គាំទ្រយុទ្ធនាការនេះ សុំ​ធ្វើឱ្យម៉ឺងម៉ាត់​បំផុត​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅព្រឹកថ្ងៃទី​១៧ មិថុនា ២០១៦ នេះ កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ មាន​នគរ​បាល​សណ្តាប់ធ្នាប់, កម្លាំងស្នងការ, កម្លាំងខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ បាន​បើក​ប្រតិបត្តិការ​​ចុះ​បង្ក្រាប​​រថយន្ត​ដឹក​ដី​ធុនធំ​​ជា​ច្រើន​​​គ្រឿង ដែល​គិតត្រឹមវេលាម៉ោង​១០ និង​៣០នាទីព្រឹកនេះ គឺ​មាន​ចំនួន​​២៧គ្រឿង​ហើយ និង​បាន​ប្រមូល​ផ្តុំ​ស្ថិតនៅមុខវត្ត «ជុំ» ក្នុង​សង្កាត់​គោក​រកា ​ខណ្ឌព្រែកព្នៅ និង​បាន​ណែនាំ​ឱ្យ​ម្ចាស់​​រថយន្ត​ទាំង​​នោះ ត្រូវ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ មក​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែ​រ ។

ការបង្ក្រាប​នោះ គឺ​ធ្វើឡើងតាមបទបញ្ជា​របស់​​លោកអភិបាល​រាជធានីភ្នំពេញ បន្ទាប់ពី​រថយន្ត​ដឹកដីទាំងនោះ ​បានបង្ក​ឱ្យ​ខូច​ផ្លូវ​សា​ធារណៈ​​​យ៉ាង​ធ្ងន់ធ្ងរ​ ជាពិសេស​គឺ​ករណីគ្រោះថ្នាក់​ចរាចរណ៍តាមផ្លូវ និងប៉ះ​ពាល់​ដល់​​​ប្រជាពលរដ្ឋ​ផងដែរ ​។ គួរបញ្ជាក់ថា ​ក្នុង​តំបន់​ដែល​កម្លាំងចុះបង្ក្រាបនោះ គឺជា​តំបន់​អភិ​វឌ្ឍន៍ ដែល​គេសង្កេត​ឃើញ​​រថយន្តធុន​ធំៗ​ដឹកដី​ចេញ-ចូលជា​​​រៀង​រាល់ថ្ងៃ ​។