ក្មេង​ស្ទាវ​ម្នាក់​​ ​បែក​ក្បាល​ស្លាប់​ និង​ម្នាក់​ទៀត​របួសស្រាល ​បន្ទាប់​ពី​ជិះ​​ម៉ូតូ​​​បុក​រថយន្ត​Rang Rover

ក្មេង​ស្ទាវ​ម្នាក់​​ ​បែក​ក្បាល​ស្លាប់​ និង​ម្នាក់​ទៀត​របួសស្រាល ​បន្ទាប់​ពី​ជិះ​​ម៉ូតូ​​​បុក​រថយន្ត​Rang Rover



ភ្នំពេញ​ ៖​ ក្មេង​ស្ទាវ​ម្នាក់​បាន​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​Rang Rover​ស្លាប់​យ៉ាង​អាណោចអាធ័ម ​និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ បន្ទាប់​ក្មេងៗ​ទាំង​២​នាក់​នេះ ​​​ជិះ​ម៉ូតូ​today មួយ​គ្រឿង​ វ៉ា​​រថយន្ត​ ហើយ​ទៅ​បុក​ប៉ះ​ជាមួយ​រថយន្ត​Rang Rover មួយ​គ្រឿង​បើកផ្លូវ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​​ដួល​​ហោះ​ចូល​ក្រោម​កង់​រថយន្ត​នោះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​ យប់​ថ្ងៃ​ទី​១៦​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ត្រង់​ចំណុច​ផ្លូវ​ភ្លោះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ។

កុមារា​រងគ្រោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ​ជា​ជនជាតិ​​ឥស្លាម ភេទ​ប្រុស អាយុ​ប្រហែល ១៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ today ពណ៌​ឈាម​ជ្រូក អត់​មាន​ស្លាក់​លេខ រីឯ​រថយន្ត​បង្ក​ម៉ាក Rang Rover ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2AJ-2500។

តាម​សម្ដី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​កុមារា​រងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេល​ជិះ​មក​ដល់​កន្លែង​កើតហេតុ ​ក៏​​ជែង​ខាង​ស្ដាំ​ដៃ​ម៉ូតូ​កង់​បី ហើយក៏​ប៉ះ​ដៃចង្កូត ដួល គាប់​ជួន​មាន​រថយន្ត​បើក​មកពី​ក្រោយ​ក៏​កិន​ស្លាប់​ម្នាក់។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់ពី​បុក​ភ្លាមៗ អ្នកបើកបរ​មិនបាន​រត់​ទៅ​ណា​ទេ គឺ​បាន​ឈប់​រថយន្ត​ចុះ​មើល ទើប​ដឹង​ថា​ជា​កូន​របស់​អ្នកជិតខាង​ស្គាល់​គ្នា និង​បាន​ទាក់ទង​ឲ្យ​សាច់ញាតិ​មក​យក​​សព​ទៅផ្ទះ​ភ្លាមៗ​ផង​ដែរ។ បើ​តាម​សម្ដី​របស់​ឪពុក​សព ដែលមាន​ឈ្មោះ លី ហូ​វ អាយុ​៣៩​ឆ្នាំ បាន​ឲ្យ​ដឹង​ថា រូបលោក មិន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អ្នកបើកបរ​ទេ ព្រោះ​រូបលោក​ជា​ជនជាតិ​ឥស្លាម ជឿ​លើ​ព្រះ​ អាឡោះ ធ្វើ​ម៉េច​បើ​ព្រះ​ជា​ម្ចាស់​កំណត់​អាយុ​កូនប្រុស​របស់​គាត់ បាន​ត្រឹមនេះ។

ក្រោយពេល​កើតហេតុ សព​ក្មេង​ប្រុស​ខាងលើ​ត្រូវ សមត្ថកិច្ច ប្រគល់​ឲ្យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក រថយន្ត​ និង​ម៉ូតូ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច ស្ទូច​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ក្រុងភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់៕

ក្មេង​ស្ទាវ​ម្នាក់​​ ​បែក​ក្បាល​ស្លាប់​ និង​ម្នាក់​ទៀត​របួសស្រាល ​បន្ទាប់​ពី​ជិះ​​ម៉ូតូ​​​បុក​រថយន្ត​Rang Rover

ក្មេង​ស្ទាវ​ម្នាក់​​ ​បែក​ក្បាល​ស្លាប់​ និង​ម្នាក់​ទៀត​របួសស្រាល ​បន្ទាប់​ពី​ជិះ​​ម៉ូតូ​​​បុក​រថយន្ត​Rang Rover