លោកតា វិចទ័រ ក្តៅក្រហាយ​នឹង​សារព័ត៌មាន​មិន​ពិត​មួយ​

6 Videos


ប៉ុន្មនម៉ោងមុននេះលោក សុវណ្ណ ឫទ្ធី ហៅលោកតា វិចទ័រ បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនប្រាប់ដំណឹងដល់ទស្សនិកជនថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់លោក ខណៈពេលដែលមានលេចឮដំណឹងមិនល្អចំពោះកូនស្រីរបស់ខ្លួន ។

P9

នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦ ជាថ្ងៃខួបកំណើតរបស់លោក សុវណ្ណ ឫទ្ធី ហៅលោកតា វិចទ័រ ដែលជាថ្ងៃមួយគួរឱ្យសប្បាយរីករាយ ប៉ុន្តែស្រាប់តែមានដំណឹងក្តៅក្រហាយមួយបានលេចឡើង ធ្វើឱ្យលោកមានការមិនសប្បាយចិត្ត បញ្ចេញសារយ៉ាងដូច្នេះថា«ថ្ងៃទី១៦ ខែ ០៦ ឆ្នាំ ២០១៦ នេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ ស្របគ្នាទៅនឹងពេលវេលាដ៏រីករាយនេះបែរទៅជាលេចចេញព័ត៍មានផ្សព្វផ្សាយនៅក្នុងសង្គមហ្វេសប៊ុកថាកូនស្រីខ្ញុំ នីឡា ផ្តាច់ពាក្យជាមួយគូដណ្តឹងទៅវិញ ។ ខ្ញុំសូមជំរាបជូនបងប្អូនថាព័ត៌មាននេះគឺមិនពិតទេ ។ សូមបងឬក៏ប្អូនដែលមាននិស្ស័យបំភ្លៃការពិតនោះ សូមមេត្តាឈប់ទៅ សូមអរគុណ» ។

លោកតា វិចទ័រ ក្តៅក្រហាយ​នឹង​សារព័ត៌មាន​មិន​ពិត​មួយ​

គួរបញ្ជាក់ថាតារាកំប្លែងស្រី វ៉ាន់ នីឡា ជាកូនស្រីរបស់លោកតា វិចទ័រ ទើបតែបានបញ្ចេញសារមិនពេញចិត្តនឹងព័ត៌មាន មួយដែលបានចុះផ្សាយដំណឹងមិនពិត ថានាងផ្តាច់ពាក្យជាមួយគូដណ្តឹងមិនទាន់ទាំងបានប៉ុន្មានម៉ោងផង ៕ វាសនា

លោកតា វិចទ័រ ក្តៅក្រហាយ​នឹង​សារព័ត៌មាន​មិន​ពិត​មួយ​
លោកតា វិចទ័រ ក្តៅក្រហាយ​នឹង​សារព័ត៌មាន​មិន​ពិត​មួយ​
លោកតា វិចទ័រ ក្តៅក្រហាយ​នឹង​សារព័ត៌មាន​មិន​ពិត​មួយ​
លោកតា វិចទ័រ ក្តៅក្រហាយ​នឹង​សារព័ត៌មាន​មិន​ពិត​មួយ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត