គ្រូ​គណិតវិទ្យា ​ចែក​រំលែក​បទ​ពិសោធន៍​បង្រៀន​សិស្ស​ក្លាយ​ជា​សិស្ស​ពូកែ

អតីតសិស្សពូកែគណិតវិទ្យាទសវត្ស ៨០ និងជាគ្រូបង្រៀនគណិតវិទ្យានៅវិទ្យាល័យ ១០ មករា ខេត្តសៀមរាប លោក លី ឡៃហេង បានចែករំលែកបទពិសោធន៍ធ្វើយ៉ាងណាឲ្យសិស្សរៀនចេះ និង រៀនពូកែគណិតវិទ្យា។

១. ការស្វែងយល់ពីសិស្ស៖ គ្រូពូកែមិនមែនត្រឹមតែមានជំនាញលើមុខវិជ្ជារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែត្រូវដឹង និង ចេះសង្កេតអំពីសមត្ថភាពរបស់សិស្ស ដូច្នេះយើងអាចបង្រៀនតាមកម្រិតសិស្ស ថាតើពួកគេនៅខ្វះចន្លោះអ្វី អត់ទាន់ចេះអ្វី យើងជួយបំពេញឲ្យពួកគេ។ បើយើងយកបច្ចេកទេសកម្រិតខ្ពស់បង្រៀនសិស្ស គឺសិស្សកម្រិតទាបមិនអាចចាប់បាន បើយើងបង្រៀនទាបពេក សិស្សអាចធុញ ដូច្នេះ យើងសិក្សាហើយយើងរៀបចំបច្ចេកទេស នៃការបង្រៀនឲ្យត្រឹមត្រូវតាមចំណេះសិស្ស។

គ្រូ​គណិតវិទ្យា ​ចែក​រំលែក​បទ​ពិសោធន៍​បង្រៀន​សិស្ស​ក្លាយ​ជា​សិស្ស​ពូកែ

២. ការធ្វើលំហាត់៖ បើទោះជាសិស្សក៏ដោយ គ្រូក៏ដោយបើដឹងពីរូបមន្តហើយក្ដី ប៉ុន្ដែ ខ្វះការអនុវត្ត គឺមិនអាចក្លាយជាអ្នកពូកែគណិតវិទ្យាបានឡើយ ដូច្នេះ អ្នករៀនគណិតត្រូវធ្វើលំហាត់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។

៣. ការសន្សំចំណេះពីតូច៖ ប្រសិនបើអ្នកពុំមានមូលដ្ឋានគ្រឹះសោះ នៃការរៀនគណិតវិទ្យាគឺជារឿងលំបាកមួយ។ ដូច្នេះ គ្រប់អ្នករៀនគណិតវិទ្យា ត្រូវសន្សំរូបមន្តតាំងពីកាក់ល្អិត (បាតក្រោម) មក គឺជារឿងសំខាន់ មានន័យថា យើងត្រូវចេះរូបមន្តតាំងពីក្រោម ហើយបូកនឹងអនុវត្តន៍ទៀតនោះអ្នកនឹងក្លាយជាសិស្សពូកែគណិតវិទ្យា។

លោក លី ឡៃហេង វ័យជាង ៤០ ឆ្នាំ ជាគ្រូគណិតវិទ្យានៅវិទ្យាល័យ ១០ មករា ខេត្តសៀមរាប ដែលបានចាប់អាជីពជាគ្រូបង្រៀនជាង ២០ ឆ្នាំមកហើយ។ក្នុងអំឡុងឆ្នាំ ១៩៨៧ លោកគ្រូ ឡៃហេង ធ្លាប់ជាសិស្សពូកែគណិតវិទ្យា ហើយលោកបានប្រលងបញ្ចប់ថ្នាក់បាក់ឌុប នៅឆ្នាំ ១៩៩០។

ក្រោយមកគ្រូគណិតវិទ្យារូបនេះ បានចាប់អាជីពជាគ្រូបង្រៀននៅឆ្នាំ ១៩៩៦ និង បានបណ្ដុះសិស្សឲ្យក្លាយជាសិស្សពូកែទូទាំងប្រទេសជាបន្តបន្ទាប់ ដោយរាប់ពីឆ្នាំ ២០០០ ដល់បច្ចុប្បន្ន គឺមានចំនួន ៦ នាក់៕

ប្រភព៖ sabay

  • គ្រូ​គណិតវិទ្យា ​ចែក​រំលែក​បទ​ពិសោធន៍​បង្រៀន​សិស្ស​ក្លាយ​ជា​សិស្ស​ពូកែ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: