កំពូល​នាវា​យក្ស​រុស្សី ផ្ទុក​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​២ ពេល​នេះ​ដាក់​ឲ្យ​ចុះ​ទឹក​ហើយ

#Russia launches World's biggest, most powerful icebreaker – '#Arktika' #arktika2016

A video posted by RT (@rt) on

កំពូលនាវាបំបែកផ្ទាំងទឹកកកទើបនឹងសង់ឡើងថ្មីរបស់រុស្សី ដែលមានផ្ទុកម៉ាស៊ីនរ៉េអាក់ទ័ររបស់នុយក្លេអ៊ែរ២ផងនោះ ពេលនេះត្រូវបានគេដាក់ឲ្យដំណើរលើសមុទ្រហើយ ដោយគេបានទម្លាក់វាចូលទឹកនៅក្នុងទីក្រុង St. Petersburg ហើយវានឹងត្រូវគេចាត់ទុកជានាវាធំបំផុតក្នុងលោក បើគិតក្នុងចំណោមចំណាត់ថ្នាក់ និងប្រភេទនៃនាវានោះ ។
Arktika ជានាវាឈានមុខគេ ក្នុងចំណោមនាវាឯទៀតដែលស្ថិតក្នុងគម្រោងការ Project 22220 ដែលគេធ្វើឡើងសម្រាប់ជំនួសនាវានុយក្លេអ៊ែរកាលពីជំនាន់ចាស់ៗ ដោយនាវាថ្មីនេះមិនមែនគ្រាន់តែមានទំហំធំជាងមុនទេ ថែមទាំងមានថាមពលខ្លាំងជាងនាវាមុនៗទៀតផង មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើនាវាចរណ៍បានទាំងក្នុងទឹកជ្រៅ និងទឹករាក់ ។
ចាប់ផ្ដើមសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៣ គម្រោងនេះមានការប៉ាន់ស្មានតម្លៃប្រហែល២ពាន់លានដុល្លារ ដោយគេនឹងសង់នាវា៣គ្រឿងបន្តបន្ទាប់គ្នា ជាការស្នើឡើងដោយក្រុមហ៊ុនរុស្សីមួយ ឈ្មោះថា Rosatomflot ដែលជាផ្នែកមួយនៃក្រុមហ៊ុនថាមពលផ្ដាច់មុខរបស់រុស្សី ជំនាញខាងផ្នែកផ្ដល់សេវាកម្មក្នុងការថែរក្សានាវានុយក្លេអ៊ែរទាំងនោះ ។
នាវាយក្សដើរដោយថាមពលនុយក្លេអ៊ែរនេះ មានសមត្ថភាពអាចបំបែកផ្ទាំងទឹកកកកម្រាស់៣ម៉ែត្របាន ដើម្បីផ្ដល់ការងាយស្រួលក្នុងការដឹកជញ្ជូនឧស្ម័នធម្មជាតិ ទៅកាន់អតិថិជនរបស់គេនៅតំបន់អាស៊ី ។

ប្រវែងទទឹងនៃនាវានេះ គឺ៣៤ម៉ែត្រ បណ្ដោយ១៧៣.៣ម៉ែត្រ និងដំណើរការដោយរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន២ អាចដឹកទំនិញបានចំនួន៣៣,៥៤០តោន អាចផ្ទុកស្បៀងដល់នាវិកចំនួន៧៥នាក់ ក្នុងរយៈពេល៧ខែដោយមិនបាច់ចូលចត មិនត្រឹមតែប៉ុណ្ណោះ វានៅមានកន្លែងចតឧទ្ធម្ភាគចក្រមួយទៀតផង សម្រាប់ហោះយកការណ៍ពីស្ថានភាពផ្ទាំងទឹកកកក្នុងដំណើរខាងមុខ ៕

កំពូល​នាវា​យក្ស​រុស្សី ផ្ទុក​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​២ ពេល​នេះ​ដាក់​ឲ្យ​ចុះ​ទឹក​ហើយ កំពូល​នាវា​យក្ស​រុស្សី ផ្ទុក​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​២ ពេល​នេះ​ដាក់​ឲ្យ​ចុះ​ទឹក​ហើយ

ប្រភព៖ kqube

  • កំពូល​នាវា​យក្ស​រុស្សី ផ្ទុក​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​២ ពេល​នេះ​ដាក់​ឲ្យ​ចុះ​ទឹក​ហើយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: