អ្នកនយោបាយស្រី អង់គ្លេសម្នាក់ ត្រូវជនសង្ស័យ លួចធ្វើឃាត ស្លាប់យ៉ាងអាណោចអាធ័ម

អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកនយោបាយស្រី សញ្ជាតិអង់គ្លេស អ្នកស្រី Jo Cox បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីមាន ការលួចធ្វើឃាត ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងស្រុក Birstall ក្បែរទីក្រុង Leeds ភាគខាងជើង ប្រទេសអង់គ្លេស។

អ្នកស្រី Jo Cox មានវ័យ៤១ឆ្នាំ គឺជាអ្នកនយោបាយល្បីឈ្មោះម្នាក់ នៅក្នុងគណបក្សប្រឆាំង ឈ្មោះ Labour Party ហើយក៏ជាតំណាងរាស្រ្តដំបូងគេ ដែលត្រូវបានគេសម្លាប់ នៅក្នុងការិយាល័យ ចាប់តាំងពីសមាជិកសភា លោក Ian Gow ត្រូវបានកងទ័ព នៃសាធារណរដ្ឋអៀរឡង់ Irish Republican Army (IRA) ធ្វើឃាតនៅក្នុងឆ្នាំ១៩៩០ ដោយការដាក់គ្រាប់បែក បំផ្ទុះរថយន្តមក។

យោងតាមសាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក មានឈ្មោះថា Clarke Rothwell បានឲ្យដឹងថា ជនសង្ស័យបានស្រែក២ ទៅ ៣ដង ដាក់អ្នកស្រី Cox ថា «ចក្រភពអង់គ្លេសមុន» មុនពេលដែលជនសង្ស័យ បានដាល់ និងធាក់ អ្នកស្រី Cox ដួលទៅលើដី រួចបាញ់ចំនួន៣គ្រាប់ ដោយគ្រាប់ទី៣ ត្រូវចំក្បាលអ្នកស្រី។

ចំនែកឯសាក្សីម្នាក់ទៀត មានឈ្មោះថា Hichem Ben Abdallah បាននិយាយថា «ជនសង្ស័យ ពាក់មួកពណ៌ស បានទាញកាំភ្លើងចេញ ពីក្នុងកាបូប ហើយប្រតាយប្រតប់គ្នា ជាមួយអ្នកស្រី Cox... បន្ទាប់មកសម្លេងកាំភ្លើងក៏បន្លឺឡើង... ខ្ញុំបានឃើញអ្នកស្រី ដេកដួលទៅលើដី និងមានឈាមហូរយ៉ាងច្រើន»។

ក្រោយពេលកើតហេតុ មិនដល់១ម៉ោងផង គឺនៅវេលាម៉ោង ១៖៤៨នាទី អ្នកស្រី Cox ត្រូវបានគ្រូពេទ្យម្នាក់ ដែលធ្វើការជាមួយនឹង ក្រុមជួយសង្គ្រោះ ប្រកាសថា អ្នកស្រីបានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ។

គួរឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកស្រី Cox ទើបតែបញ្ចប់ កិច្ចប្រជុំជាសាធារណៈមួយ ជាមួយនឹង សមាជិកសភា និងបានដើរចេញពីកិច្ចប្រជុំ ដោយខ្លួនឯងផ្ទាល់ ខណៈអ្នកនយោបាយអង់គ្លេស ដូចជាអ្នកស្រី កម្រនឹងមាន កងការពារណាស់។

អ្នកស្រី Alison McGovern វ័យ៣៥ឆ្នាំ ជាសមាជិកក្នុងគណបក្ស Labour Party និងជាមិត្តរួមការងារ ជាមួយអ្នកស្រី Cox បានកើតសរសើរ ចំពោះឥទ្ធិពល និងកេរ្តិ៍ឈ្មោះរបស់អ្នកស្រី ដែលមានតួនាទីជា សកម្មជននាំមុខគេ ក្នុងការស្វែងរក ដំណោះស្រាយចំពោះ រឿងជម្លោះនៅស៊ីរី។ យ៉ាងណាមិញ អ្នកនយោបាយជាច្រើន មានការភ្ញាក់ផ្អើល និងស្រឡាំងកាំង ហើយខកចិត្តយ៉ាងខ្លាំង ចំពោះដំណឹង នៃការស្លាប់ របស់អ្នកស្រី Cox។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមសម្តីរបស់ អ្នកស្រី Dee Collins ជាប្រធានប៉ូលិស West Yorkshire Police បានឲ្យដឹងថា ក្រោយពេលកើតហេតុ បុរសជាជនសង្ស័យ ត្រូវបានគេឃាត់ខ្លួន នៅក្បែរកន្លែងកើតហេតុ តែម្តង។

ជាមួយគ្នានេះដែរ អាវុធដែលរួមមាន កាំភ្លើងខ្លីមួយដើមផងនោះ ក៏ត្រូវបានរកឃើញ ផងដែរ។ ជនសង្ស័យត្រូវបាន គេស្គាល់ឈ្មោះថា Tommy Mair មានអាយុ៥២ឆ្នាំ កំពុងត្រូវបានប៉ូលិសឃុំខ្លួន ដើម្បីសួរចម្លើយ ទាក់ទងនឹង ការលួចធ្វើឃាត អ្នកនយោបាយអង់គ្លេសរូបនេះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកនយោបាយស្រី អង់គ្លេសម្នាក់ ត្រូវជនសង្ស័យ លួចធ្វើឃាត ស្លាប់យ៉ាងអាណោចអាធ័ម
អ្នកនយោបាយស្រី សញ្ជាតិអង់គ្លេស អ្នកស្រី Jo Cox

អ្នកនយោបាយស្រី អង់គ្លេសម្នាក់ ត្រូវជនសង្ស័យ លួចធ្វើឃាត ស្លាប់យ៉ាងអាណោចអាធ័ម
ទិដ្ឋភាពនៅកន្លែងកើតហេតុ

អ្នកនយោបាយស្រី អង់គ្លេសម្នាក់ ត្រូវជនសង្ស័យ លួចធ្វើឃាត ស្លាប់យ៉ាងអាណោចអាធ័ម
ទិដ្ឋភាពនៅកន្លែងកើតហេតុ

អ្នកនយោបាយស្រី អង់គ្លេសម្នាក់ ត្រូវជនសង្ស័យ លួចធ្វើឃាត ស្លាប់យ៉ាងអាណោចអាធ័ម
ជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួន

អ្នកនយោបាយស្រី អង់គ្លេសម្នាក់ ត្រូវជនសង្ស័យ លួចធ្វើឃាត ស្លាប់យ៉ាងអាណោចអាធ័ម
ជនសង្ស័យ Tommy Mair

អ្នកនយោបាយស្រី អង់គ្លេសម្នាក់ ត្រូវជនសង្ស័យ លួចធ្វើឃាត ស្លាប់យ៉ាងអាណោចអាធ័ម