​អ្នក​ជំនាញ​​នឹង​ធ្វើ​បទ​បង្ហាញ​​​​លទ្ធផល ​ស្ដីពី​ការ​ស្រាវជ្រាវ​នៃ​រាជធានី​អង្គរ

ខេត្តសៀមរាប៖ តំបន់អង្គរត្រូវបានអង្គការយូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ថាមានទំហំ៤០១គីឡូម៉ែត្រក្រឡា ប៉ុន្តែបើផ្អែកទៅលើសំណល់បុរាណវិទ្យានិងស្លាកស្នាមប្រវត្តិសាស្រ្ត នៃអាណាចក្រខ្មែរ ឲ្យយើងដឹងថា អារ្យធម៌អង្គរមានវិសាលភាពដ៏ធំធេងហួសពីព្រំដែនកំណត់ នៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើយោងតាម អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា បានបន្តថា ការស្រាវជ្រាវស្ដីពីវិសាលភាពនៃរាជធានីអង្គរត្រូវបានធ្វើឡើង ក្រោមការសហការគ្នារវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ ស៊ីដនី ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ ហើយលទ្ធផលនៃការស្រាវជ្រាវនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំធ្វើបទបង្ហាញមួយនៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច ដោយលោក Roland fletcher នៅសាលាបារាំងចុងបូព៌ា ដែលមានទីតាំងនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុង-ខេត្ត សៀមរាប។
អាជ្ញាធរជាតិអប្សរា ក៏ស្នើអញ្ជើញអ្នកស្រាវជ្រាវជាតិ អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ សិស្ស និស្សិត អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ ចូលរួមស្តាប់ដើម្បីទទួលបានចំណេះដឹងបន្ថែម។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នោះដែរ វេលាម៉ោង១៤និង៣០នាទីរសៀល អាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ នឹងរៀបចំធ្វើបទបង្ហាញមួយទៀតផងដែរ ស្ដីពីលទ្ធផលបឋមថ្មីៗ ពីការស្រាវជ្រាវបុរាណវិទ្យានៅកោះកែរ  នៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា៕

​អ្នក​ជំនាញ​​នឹង​ធ្វើ​បទ​បង្ហាញ​​​​លទ្ធផល ​ស្ដីពី​ការ​ស្រាវជ្រាវ​នៃ​រាជធានី​អង្គរ ​អ្នក​ជំនាញ​​នឹង​ធ្វើ​បទ​បង្ហាញ​​​​លទ្ធផល ​ស្ដីពី​ការ​ស្រាវជ្រាវ​នៃ​រាជធានី​អង្គរ

ប្រភព៖ kqube

  • ​អ្នក​ជំនាញ​​នឹង​ធ្វើ​បទ​បង្ហាញ​​​​លទ្ធផល ​ស្ដីពី​ការ​ស្រាវជ្រាវ​នៃ​រាជធានី​អង្គរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: