ហួសចិត្ត​! ស្ត្រី​ម្នាក់​ត្រូវគេ​រំលោភ​ហើយ បែរជា​ទទួលទោស និង​ផាកពិន័យ​ទៀត​

ក្រុមសិទ្ធិមនុស្សបានផ្ទុះកំហឹងជាខ្លាំង ក្រោយស្ត្រីទេសចរម្នាក់នៅក្នុងប្រទេសកាតារ (Qatar) ដែលរង់ការរំលោភផ្លូវភេទ បែរជាត្រូវបានបង្គាប់ឲ្យបង់ប្រាក់ពិន័យ និងថែមទាំងចេញសាលក្រមព្យូរទោស១ឆ្នាំទៀត ។

ហួសចិត្ត​! ស្ត្រី​ម្នាក់​ត្រូវគេ​រំលោភ​ហើយ បែរជា​ទទួលទោស និង​ផាកពិន័យ​ទៀត​

រូបតំណាង

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីម្នាក់ដែលគ្រាន់តែស្គាល់ខ្លីថា Laura អាយុ ២២ ឆ្នាំ មកពីប្រទេសហូឡង់ បានធ្វើឲ្យការផឹកស៊ីសប្បាយរបស់នាងលែងមានន័យ នៅឯសណ្ឋាគារមួយ ក្នុងទីក្រុង Doha ប្រទេសកាតារ ។ ព្រោះថា នៅពេលនាងភ្ញាក់ឡើង នាងដឹងថា នាងត្រូវបានគេរំលោភនៅក្នុងបន្ទប់ ។

ទោះជាយ៉ាងណា ជនល្មើសត្រូវបានចាប់ខ្លួន ហើយវាបានអះអាងថា សម្ព័ន្ធភាពផ្លូវភេទ ប្រព្រឹត្តឡើងគឺជាការព្រមព្រៀបជាមួយគ្នា ។

ជាលទ្ធផល ជនល្មើសឈ្មោះ Abdullah al-Hasan ត្រូវបានកាត់ទោសដាក់ទណ្ឌកម្ម ១០០ ខ្សែតី ក្នុងករណីរួមភេទក្រៅចំណងអាពាហ៍ពិពាហ៍ និងថែម ៤០ ខ្សែតីទៀត ក្នុងករណីផឹកស្រាដោយគ្មានការអនុញ្ញាត ។

ចំណែកស្ត្រីរងគ្រោះវិញ ក៏ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ ក្រោយដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍ ។ នាងបានប្រាប់ប៉ូលីសថា នាងកំពុងស្ថិតនៅក្នុងប្រទេសនេះ ក្នុងនាមជាភ្ញៀវទេសចរ សម្រាប់ថ្ងៃវិស្សមកាលរបស់នាង ។

នាងបានទៅជាមួយមិត្តភក្តិម្នាក់ ដើម្បីផឹកស្រានៅសណ្ឋាគារមួយ, ទីកន្លែងដែលការលក់ស្រា គឺស្របច្បាប់ ។

ក្រោយរាំរែកបានមួយសន្ទុះ នាងក៏បានវិលត្រលប់មកកាន់តុផឹកស៊ីវិញ និងបានផឹកស្រារបស់នាង១ជឹប, នៅពេលនោះ នាងមានអារម្មណ៍ថា មាននរណាម្នាក់លួចដាក់អ្វីៗចូលក្នុងកែវស្រារបស់នាង ។

នាងមានអារម្មណ៍មិនស្រួលខ្លួន, ហើយក្រោយមក បានភ្ញាក់ពីដំណេកតែម្នាក់ឯងនៅក្នុងបន្ទប់ទាំងកាយអាក្រាតតែម្តង ។ ទោះជាយ៉ាងណា នាងត្រូវបានបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន ៨០០ ដុល្លារ ក្នុងករណីរួមភេទក្រៅចំណងអាពាហ៍ពិពាហ៍ ៕

 

ហួសចិត្ត​! ស្ត្រី​ម្នាក់​ត្រូវគេ​រំលោភ​ហើយ បែរជា​ទទួលទោស និង​ផាកពិន័យ​ទៀត​

ហួសចិត្ត​! ស្ត្រី​ម្នាក់​ត្រូវគេ​រំលោភ​ហើយ បែរជា​ទទួលទោស និង​ផាកពិន័យ​ទៀត​