ការដាក់តាំង​លំអរដើមឈើតូចៗនៅ​កន្លែងធ្វើការ​ជួយ​ឱ្យ​យើងមាន​អារម្មណ៍​ស្រស់ថ្លា

ការសិក្សាថ្មីមួយបានរកឃើញថា ការដាក់តាំងរុក្ខជាតិ ឬដើមផ្កាដែលដាំក្នុងផើងនៅក្នុងការិយាល័យធ្វើការផ្តល់ផលល្អដល់សុខភាពរបស់អ្នក ។ ការស្រាវជ្រាវបានរកឃើញថា វត្តមានរុក្ខជាតិដាំក្នុងផើងនៅតាមការិយាល័យធ្វើការអាចជួយកាត់បន្ថយការអស់កម្លាំង ភាពតានតឹងក្នុងអារម្មណ៍ (Stress) ការស្ងួត.ក  ឈឺក្បាល ក្អក ព្រមទាំងការពារស្បែកបុគ្គលិកមិនឱ្យស្ងួតទៀតផង ។
នៅក្នុងការពិសោធលើបុគ្គលិកការិយាល័យ៣៨៥នាក់ បណ្តាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រជីវិតប្រទេសណ័រវេសនិងសាកលវិទ្យាល័យ Uppsala Universityប្រទេសស៊ុយអែតបានពិនិត្យអត្រាធូរស្បើយពីជំងឺនិងចំនួននៃរុក្ខជាតិដែលបុគ្គលិកម្នាក់ៗបានមើលឃើញអំឡុងពេលបំពេញការងាររបស់ពួកគេ ។ ជាលទ្ធផលបានបង្ហាញថា បុគ្គលិកដែលឃើញរុក្ខជាតិទាំងនោះកាន់តែច្រើនដង អត្រាប្រឈមនឹងជំងឺរបស់ពួកគេកាន់តែតិចទៅៗ ។
មូលហេតុខាងលើនេះ តាមការពន្យល់មួយបានបញ្ជាក់ថា គឺដោយសារតែរុក្ខជាតិនិងអតិសុខុមប្រាណនៃដីក្នុងផើងអាចស្រូបយកបានយ៉ាងល្អនូវសារធាតុហើរក្នុងខ្យល់ដែលជាសមាសធាតុបង្កការប៉ះពាល់ដល់សុខភាព ។
លោកស្រីវេជ្ជបណ្ឌិតប្រ៊ីងស្ល៊ីម៉ាកបាននិយាយថា ការពន្យល់តាមបែបចិត្តសាស្ត្រមួយទៀតគឺថា នៅក្នុងជំនឿមនុស្សយើង រុក្ខជាតិគឺជាអ្វីដែលធ្វើឱ្យពួកគេមានសុខភាព ៕
ប្រភព៖ whatsupkhmer

  • ការដាក់តាំង​លំអរដើមឈើតូចៗនៅ​កន្លែងធ្វើការ​ជួយ​ឱ្យ​យើងមាន​អារម្មណ៍​ស្រស់ថ្លា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:សុខភាព
Tags: