CCHR ចេញ​ផ្សាយ​ខិត្តប័ណ្ណ​និង​វីដេអូ​អប់រំ“សេរីភាព​នៃ​ការ​បញ្ចេញ​មតិ”

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ចេញ​ផ្សាយ​ខិត្តប័ណ្ណ និង​វីដេអូ​អប់រំ​ចំនួន​២ ស្ដីពី “សេរីភាព​នៃ​ការ​បញ្ចេញ​មតិ”។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា ការ​ផលិត​វីដេអូ និង​ខិត្តប័ណ្ណ​នេះ​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) តាម​រយៈ​ការ​អប់រំ​ពលរដ្ឋ​អំពី​សិទ្ធិ​មនុស្ស​ក្នុង​ផ្នែក​បច្ចេកវិទ្យា។ វីដេអូ​អប់រំ និង​ខិត្តប័ណ្ណ​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​លើ​អ៊ីនធឺណិត និង​ការ​ពិភាក្សា​ជា​ក្រុម​ស្ដីពី “សិទ្ធិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត”។

សាធារណជន​អាច​ចូល​ទៅ​មើល​ខិត​ប័ណ្ណ និង​វីដេអូ​អប់រំ​នេះ​នៅ​លើ​បណ្ដាញ​យូធូប និង​នៅ​លើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា www.cchrcambodia.org

ស្របគ្នា​នេះ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ចេញ​ផ្សាយ​វីដេអូ​ស្ដីពី “មតិ​សាធារណៈ​អំពី​បទបញ្ញត្តិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា” ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។