ជាប់​គុក​ ​២​ ឆ្នាំ​ ​ព្រោះ​ផ្ញើ​ Spam ២៧​​ លាន ​ចូល​គណនី​ ​Facebook​ ​

លោក​ ​Sanford Wallace​ ​អាយុ​ ​៤៧​ ​ឆ្នាំ​ ​ត្រូវ​តុលាការ​អាមេរិក​សម្រេច​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​ ​២ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ៣១​ ម៉ឺន​ដុល្លារ​ ​ក្រោយ​បាន​ផ្ញើ​សារ​មេរោគ​ ​(Spam)​ ​ប្រមាណ​ ​២៧​ លាន​ ​ទៅ​កាន់​គណនី​ ​Facebook​ ​ជា​ច្រើន​ ​។​

 

ជាប់​គុក​ ​២​ ឆ្នាំ​ ​ព្រោះ​ផ្ញើ​ Spam ២៧​​ លាន ​ចូល​គណនី​ ​Facebook​ ​

លោក ​Sanford Wallace

 

Wallace​ ​ធ្លាប់​ត្រូវ​ឃុំ​ខ្លួន​ជា​ច្រើន​ដង​ ​ក្នុង​ករណី​ដូច​គ្នា​នេះ​ ​តែ​​អាច​ចេញ​មក​វិញ​មុន​ពេល​កំណត់​ ​ព្រោះ​ករណី​មុន​ៗ​មាន​សភាព​តិចតួច​ ​ដោយ​បាន​បង់​​ប្រាក់​​នៅ​ក្រៅ​ឃុំ​។​ ​

 

Sanford Wallace​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ស្ដេច​ ​Spam​ ​ហើយ​ក៏​ម្ចាស់​ក្រុមហ៊ុន​ ​Cyber Promotions​ ​ដែល​ផ្ដល់​សេវា​ផ្ញើ​ ​Spam​ ​ទៅ​កាន់​អ្នក​ប្រើ​បណ្ដាញ​សង្គម​នានា​។ ​ក្រុមហ៊ុន​នេះ​ ​ចាប់​ល្បី​ក្រោយ​បាន​ផ្ញើ​ ​Spam​ ​៣០​លាន​ ​ក្នុង​មួយ​ថ្ងៃ​ ​ចូល​ទៅ​ប្រអប់​សារ​អេឡិចត្រូនិក​អ្នក​ប្រើ​ជុំវិញ​ពិភពលោក​ ​កាល​ពី​ឆ្នាំ​ ​១៩៩០​ ​។​

 

អ្នក​ស្រាវជ្រាវ​ផ្នែក​សេវាកម្ម​នេះ​​ បាន​លើក​ឡើង​ថា​ ​ក្នុង​មួយ​ឆ្នាំ​ ​អ្នក​បង្កើត​ ​Spam​ ​អាច​រក​ចំណូល​បាន​ ​២០០​លាន​ដុល្លារ​ ​ព្រោះ​ផ្ទាំង​ពាណិជ្ជកម្ម​ ​​Spam​ ​មួយ​អាច​មាន​តម្លៃ​ ​ចន្លោះ​ពី​ ​១៣​ ​ទៅ​ ​៥៨​ ​ដុល្លារ​ ​៕

 

ជាប់​គុក​ ​២​ ឆ្នាំ​ ​ព្រោះ​ផ្ញើ​ Spam ២៧​​ លាន ​ចូល​គណនី​ ​Facebook​ ​

 

 

អាន​បន្ត​ ​៖​ បុគ្គលិក​រោងចក្រ​​ដំឡើង​ iPhone ថា​​កាមេរ៉ា​ភ្លោះ​លើ​ iPhone 7 ត្រូវ​រំសាយ​ចោល

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​dailymail