Dj ឡាយ អ៊ិន ៖ ខ្ញុំ​មិន​ប្តឹង​ទេវតា​ទេ​ តែ​ខ្ញុំ​សូម​តវ៉ា​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ​លើ​ក្រោម​ក្នុង​លោក​

Dj ឡាយ អ៊ិន ៖ ខ្ញុំ​មិន​ប្តឹង​ទេវតា​ទេ​ តែ​ខ្ញុំ​សូម​តវ៉ា​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ​លើ​ក្រោម​ក្នុង​លោក​



ភ្នំពេញ ៖ ឌី​ជេ​ធ្លាប់​មាន​ឈ្មោះ​ល្បី​បោះ​សំឡេង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN លោក ឡាយ អ៊ិន ដែល​កន្លងមក​បាន​ជួប​រឿងរ៉ាវ​ពិបាកចិត្ត ​ធ្លាក់ខ្លួន​ឈឺ​ស្គមរីងរៃ​ស្ទើរ​ស្លាប់​ខ្លួន​ ព្រោះតែ​ភរិយា​នាំ​កូន​៣​នាក់​ចុះ​ចោល​ផ្ទះ​ រួច​រស់នៅ​ជាមួយ​ប្រុស​ថ្មី​ជា​អ្នកជំនួញ​ល្បីឈ្មោះ​នោះ ​ថ្មីៗ​នេះ​បាន​បង្ហោះ​សារ​ចំអក​ចង់​សំដៅ​ឲ្យ​អតីត​ភរិយា ​ស្រប​ពេល​ដែល​ស្វាមី​ក្រោយ​របស់​នាង​ ត្រូវ​បាន​តុលាការ​ឃាត់ខ្លួន​ពី​បទ​ចេញ​សែក​ស្អុយ។

តារា​ប្រុស​លោក ឡាយ អ៊ិន បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ​បងប្អូន​ធ្លាប់​​ឬ នៅ​ចាំ​រឿង​សត្វ​ឆ្កែ​វា​ច្រាស​បាយ​ខ្លាច​គេ​ដឹង​ យក​បាយ​លាប​មាត់​ពពែ។ រឿង​ពួក​ឆ្កែ​ហ្នឹង ​គឺ​ប្រហែល​ជា​កាល​១៣-១៤​ឆ្នាំមុន​។ ពេលនោះ​ពួក​ឆ្កែ​នៅ​ក្រវា​ស្គាល់​បង​ប្អូន​ជីដូន​ជីតា​ម៉ែ​វា​។ ដល់ពេល​ត្រូវប៉ាន់​ដី​មាន​លុយ​តិចតួច ​រួមផ្សំ​ខួរក្បាល​ពូកែ​មានគំនិត បូក​ជាមួយ​ឆ្កែ​ញី ជា​ប្រពន្ធ​ចេះ​លើកជើង វ៉ៃ​អែប និង​លូ យ៉ាង​គ្រលួច​ទៀត​នោះ​ បាន​ធ្វើ​ឲ្យ​អស់លោក​មួយ​ចំនួន​ ដែល​មាន​អំណាច បាសជើង ដាច់​ផ្ងារ​ទន់​ឆ្អឹង​ហើយ​ជឿ​ស្លុង​នឹង​សំឡេង​ព្រូស​របស់​ពួក​ឆ្កែ​ញី។

