អតីត​សមាជិក EXO Kris ចុះ​កុងត្រា​ចូល​ផលិតកម្ម​របស់ ឈិន​ ឡុង

Kris អតីត​សមាជិក​​ក្រុម EXO បាន​យល់ព្រម​ចុះ​កុងត្រា​​ជា​ផ្លូវការ​ជាមួយ​ផលិតកម្ម​ថ្មី​មួយ​ដែល ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​តារា​សម្ដែង​ហុងកុង Jackie Chan ។

 

អតីត​សមាជិក EXO Kris ចុះ​កុងត្រា​ចូល​ផលិតកម្ម​របស់ ឈិន​ ឡុង

 

បើ​តាម​របាយការណ៍​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ មិថុនា ​ចេញ​ដោយ​សារព័ត៌មាន​ចិន Sina ​បាន​ឲ្យ​ដឹង​ថា Jackie បាន​​ចុះ​កិច្ចសន្យា​ទទួលKrisចូល​ផលិតកម្ម​របស់​លោក​នា​កម្មវិធី​មហោស្រព​ភាពយន្ត​សៀងហៃ។ តារា​ក្បាច់គុន​នេះ​ក៏​បាន​បង្ហាញ​ពី​គម្រោង​ចុះ​កុងត្រា​ជាមួយ​តារា​សម្ដែង​ជំនាន់​ថ្មី​​ផ្សេង​ៗ​ទៀត​​នា​ពេល​អនាគត។

 

ជុំវិញ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់ Kris ឈិន​ ឡុង​ក៏​បាន​តប​ទៅ​សំនួរ​អ្នកកាសែត​ដែរ​ថា​៖”​អ្នក​គ្រប់គ្នា​​សុទ្ធ​តែ​ធ្លាប់​មាន​រឿង​អវិជ្ជមាន​​​របស់​ពួកគេ។ សូម្បី​តែ​ខ្ញុំ​ក៏​ធ្លាប់​​កើត​មាន​រឿង​នេះ​ដូចគ្នា។ ហើយ​ព័ត៌មាន​ប្រភេទ​នេះ​តែង​រសាត់​ទៅ​ដោយ​ឯកឯង​”។

 

ទន្ទឹមគ្នា​នេះ Kris​និង​អតីត​មិត្ត​រួម​ក្រុម Luhan ទើប​​ទៅ​ជួប​ចៅក្រម​បន្ថែម​ថ្មី​ៗ​នេះ​ ទាក់ទង​នឹង​រឿង​ប្ដឹងផ្ដល់​ជាមួយ​ផលិតកម្ម SM៕

 

អតីត​សមាជិក EXO Kris ចុះ​កុងត្រា​ចូល​ផលិតកម្ម​របស់ ឈិន​ ឡុងLuhanនិងKris​

 

ចុចអាន៖ Tao អតីត​សមាជិក EXO ស្រក់​ទឹក​ភ្នែក​អង្វរ​អ្នក​គាំទ្រ​ឲ្យ​ឈប់​ស្អប់​ខ្លួន​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi