ក្តៅ​ៗ៖ ឱក សុគន្ធ​កញ្ញា និង អតីត​គូស្នេហ៍​ត្រូវ​គ្នា​វិញ​?

6 Videos


ថ្មីៗនេះតន្ត្រីករវ័យក្មេងល្បីឈ្មោះលោក រ៉េត ធីដូណា បានប្តូររូប Profile នៅក្នុង ហ្វេសប៊ុករបស់ខ្លូនដោយក្នុងនោះមានរូបតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ដែលជា អតីតគូស្នេហ៍ថតកៀកកើយជាមួយគ្នាផងដែរនៅក្នុងឪកាសខួបកំណើតរបស់លោក ។

P9

ការ Updated Profile ដោយមានវត្តមានអតីតគូស្នេហ៍បែបនេះនាំឱ្យមានការចាប់ អារម្មណ៍ទៅលើតន្ត្រីករ និង តារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះកាន់តែខ្លាំងឡើងព្រោះ ដោយសារតែមុននេះអ្នកទាំងពីរត្រូវបានគេផ្គូផ្គងថា ជាគូស្នេហ៍នឹងគ្នា តែក្រោយមកពួកគេ បានចែកផ្លូវគ្នាទៅវិញ ហើយពួកគេក៏បានផ្តាច់ទំនាក់ទំនងគ្នាមួយរយៈពេលមកហើយដែរ ។ តែថ្មីៗនេះក៏ស្រាប់តែគេឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានទៅចូលរួមក្នុងពិធីខួប កំណើតរបស់អតីតគូស្នេហ៍ ហើយថែមទាំងបង្ហាញនូវភាពស្និតស្នាលថែមទៀតផង ។

ក្តៅ​ៗ៖ ឱក សុគន្ធ​កញ្ញា និង អតីត​គូស្នេហ៍​ត្រូវ​គ្នា​វិញ​?

អ្វីដែលគេចាប់អារម្មណ៍នោះ គឺលោក រ៉េតធី ដូណា បានយករូបភាពដែលលោក បានថតជាមួយ ឱក សុគន្ធកញ្ញា និងអ្នកសលិស្បៈមួយចំនួនទៀតដាក់នៅក្នុង Profile ហ្វេសប៊ុករបស់លោក ។ គេមិនដឹងថា ការចូលរួមក្នុងពិធីខួបកំណើតរបស់អតីតគូស្នេហ៍ និង ការប្តូររូបនៅ ក្នុង Profile គឺជាការវិលត្រឡប់មកត្រូវរូវគ្នាវិញ រឺ ក៏គ្រាន់តែជាការរាប់អានគ្នាក្នុងនាមជា មិត្តភ័ក្កិសិល្បៈ រឺ យ៉ាងណានោះទេ តែទោះជាយ៉ាងណាក៏ដោយអ្នកទាំងពីរនៅតែរាប់អាន គ្នាគ្រាន់តែមិនស្និតស្នាលដូចកាលពីមុនតែប៉ុណ្ណោះ ៕ យ៉ានុ

ក្តៅ​ៗ៖ ឱក សុគន្ធ​កញ្ញា និង អតីត​គូស្នេហ៍​ត្រូវ​គ្នា​វិញ​?
ក្តៅ​ៗ៖ ឱក សុគន្ធ​កញ្ញា និង អតីត​គូស្នេហ៍​ត្រូវ​គ្នា​វិញ​?
ក្តៅ​ៗ៖ ឱក សុគន្ធ​កញ្ញា និង អតីត​គូស្នេហ៍​ត្រូវ​គ្នា​វិញ​?
ក្តៅ​ៗ៖ ឱក សុគន្ធ​កញ្ញា និង អតីត​គូស្នេហ៍​ត្រូវ​គ្នា​វិញ​?
ក្តៅ​ៗ៖ ឱក សុគន្ធ​កញ្ញា និង អតីត​គូស្នេហ៍​ត្រូវ​គ្នា​វិញ​?
ក្តៅ​ៗ៖ ឱក សុគន្ធ​កញ្ញា និង អតីត​គូស្នេហ៍​ត្រូវ​គ្នា​វិញ​?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត