EuropCar សេវាកម្ម​ជួល​រថយន្ត​​ថ្មី​មួយ​ទៀត​ មក​ប្រជែង​ទីផ្សារ​កម្ពុជា

EuropCar ជា​សេវាកម្ម​ជួល​រថយន្ត​ ដែល​ពលរដ្ឋ​​អាច​​ជួល​រថយន្តទំនើបៗ​​តាម​អនឡាញ​​​​សម្រាប់​បម្រើ​ក្នុង​ដំណើរកម្សាន្ត​ទូទាំង​ប្រទេស​កម្ពុជា​​។

 

EuropCar សេវាកម្ម​ជួល​រថយន្ត​​ថ្មី​មួយ​ទៀត​ មក​ប្រជែង​ទីផ្សារ​កម្ពុជា

 

លោក konstantinos Vardakis ដែល​​ជា​​អ្នក​គ្រប់​គ្រងទូទៅ​ប្រចាំ​នៅ EuropCar ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​បើក​ដំណើរការ​សេវាកម្ម​ជួល​រថយន្ត ដោយសារ​ក្រុមហ៊ុន​មើល​ឃើញ​​ពី​​តម្រូវការ​ប្រើប្រាស់ ​កំណើន​​​​​​​ភ្ញៀវ​ទេសចរ​ក៏​ដូចជា​អ្នក​វិនិយោគ​​ដែល​ត្រូវការ​សេវា​​ជួល​រថយន្ត​សម្រាប់​ជិះ​ធ្វើ​ដំណើ​រកម្សាន្ត និង​ការ​បំពេញ​ការងារ​ផ្សេងៗ​។

 

លោក​ថា ក្រុមហ៊ុន​​បាន​នាំ​​រថយន្ត​ទំនើប​ៗមាន​ដូចជា Volkswagen, Hyundai និង​​រថយន្ត​ទំនើបៗ​ដទៃ​ទៀត ដែល​អតិថិជន​អាចជួល​ជិះ​ធ្វើ​ដំណើរ​តាម​តម្រូវការ។

 

ការ​ប្រើប្រាស់​សេវាកម្ម​ជួល​រថយន្ត​មាន​ការ​កើន​ឡើង ស្រប​​ពេល​មាន​​​លំហូរ​ភ្ញៀវ​ទេសចរ​និង​អ្នក​វិនិយោគ​​​កាន់​តែ​ច្រើន​មក​ក្នុង​ប្រទេស​កម្ពុជា។

 

​កន្លងទៅ​នេះ​ ក្រុមហ៊ុន AVIS ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន RMA Cambodia ក៏​បាន​​បើក​ដំណើរការ​សេវា​ជួល​រថយន្ត​​សម្រាប់​​ការ​ជិះ​ធ្វើ​ដំណើរ​​ផ្សេងៗ​​។ ក្រុមហ៊ុន​មាន​ផ្តល់​សេវា​ដូចជា​ការ​ជួល​ជិះ​ទូទៅ ការ​ជួល​ជិះ​​រយៈពេល​វែង​ រួម​ទាំង​មាន​សេវា​ជួល​អ្នកបើកបរ​រថយន្ត​​ទៀត​ផង​។

 

ប្រិយមិត្ត​អាចកក់​សវាកម្ម​ជួល​រថយន្ត​ពី​ក្រុមហ៊ុន ​EuropCar ​ដោយ​ផ្ទាល់​ឬ​ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ៖​ ០៧០​ ៦៩៦ ១៦៩៕

 

ចុច​អាន៖ Rolls-Royce​ ​ម៉ូដែលថ្មី​ ​លែងមានចង្កូត​

 

អត្ថបទ៖ រក្សា