សិល្ប​ករ ៣ រូប​​រៀបចំ​ខួបកំណើត​យប់មិញ​

ខែ មិថុនា នេះ​សម្បូរ​តារា​ៗ​ជាច្រើន​រៀបចំ​ខួប​កំណើត។ ជាក់​ស្ដែង​យប់មិញ​ មាន​សិល្ប​ករ​ខ្មែរ ៣ រូប ​​ត្រូវ​បាន​​អ្នក​ជិតស្និទ្ធ​​រៀបចំ​ពិធី​ខួប​កំណើត​ឲ្យ​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​នោះ​មាន​ដូចជា​អ្នកនាង ចន ច័ន្ទលក្ខិណា លោក សុវណ្ណ រិទ្ធី ហៅ​តា​វ៉ិចទ័រ និង Coach The voice Cambodia ទាំងពីរ​រដូវ​កាល ដែល​សុទ្ធតែ​បាន​អ្នក​ជិតស្និទ្ធ​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ថ្ងៃ​ពិសេស​នោះ៖

 

១.ចន ច័ន្ទលក្ខិណា

 

សិល្ប​ករ ៣ រូប​​រៀបចំ​ខួបកំណើត​យប់មិញ​រូបភាព ៖ Facebook

 

យប់មិញ​គណនី Facebook កញ្ញា ដួង ហ្សូរីដា បាន​បង្ហោះ​រូបភាព និង​សារ​និយាយ​ថា “Surprised Early Birthday To My Beloved Sister Chanlakhena Chorn ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ផ្ទះ​បង​មុំ នំ​ស្រួយ​លីលី ក្នុង​ប្លង់​កំពុង​តែ​ថតកុន​តែម្ដង”។ ដោយ​ថ្ងៃ​កំណើត​ពិត​របស់​អ្នក​មេម៉ាយ​ចាយ​រាង​រូប​នោះ​មិន​មែន​ថ្ងៃ ១៦ ខែ​មិថុនា​នេះ​ឡើយ។

 

២.ណុប ប៉ាយ៉ារិទ្ធ

 

សិល្ប​ករ ៣ រូប​​រៀបចំ​ខួបកំណើត​យប់មិញ​

រូបភាព ៖ Facebook

 

កញ្ញា ចំរើន សុភ័ក្រ ដែល​ជា​អតីត​កូន​ក្រុម​រដូវ​កាល​មុន​របស់​លោក ណុប បាយ៉ារិទ្ធ និង​ក្រុម​​ការងារ​ប្រចាំ​ផលិតកម្ម​ហង្សមាស​ ក៏​បាន​​បង្ហោះ​វីដេអូ​ពី​សកម្មភាព​​រៀបចំ​ខួប​កំណើត​ដោយ​មិន​ដឹង​ខ្លួន​ឲ្យ​គ្រូ​បង្វឹក The voice  រូប​នេះ​ដែរ។

 

៣.តា​វ៉ិចទ័រ

 

 

សិល្ប​ករ ៣ រូប​​រៀបចំ​ខួបកំណើត​យប់មិញ​
រូបភាព ៖ Facebook

 

លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ ត្រូវ​បាន​ក្រុម​គ្រួសារ​ ធ្វើ​ខួប​កំណើត​ឲ្យ​កាល​ពី​យប់​មិញ​នេះ​ដូច​គ្នា ក្នុង​នោះ វ៉ាន់ នីឡា បាន​រៀបរាប់​ពី​ទឹកចិត្ត​ចំពោះ​ឪពុក​ថា “រីករាយ​ថ្ងៃ​ខួប​កំណើត​លោក​ប៉ា​ជាទី​ស្រឡាញ់ សូម​ឲ្យ​ប៉ា​មាន​សុខភាព​ល្អ និង​ជោគជ័យ​នៅ​ក្នុង​ការងារ​របស់​ប៉ា ហើយ​សូម​ឲ្យ​ប៉ា​មាន​សម្រស់​កាន់តែ​ស្អាត​ហើយ​កូន​មាន​ពាក្យ​ខ្លះ​ចង់​និយាយ​ទៅ​កាន់​ប៉ា..សុំទោស​រាល់​កំហុស​ដែល​កូន​បាន​ធ្វើ​ ពេល​ខ្លះ​ប៉ា​មិន​សូវ​មាន​ពេល​នៅ​ជាមួយ​កូន​ៗ​ទេ ​ព្រោះ​តែ​ប៉ា​រវល់​នឹង​ការងារ ​ទើប​មិន​សូវ​មាន​ពេល​បាន​នៅ​ជិត​កូន​ទាំងអស់​គ្នា ​តែ​កូន​ក៏​មិន​ខឹង ឬ​មួយ​ក៏​អន់​ចិត្ត​ដែរ ព្រោះ​អី​ប៉ា​ខិតខំ​រាល់​ថ្ងៃ​នេះ​គឺ​ដើម្បី​អនាគត​កូន​ទាំង​អស់​គ្នាI love u dad”៕

 

អត្ថបទ៖ទ្រី រ៉ាវី