កែវ វាសនា ​ ក្ដៅ​ស្លឹក​ត្រចៀក​ ជាមួយ​ព័ត៌មាន​លែងលះ​ភរិយា

កែវ វាសនា ​ ក្ដៅ​ស្លឹក​ត្រចៀក​ ជាមួយ​ព័ត៌មាន​លែងលះ​ភរិយា



ភ្នំពេញ ​៖​ អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ ​ដែល​ទើប​ត្រូវ​បាន​រើ​បង្វេច​ចូល​ផលិត​ថោ​ន​លោក​កែវ វាសនា ថ្មីៗ​នេះ​បាន​ឆេះដុំ​ខឹង​ច្រឡោត​ខ្លាំង​ៗ​ចំពោះ​ដំណឹង​នៃ​ការ​ប្រេះឆា​ស្នេហ៍​ជាមួយ​ភរិយា​វ័យក្មេង​កូន​កាត់​​ចិន​ ​ដែល​​​លើក​ឡើង​ថា​ លោក​និង​ភរិយា​បានសម្រេច​ចិត្ត​លែងលះ​គ្នា​ជា​ផ្លូវការ​ ខណៈ​ភរិយា​លោក​កំពុង​តែ​មាន​តម្រុយ​មាន​ផ្ទៃពោះ​នោះ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ លោក កែវ វាសនា​ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ការ​កាត់ត​ភ្ជាប់​រវាង​រូបភាព​លោក ​និង​ភរិយា​ ដោយ​ការ​ប្រឌិត​រឿង​នោះ​ថា អស់​អី​និយាយ​ម៉ង ពួក​នេះ​ដើម្បី​តែ​ក្រពះ​វា​ស្រែក​ឃ្លាន វា​អត់​គិត​ពី​អ្នកណា​សោះ។ សូម​បងប្អូន​ទាំង​អស់​គ្នា​ ដាក់​វា​ម្នាក់​មួយ​ម៉ាត់​​​មក ហើយ​សូម​បងប្អូន​កុំ​ចូល​មើល​វា​អី ព្រោះ​បើ​យើង​ចូល​មើល វា​នឹង​បាន​លុយ។

ជាមួយគ្នា​នឹង​ការ​លើកឡើង​ពី​សំណាក់​ស្វាមី​លោក​កែវ វាសនា បែបនេះ​ដែរ​បើ​ក្រឡេក​មើល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភរិយា​លោក​វិញ​គឺ​អ្នកនាង Chy Chy ក៏បាន​សរសេរ​បញ្ជាក់​ស្រដៀង​នឹង​ស្វាមី​ដែរថា ព័ត៌មាន​មិន​ពិត​ចេះតែ​ដាក់ ដល់ពេល​ចូល​មើល​មានតែ​បទ​ចម្រៀង ហាស់​ហា​យ៉ាប់​ណាស់។

សូម​បញ្ជាក់​ថា ​ប្រតិកម្ម​ឆ្លើយតប​ពី​សំណាក់​ស្វាមី​-​ភរិយា​របស់​ពួកគេ​ទាំងពីរ​ខាង​លើ​នេះ​បាន​ធ្វើឡើង​ បន្ទាប់​ពី​មាន​ការ​បង្ហោះ​ចែករំលែក​បង្ក​ការ​ការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ពិធីករ​និយាយ​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​ហង្ស​មាស​ថា រឿងរ៉ាវ​លោក​កែវ វាសនា ប្តឹង​លែងលះ​គ្នា​ជាមួយ​ភរិយា។ ប៉ុន្តែ​ក្រោយពី​កើតមាន​រឿង​នេះ​ឡើង​ភ្លាមៗ​សាមីខ្លួន​លោក កែវ វាសនា បាន​ប្រតិកម្ម​ឆ្លើយតប​ទាំង​កំហឹង​ថា​វា​ពុំ​មែន​ជា​ការ​ពិត​ឡើយ​គឺជា​ការ​ប្រឌិត​រឿង​ពី​សំណាក់​ជនខិលខូច​តែប៉ុណ្ណោះ។

គេ​នៅ​ចាំ​បាន​ថា ​បន្ទាប់ពី​សាង​សម្ពន្ធភាព​ស្នេហា​ផ្អែមល្ហែម​អស់​រយៈពេល​ជិត​២​ឆ្នាំ​ស្គាល់ចិត្ត​គ្នា​ច្បាស់​ហើយ​នោះ ​តារា​ចម្រៀង​សំឡេង​តឹង​លោក កែវ វាសនា បានសម្រេច​ចិត្ត​រៀប​ពិធី​មង្គលការ​កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦​គឺ​បាន​រៀបចំ​ធ្វើឡើង​នៅ​ខត្ត​បន្ទាយមានជ័យ​ដែល​ជា​ទីកន្លែង​កំណើត​ភរិយា​របស់​លោក៕

កែវ វាសនា ​ ក្ដៅ​ស្លឹក​ត្រចៀក​ ជាមួយ​ព័ត៌មាន​លែងលះ​ភរិយា

កែវ វាសនា ​ ក្ដៅ​ស្លឹក​ត្រចៀក​ ជាមួយ​ព័ត៌មាន​លែងលះ​ភរិយា

កែវ វាសនា ​ ក្ដៅ​ស្លឹក​ត្រចៀក​ ជាមួយ​ព័ត៌មាន​លែងលះ​ភរិយា