អា​វ៉េវ និង​អា​ស៊ីណា​បោះពួយ​បុក​គ្នា​ពេញទំហឹង​របួសធ្ងន់​២​នាក់​បាក់ជើង​ម្ខាង​

ខេត្ត​ព្រះសីហនុ​៖ យុវជន​ចំនួន​០២​នាក់ សន្លប់​ស្តូកស្តឹង​របួសធ្ងន់ និង​ម្នាក់​បាក់ជើង​បន្ទាប់ពី​ជិះ​ម៉ូតូ​វ៉េវ ឡើង​ចំណោទ​បាន​វ៉ា​ក់​អើ​នឹង​រថយន្ត​ម៉ាក​ស៊ីណា ដែល​កំពុង​បោះពួយ​ចុះ​ចំណោទ​បណ្តាល​ឲ្យ​ម៉ូតូ​បុក​ចំ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​២១ និង​៣៥​នាទី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ចំណោត​លោកយាយ​ម៉ៅ​ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

យោងតាម​ប្រភព​នគរបាល​ចរាចរណ៍​បានអោយដឹងថា នៅវេលា​កើតហេតុ​ខាងលើ ម៉ូតូ​ម៉ាក វេ​វ សេ​១២៥ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស៊ន ប៊ុនធឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​៣​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ និង​យុវជន​រួម​តំណើរ​ជាមួយ​ម្នាក់ទៀត​ឈ្មោះ សុទ្ធ ផៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​៣​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​ប៉ះគ្នា​ជាមួយ​រថយន្ត ម៉ាក​ស៊ីណា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ព្រះសីហនុ 2AG -7336 បើកបរ​ដោយ​ឈ្មោះ CHONG PAK JIT ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ស្នាក់នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​ហេតុការណ៍​នោះ ម៉ូតូ និង រថយន្ត​ខូចខាត​ជា​មធ្យម​។

ដោយឡែក​យោងតាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​អះអាងថា នៅវេលា​កើតហេតុ​គេ​បានឃើញ រថយន្ត​មួយគ្រឿង​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​ផ្លូវ​ចំណោទ​ខ្លាំង ហើយ​ងងឹត និង​ក្នុងស្ថានភាព​ល្បឿន​លឿន ទើប​ធ្វើ​ឲ្យ​ភាគី​ម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់​ទើប​ជ្រុល​ទៅបុក​រថយន្ត​ចំ​ផ្នែក​ខាងឆ្វេង មុខ​រថយន្ត បោក​ខ្ទប់​ទៅនឹង​កញ្ចក់​រថយន្ត សន្លប់​ស្តូកស្តឹង​ទាំង​០២​នាក់ រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​គ្លី​និ​ច​ឯកជន រស្មី​កំពង់សោម ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ​។​ ក្រោយ​កើតហេតុ ទាំង​ម៉ូតូ និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕ សមុទ្រ​ខៀវ​

KA-14-06-2016-01 KA-14-06-2016-02 KA-14-06-2016-03 KA-14-06-2016-04 KA-14-06-2016-05