​Taylor Swift និង​Tom Hiddleston ទៅ​វិស្សមកាល​ដ៏​ស្អិត​រមួត​

តារាចម្រៀង Taylor Swift និង​តារា​សម្តែង Tom Hiddleston ​ត្រូវ​បាន​គេ​ឃើញ​ថតរូប​​ជាមួយ​គ្នា​ជា​លើក​ទី​ពីរ ​។ គូ​​ស្នេហ៍​ថ្មី​មួយ​នេះ​ ត្រូវ​​គេ​ដឹង​ថា ​បាន​ប្រើប្រាស់​យន្តហោះ​ឯកជន​ចេញពី​កោះ Rhode នា​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពេល​ពួក​គេ​បាន​ចំណាយពេល​ជាមួយ​គ្នា​​នៅផ្ទះ Taylor នៅ​ឯ​Watch Hill ​។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​​នេះ រូបភាព​ជា​ច្រើន​សន្លឹក​បាន​លេច​ចេញ នៅ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ ​ចំណាយពេល​នៅ​ជាមួយ​គ្នា​លើ​ឆ្នេរ​សមុទ្រ​ជិតផ្ទះ​​របស់​ Taylor ដែល​មាន​តម្លៃ12​លាន​អឺ​រ៉ូ​ ។ ទន្ទឹម​នឹង​នេះ​​ដែរ ការ​បែកបាក់​របស់​តារាចម្រៀង Taylor Swift និង​តារា​ពហុ​អាជីព Calvin Harry គឺ​ត្រូវ​បាន​គេ​រាយការណ៍​ថា Taylor Swift គឺជា​អ្នក​បញ្ចប់ ដែល​វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​គិត​ ។

ប្រភព​មួយ​បាន​ប្រាប់​ទៅ​កាន់​​កាសែត The Sun ថា​ មាន​របាយការណ៍​មិន​ត្រឹម​ត្រូវជា​ច្រើន ​ដែល​បាន​និយាយ​ថា ​Calvin គឺជា​អ្នក​បញ្ចប់​ទំនាក់ទំនង​ជាមួយ Taylor Swift ។ ប៉ុន្តែ​គេ​​ឃើញ​ថា Calvin បាន​ព្យាយាម​រក្សា​ទំនាក់ទំនង​មួយ​នេះ​​ទៅ​វិញ ​។ មិត្តភក្តិ​របស់ Calvin សង្ស័យ​ថា Taylor Swift ​បាន​សុំ​ឱ្យ​មានការ​បញ្ចប់​ទំនាក់ទំនង​យ៉ាង​ឆាប់រហ័ស ពីព្រោះ​នាង​ចង់​នៅ​ជា​មួយ
Tom ​។