អង្គរក្ស​​លោក ថោង សារ៉ាត់ ម្នាក់​បាន​​​ស្លាប់​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី ​កាល​ពី​​​ទៀបភ្លឺ​​យប់​មិញ​

រាជធានីភ្នំពេញ៖ ប្រភពព័ត៌មាន បានឲ្យដឹងថា អង្គរក្សឧកញ៉ា ថោង សារ៉ាត់ ម្នាក់(ដែលជាអ្នកដឹកខ្មាន់កាំភ្លើង) ឈ្មោះ លី សៅ បានស្លាប់ក្នុងមន្ទីរពេទ្យរុស្ស៊ី ដោយសារជំងឺ កាលពីវេលាទៀបភ្លឺថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
សូមរម្លឹកថា អតីតអង្គរក្សលោក ថោង សារ៉ាត់ ខាងលើនេះ មានឈ្មោះ លី សៅ អាយុ៤១ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ដោយជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមក នៅមុខហាងលក់ផ្លែឈើស្រស់ ឡោ តិចស្រេង ជិតស្ដុបអាងទឹកអូឡាំពិក៕

ប្រភព៖ kqube

  • អង្គរក្ស​​លោក ថោង សារ៉ាត់ ម្នាក់​បាន​​​ស្លាប់​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី ​កាល​ពី​​​ទៀបភ្លឺ​​យប់​មិញ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: