ខែ មិថុនា សិល្បករ​ខ្មែរ​ស្លាប់​២ ចូល​សង្គ្រោះ​បន្ទាន់​៣នាក់

 

សិល្បករ​បាន​ជួប​គ្រោះ​ថ្នាក់​ជា​ច្រើន​ នៅ​ក្នុង​ខែ​នេះ​ ក្នុង​នោះ​សិល្បករ​ខ្លះ​បាន​ជួប​គ្រោះ​ថ្នាក់​ដល់​ជីវិត​និង សិល្បករ​ខ្លះ​ទៀត​បាន​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ដែរ។

​​

សិល្បករ​ដែល​បាន​ទទួល​មរណៈ​ភាព​នៅ​ក្នុង​ខែ​នេះ៖

 

១.តារា​កំប្លែង​នាយ បឿន ៖ នាយ បឿន បាន​ទទួល​អនិច្ចកម្ម​កាល​ ដោយ​សារ​ជំងឺ​លើស​សម្ពាធ​ឈាម​ភ្លាមៗ​ ពេល​កំពុង​សម្ដែង​ជាមួយ​ក្រុម​ល្ខោន​ បាសាក់​របស់​លោក អុល សំអាង នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

 

ខែ មិថុនា សិល្បករ​ខ្មែរ​ស្លាប់​២ ចូល​សង្គ្រោះ​បន្ទាន់​៣នាក់

រូប​ថត៖ Facebook

 

ប៊ុនថេត៖ ប៊ុនថេត ជា​តារា​សម្ដែង និង​ម៉ូដែល លោក​​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍កាល​ពី​ថ្មី​ៗ​នេះ ​ដោយ​បាន​យក​ទៅ​សង្គ្រោះ​ដល់​ប្រទេស វៀតណាម ប៉ុន្តែ​ដោយ​សារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​បាត់បង់​ជីវិត។​​​

 

ខែ មិថុនា សិល្បករ​ខ្មែរ​ស្លាប់​២ ចូល​សង្គ្រោះ​បន្ទាន់​៣នាក់

 

 

រូប​ថត៖ Facebook

 

តារា​ដែល​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់៖

 

១.ស្វាមី​អ្នក​នាង កាតុ នាយ ខ្យង ៖ ដំបូង​ឡើយ​លោក​ខ្យង​ញ៉ាំ​​បាយ​ថ្ងៃ​ត្រង់​ហើយ​គេង​ ពេល​កំពុង​គេង​ លោក​ក៏​ស្ទុះ​ក្រោក​ឡើង​ហើយ​ប្រាប់​ប្រពន្ធ​​ថា​ ពិបាក​ដក​ដង្ហើម​ណាស់​ ហើយ​គ្រួសារ ​​ក៏​បាន​យក​​​លោក​ទៅ​​ពេទ្យ​ជិត​ផ្ទះ​។ ប៉ុន្តែ​ភ្លាមៗ​ ពេទ្យ​ប្រាប់​ថា ​លោក​​មាន​សភាព​ធ្ងន់​ក៏​បញ្ជូន​លោក​ទៅ​កាល់​មែត្រ​​ និង​ចុង​ក្រោយ​ គឺ​បន្ត​បញ្ជូន​មក​ប្រទេស​វៀតណាម​តែ​ម្ដង​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា។ ក្រោយ​ពី​សម្រាក​ព្យាបាល​ប៉ុន្មាន​ថ្ងៃ​នៅ​ទី​នោះ លោក ខ្យង បាន​ប្រសើរ និង​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ។

 

ខែ មិថុនា សិល្បករ​ខ្មែរ​ស្លាប់​២ ចូល​សង្គ្រោះ​បន្ទាន់​៣នាក់

 

រូប​ថត៖ Facebook

 

២.ព្រះ​កាយ​ច័ន្ទ៖ ​តារា​ស្រី​រូប​នេះ ត្រូវ​ជំងឺ​បេះដូង​ធ្វើ​ទុក្ខ​ ហើយ​ត្រូវ​​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឯកជន​​ភ្លាមៗ។ ​ដោយ​នៅ​តែ​មិន​ប្រសើរ​ទើប​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ កាល់ម៉ែត​​បន្ត។​​​

 

ខែ មិថុនា សិល្បករ​ខ្មែរ​ស្លាប់​២ ចូល​សង្គ្រោះ​បន្ទាន់​៣នាក់

 

៣. ង៉ែត សូរង្សី បេក្ខនារី ​កម្មវិធី The Voice Cambodia រដូវ​កាល​ទី ២ ដួល​សន្លប់​ភ្លាមៗ​ក្រោយ​ពី​ប្រកាស​លទ្ធផល។ បន្ទាប់​ពី​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​របស់​គ្រូពេទ្យ នាង​ក៏​ដឹង​ខ្លួន​វិញ។

 

ខែ មិថុនា សិល្បករ​ខ្មែរ​ស្លាប់​២ ចូល​សង្គ្រោះ​បន្ទាន់​៣នាក់

 

រូប​ថត៖ Facebook

 

​​​​អត្ថបទ៖ SAMEDY