រូបមន្តធម្មជាតិដ៏អស្ចារ្យ! ជួយការពារជំងឺបេះដូង បញ្ចុះជាតិខ្លាញ់ ពង្រឹងប្រព័ន្ធភាពស៊ាំ និងសន្លាក់

អ្នកវិទ្យាសាស្ត្រ វេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកសុខាភិបាលជាច្រើនផ្សេងទៀត សុទ្ធសឹងអះអាងថា ការប្រើប្រាស់ទឹកឃ្មុំ លាយជាមួយនឹងម្សៅឧបឈើយ (Cinnamon ឬគ្រឿងការី មាននៅផ្សារទំនើប) គឺជារូបមន្តដ៏មានថាមពលដែលអាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងជំងឺជាច្រើន។

ទឹកឃ្មុំត្រូវបានប្រើប្រាស់ជាថ្នាំព្យាបាលបែបប្រពៃណីប្រឆាំងនឹងជំងឺផ្សេងៗអស់រយៈពេលជាច្រើនជាង៤០០០ឆ្នាំមកហើយ។ ស្របពេលជាមួយគ្នានេះ សុខាភិបាលសម័យទំនើប ក៏អះអាងថា ទឹកឃ្មុំពិតជាមានប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាបញ្ហាជំងឺដែលទឹកឃ្មុំ និងផ្សៅ Cinnamon អាចជួយព្យាបាលបាន៖

១). ជំងឺសរសៃឈាមបេះដូង
ដើម្បីការពារជំងឺបេះដូង អ្នកគ្រាន់តែផឹកទឹកឃ្មុំ លាយជាមួយនឹងម្សៅ Cinnamon នៅមុនពេលអាហារពេលព្រឹកជាទៀងទាត់ ដើម្បីបញ្ចុះជាតិខ្លាញ់កុំឲ្យមានខ្លាញ់ក្នុងសរសៃឈាម។

២). បញ្ចុះជាតិខ្លាញ់
លាយទឹកឃ្មុំពីរស្លាបព្រា និងផ្សៅ Cinnamon ៣ស្លាបព្រា បន្ទាប់មក ផឹកភេសជ្ជៈនេះជាទៀងទាត់ ហើយអ្នកនឹងអាចកាត់បន្ថយសារធាតុកូលេស្តូរ៉លបាន១០ភាគរយត្រឹមតែរយៈពេល២ម៉ោង។

៣). ប្រឆាំងនឹងជំងឺផ្តាសាយ
ប្រសិនបើអ្នកមានជំងឺផ្តាសាយញឹកញាប់ អ្នកគ្រាន់តែលាយទឹកឃ្មុំមួយស្លាបព្រា និងផ្សៅ Cinnamon កន្លះស្លាបព្រា ហើយផឹក។ វាក៏ជួយដល់បញ្ហាក្អក ផងដែរ។

៤). ប្រឆាំងនឹងជំងឺសន្លាក់
យកទឹកក្តៅមួយកែវ រួចបន្ថែមម្សៅ Cinnamon មួយស្លាបព្រា និងទឹកឃ្មុំពីរស្លាបព្រា។ ផឹកភេសជ្ជៈនេះរាល់ព្រឹក និងល្ងាចដើម្បីព្យាបាល់បញ្ហាសន្លាក់។

៥). ប្រឆាំងនឹងជំងឺថង់ប្រមាត់
យកទឹកក្តៅមួយកែវ រួចបន្ថែមម្សៅ Cinnamon ២ស្លាបព្រា និងទឹកឃ្មុំ១ស្លាបព្រា ហើយផឹកជាទៀងទាត់៕

ប្រភព៖ baykdang

  • រូបមន្តធម្មជាតិដ៏អស្ចារ្យ! ជួយការពារជំងឺបេះដូង បញ្ចុះជាតិខ្លាញ់ ពង្រឹងប្រព័ន្ធភាពស៊ាំ និងសន្លាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:សុខភាព
Tags: