វិធី​ណា​ខ្លះ​ដែល​អាច​ទប់ស្កាត់​ជំងឺ​សន្លាក់​ឆ្អឹង​-​ពុក​ឆ្អឹង​

ជំងឺឈឺសន្លាក់ឆ្អឹង-ពុកឆ្អឹងកើតមានចំពោះឆ្អឹង ។ ជំងឺនេះវាវិវត្តន៍ទៅមុខដោយយឺតៗ ហើយវាមានចរិតមួយជាជំងឺតពូជទៀតផង ។ ប៉ុន្តែនិយាយដោយចំៗទៅវិញនោះ វាបានបង្កឡើងដោយសារឆ្អឹងរបស់មនុស្សខ្វះជាតិកាល់ស្យូម ដែលមានប្រភពមកពីអាហារបរិភោគ ។ ជំងឺរលាកសន្លាក់ឆ្អឹងក៏ដូចជាជំងឺពុកឆ្អឹងផងដែរ វាសុទ្ធតែបង្កធ្វើឲ្យឆ្អឹងកាន់តែធ្លាក់ចុះខ្សោយទៅ ពិសេសងាយប្រឈមមុខ នឹងការបាក់ឆ្អឹងដោយចៃដន្យផងទៅទៀត ។

ថ្វីបើបញ្ហាយ៉ាងនេះអាចនឹងកើតមានចំពោះមនុស្សគ្រប់រូបក៏ពិតមែន ប៉ុន្តែមនុស្សគ្រប់រូបក៏នៅតែអាចការពារបង្ការកុំឲ្យជំងឺដ៏សែនគ្រោះថ្នាក់បែបនេះកើតមានឡើងផងដែរ ។ដំបូងឡើយនោះមនុស្សគ្រប់រូបត្រូវតែមានការចាប់អារម្មណ៍អំពីវិធីដែលអាចជួយទប់ស្កាត់ ។

– អំពីអាហារបរិភោគ៖
ត្រូវពិសាទឹកដោះគោ : ទឹកដោះគោមានគុណប្រយោជន៍ដោយសារតែសំបូរទៅដោយប្រភពនៃសារធាតុកាល់ស្យូមជួយធ្វើឲ្យឆ្អឹងមានសុខភាពល្អ និងរឹងមាំ ។ រាល់គ្រប់ផលិតផលពីទឹកដោះគោ ក៏មានផ្ទុកទៅដោយជីវជាតិវីតាមីនដេ ដែលជាជីវជាតិដ៏ចាំបាច់ ជួយធ្វើឲ្យរូបរាងកាយទទួលការបញ្ជ្រាបសារធាតុកាល់ស្យូម ។

– ត្រូវពិសាសាច់ត្រី៖ សាច់ត្រីជាប្រភេទអាហារសំបូរទៅដោយជាតិបំប៉នដែលអាចមានសមត្ថភាពក្នុងការជួយកំចាត់ជំងឺ ក៏ដូចជាជួយព្យាបាលជំងឺគ្រប់ប្រភេទ ។ ម្យ៉ាងវិញទៀត សាច់ត្រីសំបូរទៅដោយសារធាតុកាល់ស្យូម និងជីវជាតិវីតាមីនដេ ។

– ត្រូវបរិភោគបន្លែពណ៌បៃតង៖ បន្លែស្រស់ពណ៌បៃតងជាប្រភពដែលសំបូរទៅដោយសារធាតុកាល់ស្យូមយ៉ាងច្រើន បូកបញ្ចូលទាំងសារធាតុ Kail និងវីតាមីនកា ។ ប្រភេទសារធាតុ និងជីវជាតិនេះ ហើយដែលជួយទប់ស្កាត់មិនឲ្យសារធាតុកាល់ស្យូមផ្តាច់ចេញពីឆ្អឹងបាននោះ ។

