លស់​ព្រលឹង​មួយ​គ្រួសារ​ដោយសារ​ត្រកួត​យក្ស​​ធំ​ប៉ុន​មនុស្ស​តោង​​លើ​ទ្វារ​ផ្ទះ

សត្វ​ត្រកួត​​យក្ស​ទំហំ​ប៉ុន​មនុស្ស​​មួយ​ក្បាល​​បាន​ធ្វើ​​​ឲ្យ​ក្រុម​គ្រួសារ​​បុរស​ថៃ​ម្នាក់​ភ័យ​ស្ទើរ​លស់​ព្រលឹង បន្ទាប់​ពី​វា​​​បាន​​ចូល​​​ទៅ​​តោង​​​លើ​​ទ្វារ​​ផ្ទះ​​។

 

លស់​ព្រលឹង​មួយ​គ្រួសារ​ដោយសារ​ត្រកួត​យក្ស​​ធំ​ប៉ុន​មនុស្ស​តោង​​លើ​ទ្វារ​ផ្ទះ

 

តាម​សារព័ត៌មាន Bangkok Coconuts ហេតុការណ៍​​​​​ភ្ញាក់ផ្អើល​ខាង​​លើ​បាន​កើត​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ នៅ​ផ្ទះ​របស់​លោក Attani Thaiyuanwong ស្ថិត​នៅ​ក្នុង​ខេត្ត Nonthaburi ភាគ​កណ្ដាល​ប្រទេស​ថៃ។

 

ដោយ​បាន​ឃើញ​ទិដ្ឋភាព​​សឹង​មិន​ជឿ​នឹង​ភ្នែក​បែប​នោះ លោកAttani បាន​​ថត​​សកម្មភាព​របស់​ត្រកួត​ខាង​លើ​បង្ហោះ​ជា​វីដេអូ​​លើ​ Facebook ។ នៅ​ក្នុង​វីដេអូ គេ​​បាន​ឃើញ​សត្វ​ឆ្កែ​របស់​លោក Attani ព្រុស​​ដាក់​សត្វ​ត្រកួត ចំណែក​​​បុរស​ម្នាក់​ក៏​បាន​​ព្យាយាម​​ប្រើ​ខ្សែ​ដើម្បី​ទាក់​ ត្រកួត​​នោះ​ចេញ​ផង​ដែរ។

 

នៅ​ពេល​​គេ​ព្យាយាម​យក​ខ្សែ​ទាក់​ត្រកួត​ចេញ សត្វ​ត្រកួត​យក្ស​​បាន​បក់​កន្ទុយ​ចុះ​ឡើង​ធ្វើ​ឲ្យ​​គ្រួសារ​លោក Attani កាន់​តែ​ភិតភ័យ​ខ្លាំង។

 

លស់​ព្រលឹង​មួយ​គ្រួសារ​ដោយសារ​ត្រកួត​យក្ស​​ធំ​ប៉ុន​មនុស្ស​តោង​​លើ​ទ្វារ​ផ្ទះ

 

តាម​ជំនឿ​​របស់​ប្រជាជន​ថៃ​​​​​​​​​​​​​ចាស់​ៗ​ជឿ​ថា វត្ត​មាន​របស់​សត្វ​​ត្រកួត​​​​ទៅ​លេង​ក្នុង​បរិវេណ​​ផ្ទះ​​ បើ​នរណា​បាន​ឃើញ​វា​ នោះ​នឹង​នាំ​សំណាង​មក​ដល់​​ខ្លួន​។ ប៉ុន្តែ​​ទោះ​ជា​មាន​ជំនឿ​បែប​នោះ​ក៏​ដោយ​ ប្រជាជន​ថៃ​មួយ​ចំនួន​ដែល​បាន​ជួប​សត្វ​​​ធំ​ៗ​បែប​នោះ ពួក​គេ​​តែង​ព្យាយាមគ្រប់មធ្យោបាយដើម្បីដេញពួក​វា​ចេញ​​​​៕

ចុចអាន៖ បុរស​ម្នាក់​​ភ័យ​លស់​ព្រលឹង​ ពេល​ឃើញ​​​​​បង្កួយ​​ធំ​ប្រវែង​ជាង​១​ម៉ែត្រ​ តោង​លើ​ជញ្ជាំង​ផ្ទះ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokcoconuts

​​​​