អុញ! ព្រាប សុវត្ថិ ផ្លាស់ប្ដូរអាជីព មកធ្វើជាបុគ្គលិកចាក់សាំងរបស់ Caltex តាំងពីពេលណា ? (មានវីដេអូ)

(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមិនស្ទើរទេ នៅពេលដែលអ្នកដំណើរតាមដងផ្លូវ ហើយបានចូលចាក់សាំង នៅស្ថានីយប្រេងឥន្ទនៈ កាល់តិច (Caltex) ស្រាប់តែប្រទះឃើញ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងឯកសណ្ឋាន ជាបុគ្គលិកចាក់សាំងរបស់កាល់តិច បង្កឲ្យអ្នកដំណើរដែលបានឃើញ នាំគ្នាស្រឡាំងកាំង ព្រោះមិននឹកស្មានថា ជាតារាចម្រៀង ក្នុងដូងចិត្តរបស់ពួកគាត់ ផ្លាស់ប្ដូរអាជីពបែបនេះសោះ។

ប៉ុន្តែអ្វីដែលជាការពិត នេះគ្រាន់តែជាឈុតឆាក​ក្នុងការផ្សព្វផ្សាយ ដ៏ប្លែកអារម្មណ៍មួយ របស់ក្រុមហ៊ុនប្រេងឥន្ទនៈ កាល់តិច ដើម្បីអបអរខួប២០ឆ្នាំ ដែលបានចរាចរលក់ប្រេងឥន្ទនៈ នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជន​ ។

សូមទស្សនាវីដេអូ ដែលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់ៗគ្នា ​៖

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ យោងតាមអត្ថបទខាងលើ យើងអាចដឹងបានហើយពីមូលហេតុ ដែលឃើញ លោក ព្រាប សុវត្ថិ នៅកន្លែងចាក់សាំង ។ ទាក់ទងរឿងនេះ ដែរ គួររំលឹកផងដែរ ថា កាលពីប៉ុន្មានសប្តាហ៍មុន កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ បានធ្វើឲ្យនារីវ័យក្មេងម្នាក់ អរស្ទើរតែចង់ហោះ ពេលឃើញវត្តមានរូបលោកដោយចៃដន្យ។

បើក្រឡេកមើលវីដេអូមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេធ្វើការចែកចាយ តៗគ្នាយ៉ាងច្រើន ដោយឃើញនារីវ័យក្មេងម្នាក់ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញ លោក ព្រាប សុវត្ថិ នៅកន្លែងចាក់សាំង Caltexមួយកន្លែង។ 

ដោយសារតែក្តីរំភើបពេក និងបានជួបលោក ព្រាប សុវត្ថិ ផ្ទាល់ បានធ្វើឲ្យរូបនាង ស្ទុះទៅអោប រូបលោកដោយភ្លាមៗតែម្តង និងសុំថតរូបជាមួយទុកជាអនុស្សាវរីយ៍ផងដែរ។

ចំពោះវត្តមានរបស់លោក ព្រាប សុវត្ថិ ដែលបានតែងខ្លួន ជាបុគ្គលិកចាក់សាំង នៅសា្ថនីយ៍ប្រេងចាក់សាំង Caltex មួយកន្លែងបែបនេះ គឺមិនមានអ្នកណាដឹងថា រូបលោកបង្ហាញមុខជាសារធាណៈ ដើម្បីចង់ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល រឺក៏ថតស្ពតអ្វីនោះទេ ប៉ុន្តែទោះជាយ៉ាងណា រូបលោក ក៏បានធ្វើឲ្យ មនុស្សមិនតិចនាក់នោះទេ រំភើបចិត្តយ៉ាងខ្លាំង ពេលបានឃើញលោក ដោយចៃដន្យយ៉ាងដូច្នេះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload