ក្រុម BT Band ឈ្នះការប្រឡងតន្រ្តីនៃកម្មវិធី Fanta Fun Tracks

ភ្នំពេញ៖ បេក្ខភាពជាង 300ក្រុម បានជម្រុះនៅសល់មួយក្រុម ដែលល្អបំផុតក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់នៃ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី Fanta Fun Tracks នាថ្ងៃទី 16 ខែមិថុនា នៅស្ថានីយទូរទស្សន៍ MYTV។

នៅក្នុងនោះ  (ក្រុម BT Band) ត្រូវបាន ជ្រើសរើសជាក្រុម ដែលឈ្នះក្នុងការប្រឡងតន្ត្រីលើកដំបូង ដែលអាចផ្តួលក្រុម Ahnitto Band, Dé Ocean និង SED2R ។ ក្រុមដែលឈ្នះការប្រកួតនេះ នឹងទទួលបានពានរង្វាន់ជ័យលាភី ជាមួយទឹកប្រាក់ $1,500 និងឱកាសពេញមួយជីវិត ដើម្បីថតវីដេអូចម្រៀង ដែលអាចបង្ហោះនៅលើទំព័រហ្វេសប៊ុក MYTV និង Fanta ។

នេះពិតជាការប្រកួតប្រជែង ដ៏ស្វិតស្វាញសម្រាប់ក្រុមBTBand។ពួកគេបានជាប់ក្នុងចំណោម 20ក្រុមចុងក្រោយដែលបានចូលរួម Mixបទចម្រៀងពីរបទដើម្បីបង្កើតជាបទសប្បាយៗថ្មីមួយ ដោយគោរពតាមល័ក្ខខ័ណ្ឌនៃការប្រកួតក្នុងកម្មវិធី Fanta Fun Tracks ។ បន្ទាប់ពីបង្ហោះបទចម្រៀងនេះនៅលើទំព័រហ្វេសប៊ុក Fanta បួនក្រុមចុងក្រោយគឺ ក្រុមតន្រ្តី Ahnitto Band, BT Band, Dé Ocean Band និង SED2R Band ត្រូវបានជ្រើសរើសដោយផ្អែកលើពិន្ទុ 50% ពីចៅក្រម និងពិន្ទុ50%ពីការបោះឆ្នោតនៅលើហ្វេសប៊ុក។ បន្ទាប់មកក្រុមទាំងបួន បានទទួលការបណ្តុះបណ្តាលជាថ្មីម្តងទៀតនៅសាលាតន្ត្រីតន្ត្រីស្រណោះ សម្រាប់រយៈពេល មួយសប្តាហ៍ដើម្បីចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងត្រៀមខ្លួនក្លាយជាតារាថ្មីនៅកម្ពុជា។

មេរៀនរួមមានបច្ចេកទេសច្រៀងការដង់ភ្លេង និងចង្វាក់ភ្លេងនិងការសម្តែងនៅលើឆាក។ ជាពិសេសនៅថ្ងៃទី 13និង 14ខែមិថុនា ពួកគេ ក៏មានឱកាសសម្តែងពិសេសជាមួយក្រុមតន្រ្តី ចចកសមុទ្រដ៏មានប្រជាប្រិយភាព បំផុតនៅក្នុងប្រទេសកម្ពុជា។

នៅវគ្គផ្តាច់ព្រ័ត្រ បួនក្រុមចុងក្រោយបានចាប់គូប្រឡងជាមួយគ្នាគឺ ក្រុម BT ជាមួយ ក្រុម Ahnitto Band ហើយក្រុម Dé Ocean ជាមួយក្រុម SED2R ។ ចៅក្រម លោក នីកូ បានមានប្រសាសន៍ថា យើងបានចាប់គូប្រកួតជាក្រុម ដោយសារតែយើងចង់ឃើញទេពកោសល្យ និងការសម្តែងរបស់ក្រុមនីមួយៗ នៅពេលដែលពួកគេសម្តែងជាមួយសមាជិកក្រុមផ្សេង។ នេះគឺជាការធ្វើតេស្តដ៏ពិតប្រាកដ ទៅលើការដាក់អារម្មណ៍សម្តែងដែលពួកគេត្រូវការជា ចាំបាច់ដើម្បីក្លាយ ជាតារាតន្ត្រីឆ្នើមនាពេលអនាគត។ បន្ទាប់ពីការប្រកួតនេះពួកគេត្រូវធ្វើការ ជាមួយមនុស្សជាច្រើនដូចជាអ្នកគាំទ្រអ្នកនិពន្ធតន្ត្រីផលិតករនាយកMVនិងទីភ្នាក់ងារផ្សាយពាណិជ្ជកម្មជាច្រើននាក់ទៀត។ ដូច្នេះពួកគេត្រូវរៀនពីរបៀប ដើម្បីក្លាយជាអ្នកជំនាញ និងចេះ សហការជាមួយអ្នកដទៃ ប្រសិនបើពួកគេ ចង់ទទួលបានជោគជ័យ”។

នៅទីបញ្ចប់ទេពកោសល្យរបស់ក្រុមBT Band បានឈ្នះការ ប្រកួតដ៏តឹងរឹងនេះ។ ហើយភាពរីករាយរបស់ពួកគេ គឺសម្តែងចេញឲ្យ ឃើញតាមរយៈ ការច្រៀងបទចម្រៀងរបស់ Fanta ។

ក្រុមដែលមិនទទូលបានជ័យជំនះ ក៏បានទទួលពានរង្វាន់មួយ ជាមួយទឹកប្រាក់ $500 ផងដែរ។

សម្រាប់ព័ត៌មានថ្មីៗអំពី Fanta MV សូមចុច Follow ទំព័រហ្វេសប៊ុករបស់ Fanta៖ https://www.facebook.com/fanta/?fref=ts 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload