់ចេញពីផ្ទះប្រហែលពីរសប្តាហ៍មកហើយ បន្ទាប់ពីមានការទាស់ទែងពីរឿងប្តីថ្មីរបស់អ្នកស្រី។ លោកបានមានប្រសាសន៍ថា “គាត់បានបង្ហាញរូបថតកូនស្រីរបស់គាត់ដល់អ្នកភូមិនៅក្នុងស្រុកស្ទោង ហើយមនុស្សមួយចំនួនដែលបានចំណាំមុខនាង […]

The post សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ធំចោទប្រកាន់​ម្ចាស់ហាង​ខារ៉ាអូខេ​ម្នាក់ពីបទ​ធ្វើ​សញ្ចរកម្ម​ក្មេងស្រី​​អនី​តិជន​ appeared first on The Cambodia Daily.