ឌី​ជេ ឡាយ អ៊ិន បាន​បន្ត​ថា ខ្ញុំ​មិន​ប្តឹង​ទេវតា​ទេ តែ​ខ្ញុំ​សូម​តវ៉ា​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ​លើ​ក្រោម​ក្នុង​លោក​ថា អ្នកណា​បង្កបង្កើត​បញ្ហា​ធំ​រហូត​រូប​ខ្ញុំ មាន​សភាព​បែបនេះ​ ព្រាត់ប្រាស​គ្រួសារ​ដេក​ជា​មួយ ទឹកភ្នែក ស្រែក​ទ្រហោ​រក​កូនៗ​បាត់​កម្លាំងចិត្ត​អស់​អារម្មណ៍​ធ្វើ​ការងារ​ ជីវភាព​ក៏​ធ្លាក់​ស្រុត បន្ទាប់​មក​ដាច់​ការ​ទំនាក់ទំនង​អស់​ទៀត​រស់នៅ​ក្នុង​បន្ទប់​៤​ជ្រុង​ទាំង​ថ្ងៃ​ទាំងយប់​។ ព្រោះតែ​ភាព​អាម៉ាស់ ​មានតែ​ការ​ស្តីបន្ទោស។ អ្នក​ទាំងអស់​ជេរ បន្ទោស​ដាក់ទោស​ទៀត​មក​។ បើ​ខ្ញុំ​ខុស​ខ្ញុំ​ទទួលៗ​ទៀត​។ វេទនា​យ៉ាប់​មាន​សភាព​បែបនេះ​។

លោក ឡាយ អ៊ិន បាន​បន្ថែម​ថា មិនទាន់​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ទៀត​មែន​ទេ​? ដាក់​ទៀត​មក​ខ្ញុំ​ចាំ​ទទួល។ បងប្អូន​មិន​ដឹង​នៅ​ឲ្យ​ស្ងៀម ​កុំ​ចេះ​និយាយ​រឿង​មិនល្អ​។ សូម​បន្ត​មក​បងប្អូន​ញាតិ​មិត្ត​ ដែល​ដឹង​រឿង​នោះ ​ហើយ​វា​ធ្លាក់​ទៅលើ​រូប​អ្នក​វិញ​។ តើ​លោកអ្នក​ឈឺចាប់​ទេ​? តើ​លោកអ្នក អាច​ក្លាយ​ជា​មនុស្ស​ឆ្កួត​ទេ​? សាក​គិត​ទៅ​លោកអ្នក​ដែល​ដឹង​ដំណើរ​ដើមទង​នៃ​សាច់រឿង​គ្រួសារ​ខ្ញុំ​។

គួរ​បញ្ជាក់​ថា ពិធីករ​សម្បូរ​វោហារស័ព្ទ​លោក ឡាយ អិន ដែល​មាន​ឈ្មោះ​ពិត​ថា ហែម បូរិទ្ធ បាន​សម្រេច​ចិត្ត​រៀប​មង្គលការ​ជា​ផ្លូវការ​ជា​មួយនឹង​អ្នកនាង សន សុ​ម៉ា​លីន​ដា​។ ប៉ុន្តែ​បន្ទាប់ពី​រៀប​មង្គលការ​យ៉ាង​គគ្រឹកគគ្រេង និង​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជាង​៤​ឆ្នាំ​ស្រាប់តែ ចំណង​ស្នេហ៍​កូន​៣​នាក់ ​ដែល​គេ​ធ្លាប់តែ​ឃើញ​ពី​ភាព​ផ្អែមល្ហែម​របស់​ពិធីករ​សម្បូរ​វោហារ​លោក​ឡាយអិន និង​អ្នកនាង សន សុ​ម៉ា​លីន​ដា បាន​ដើរ​ដល់​ផ្លូវបំបែក​តាមរយៈ​ការ​ដាក់​ពាក្យ​បណ្តឹង​លែងលះ​របស់​អ្នកនាង សន សុ​ម៉ា​លីន​ដា នៅ​តុលាការ​ទាំង​មិន​នឹកស្មាន​ដល់​នោះ​៕
Dj ឡាយ អ៊ិន ៖ ខ្ញុំ​មិន​ប្តឹង​ទេវតា​ទេ​ តែ​ខ្ញុំ​សូម​តវ៉ា​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ​លើ​ក្រោម​ក្នុង​លោក​

Dj ឡាយ អ៊ិន ៖ ខ្ញុំ​មិន​ប្តឹង​ទេវតា​ទេ​ តែ​ខ្ញុំ​សូម​តវ៉ា​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ​លើ​ក្រោម​ក្នុង​លោក​