– បរិភោគសណ្តែកសៀង៖ សណ្តែកសៀងព្រមទាំងផលិតផលអាហារទាំងឡាយណាដែលធ្វើពីសណ្តែកសៀង មិនមែនគ្រាន់តែសំបូរទៅដោយសារធាតុកាល់ស្យូមតែប៉ុណ្ណោះទេ គឺថែមទាំងមានសមត្ថភាពជួយធ្វើឲ្យឆ្អឹងកាន់តែមានសុខភាពល្អថែមឡើងទៀត ។

– ត្រូវកាត់បន្ថយអាហារដែលសំបូរទៅដោយប្រូតេអ៊ីន៖ ការបរិភោគអាហារដែលសំបូរទៅដោយប្រូតេអ៊ីនពេកនោះ ងាយប្រឈមមុខនឹងការបាត់បង់ជាតិកាល់ស្យូមពីខាងក្នុងឆ្អឹង ។ ជាការទូន្មានតាមវេជ្ជសាស្ត្រវិញ តំរូវឲ្យស្ត្រីបរិភោគអាហារសំបូរទៅដោយប្រូតេអ៊ីនប្រមាណ ៥០ ក្រាម និងបុរសប្រមាណ ៦៣ ក្រាម តែប៉ុណ្ណោះជាប្រចាំថ្ងៃ ។

– បង្កើនការបរិភោគខ្ទឹមគ្រប់ប្រភេទ៖ ខ្ទឹមជាប្រភេទអាហារម្យ៉ាងដែលជួយទប់ស្កាត់បានយ៉ាងមានប្រសិទ្ធនូវអាការៈពុកឆ្អឹង និងឈឺសន្លាក់ឆ្អឹង ។ បើនិយាយអំពីគុណប្រយោជន៍របស់ខ្ទឹមវិញ ជាមួយនឹងបញ្ហាពុកឆ្អឹង ឈឺសន្លាក់ឆ្អឹងនោះ ខ្ទឹមមានប្រសិទ្ធភាពលើសពីឱសថព្យាបាលផងទៅទៀត ។

– កាត់បន្ថយការពិសាកាហ្វេ៖ អ្នកប្រហែលជាត្រូវតែកាត់បន្ថយការពិសាកាហ្វេឲ្យមកនៅត្រឹមកំរិតមួយជាអប្បបរមា ដោយមិនត្រូវពិសាកាហ្វេឲ្យលើសពី ៣ ពែងក្នុងមួយថ្ងៃនោះឡើយ ពីព្រោះកាហ្វេជាសារធាតុមួយដែលធ្វើឲ្យឆ្អឹងរងការលំហួតកាល់ស្យូមយ៉ាងងាយស្រួល និងឆាប់រហ័សបំផុតជំរុញឲ្យឆ្អឹងងាយផុយពុក និងកើតបញ្ហាសន្លាក់ឆ្អឹងថែមផងទៅទៀតទេ ។
ក្រៅពីការយកចិត្តទុកដាក់នឹងបញ្ហាអាហារដូចបានជំរាបជូនខាងលើនេះ មនុស្សម្នាក់ៗត្រូវតែ ហាត់ប្រាណ លេងកីឡា ធ្វើការត្រួតពិនិត្យដង់ស៊ីតេឆ្អឹង អាស្រ័យឱសថជួយបំប៉នដល់ឆ្អឹង និងសុខភាពឆ្អឹង ។

ដោយឡែកបើនិយាយអំពីបែបបទនៃការរស់នៅវិញ មនុស្សម្នាក់ៗត្រូវប្រតិបត្តិដូចជា
– បោះបង់ចោលការជក់បារី
– កាត់បន្ថយការផឹកសុរា ឬគ្រឿងស្រវឹងផ្សេងៗទៀត
– ទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យរូបកាយកើតអាការៈតានតឹង (stress) និងខ្សោះកំលាំងកាយ កំលាំងថាមពលស្មារតី ដែលអូសបន្លាយពេលយូរពេកនោះ ៕

ប្រភព៖ iknow

  • វិធី​ណា​ខ្លះ​ដែល​អាច​ទប់ស្កាត់​ជំងឺ​សន្លាក់​ឆ្អឹង​-​ពុក​ឆ្អឹង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:សុខភាព
Tags: