ISIS ​ធ្វើទារុណកម្ម​មនុស្ស​៣​នាក់ លួច​ញ៉ាំ​​អាហារក្នុង​​បុណ្យ​ ​​(Ramadan)

បុរស​៣​នាក់​ ត្រូវ​បាន​ក្រុម ​ISIS ​ចាប់​ដាក់​ទ្រុង​​អស់​រយៈពេល​​យ៉ាង​យូរ មុន​ពេល​យក​ទៅ​ឆ្កាង ​ហើយ​វាយ​នឹង​ខ្សែតី​ ។ តាម​ព័​ត៌​មាន​របស់​ Independent News របស់​ចក្រភព​អង់គ្លេស​​បាន​ឱ្យ​ដឹង​​ថា​ សមាជិក​ក្រុម​ជ្រុល​និយម ​ISIS បាន​វាយ​មនុស្ស​​៣​នាក់​​នឹង​ខ្សែតី ព្រមទាំង​ចាប់​​ពួក​គេ​ចង​ព្យួរ​នឹង​ឈើ​ឆ្កាង ក្រោយ​ពី​បានដឹង​ថា​ បាន​លួច​ញ៉ាំ​អាហារ​​នៅ​ពេល​បុណ្យ​សាសនា​របស់​ជនជាតិ
អ៊ិ​​ស្លា​ម ​ ។

ពិធីបុណ្យ​នេះ​ មាន​រយៈពេល​១​ខែ​គត់ ​ចាប់ពី​ថ្ងៃ​៥​ខែ​នេះ​ រហូត​ដល់​ថ្ងៃ​៥​ខែ​ក្រោយ ​។ ដែល​​កំឡុង​ពេលនោះ​​​ ជនជាតិ​អ៊ិ​ស្លា​ម​មិន​អនុញាត​ឱ្យ​​បរិភោគ​អាហារ​​ទេ ​។ ដោយសារ​តែ​បុរស​ទាំង​៣​នាក់​​នោះ លួច​បរិភោគ​អាហារ​ទើបត្រូវ​បាន​ពួក ​ISIS ចាប់​ឆ្កាង​បែប
​នេះ ។

បុរស២​នាក់​ ក្នុង​ចំណោម​បី​នាក់​នោះ ​ត្រូវ​​​គេ​ចាប់​ឆ្កាង ​និង​វាយ​យ៉ាង​ឃោ​ឃៅ​​នៅ​មុខ​ប៉ុស្តិ៍ប៉ូលិ​ស​ក្នុងស្រុក Deir Ezzor នៃ​ភាគ​ខាង​កើត​ប្រទេស​ស៊ី​រី​ ។

ចំណែកឯ​បុរស​ម្នាក់​ទៀត​ ទទួល​រង​នូវ​ទារុណកម្ម​បែប​នេះ​ដែរ តែ​នៅ​ជិត​ទីក្រុង Bukamal​ ។ ពួក​គេ​ទាំង​៣​នាក់ ​ត្រូវ​បាន​ពួក​ISIS ចាប់​​ដាក់​ក្នុង​ទ្រុង​អស់​ពេល​យ៉ាង​យូរ ហើ​ញ​ចាប់​ឆ្កាង​វាយ​នឹង​ខ្សែតី​ចំនួន​៧០​ដង ​។

គួរ​រំលឹក​ថា ការ​ធ្វើ​បែប​នេះ ​មិនមែន​ជា​លើក​ដំបូង​ទេ​។ កាលពី​បុណ្យ​នេះ​ឆ្នាំ​មុន ពួក​ISIS ក៏​​បាន​ចាប់​មនុស្ស​ឆ្កាង​ដល់​ទៅ​​៩៤​នាក់​ព្រមទាំង​ក្មេង​ផង​ដែរ ដោយសារ​តែ​ពួក​គេ​លួច​បរិ​ភោ​ក​អាហារ​​នៅ​ពេល​ថ្ងៃ​ ។