ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​រុ​ស្ស៊ី​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​តម្រូវការ​រដ្ឋាភិបាល

ប្រទេស​រុ​ស្ស៊ី ៖ វា​ពិតជា​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ក្រុមហ៊ុន​រុ​ស្ស៊ី ជា​ពិសេស នៅ​ពេល​មាន​ប្រតិបត្តិការ​ក្នុង​គ្រា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ ។ ក្រុមហ៊ុន​ប្រេង​រុ​ស្ស៊ី​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​អ្វី​គ្រប់យ៉ាង ដែល​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ អត្រា​ការ​ប្រាក់​បរទេស ឬ​ក៏​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ ។ នេះ​ជា​លទ្ធផល​ចុង​ក្រោយ​នៅ​ក្នុង​ត្រីមាស​ទី​១ របស់​ក្រុមហ៊ុន State Giant Rosneft និង Lukoil នា​ពេល​អនាគត ។

ក្រុមហ៊ុន​ប្រេង Lukoil គឺជា​ក្រុមហ៊ុន​ទី​១ ដែល​បាន​រាយការណ៍​ពី​តួលេខ​នៅ​ត្រីមាស​ទី​១ ក្នុង​ខែមិថុនា​នេះ ។ រុ​ស្ស៊ី​បាន​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណេញ​៥៩% និង​៣២% មុន​ពេល​កាត់​ពន្ធ និង​ការ​បង់​រំ​លោះ ។ លទ្ធផល​ខុស​គ្នា​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ គឺ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដែល​វា​បាន​ធ្លាក់​ក្រោម​៣០​ដុល្លារ​នា​ខែមករា​។ ចំណែកឯ​តួលេខ​របស់​ក្រុមហ៊ុន Lukoil គឺ​ត្រូវ​នឹង​ការ​វិភាគ​របស់ Bloomberg​។ នៅ​ពេល​ជាមួយ​គ្នា​នេះ ផលិតផល​កើនឡើង​តិចតួច ពោល​គឺ​ក្នុង​២១៤​លាន​បារ៉ែល បើ​ធៀប​នឹង​ឆ្នាំ​មុន ស្មើនឹង​២១៣​លាន​បារ៉ែល ។

ក្រុមហ៊ុន Lukoil កំពុង​តែ​ស្វែងរក​វត្ត​មាននៅ​ក្នុង​ប្រទេស​អីុ​រ៉​ង់ ជា​កន្លែង​ដែល​ផលិតកម្ម​ប្រេង​កំពុង​កើនឡើង ហើយ​ក៏​កំពុង​ស្វែងរក​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ផង​ដែរ ដែល​វា​មិនមែន​ជា​កន្លែង​ល្អ​សម្រាប់​សកម្មភាព​នា​ពេល​បច្ចុប្បន្ន​ឡើយ ។

ក្រុមហ៊ុន State Giant Rosneft បាន​រាយការណ៍​តួលេខ​នៅ​ត្រីមាស​ទី​១ ក្នុង​រយៈពេល​២​ថ្ងៃ បន្ទាប់​ពី​ក្រុមហ៊ុន Lukoil ហាក់ដូចជា​មិន​បាន​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​សមិទ្ធ​ផល​នេះ​ឡើយ ។ State Giant Rosneft បាន​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​៧៥% ជា​ប្រាក់ rubles និង​ធ្លាក់​ចុះ​១៤,៤% មុន​ពេល​កាត់​ពន្ធ ។ ក្រុមហ៊ុន State Giant Rosneft មិន​ត្រឹមតែ​រង​នូវ​ការ​ប៉ះទង្គិច​ដោយសារ​តម្លៃ​ប្រេង​អន្តរជាតិ​ធ្លាក់​ចុះ​ទាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​តម្រូវការ​យ៉ាង​ត្រដាបត្រដួស​នៅ​ក្នុងស្រុក​ផង​ដែរ ។ ទោះជា​យ៉ាង​ណា ក្រុម​ហ៊ុន Lukoil បាន​ទទួលផល​ប្រយោជន៍​ពី​រូបិយប័ណ្ណ​ក្នុងស្រុក​កាន់តែ​ខ្សោយ​ផង ដែល​ធ្វើ​ឲ្យ​ថ្លៃ​ចំណាយ​ចុះ​ទាប ។

ក្រុមហ៊ុន State Giant Rosneft កំពុង​តែ​បន្ត​គម្រោង​ពង្រីក​ផលិតកម្ម ទោះបីជា​តួលេខ​នៅ​ត្រីមាស​ទី​មួយ ការ​ចំណាយ​មូលធន​បាន​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​នៃ​ផែនការអាជីវកម្ម​ឆ្នាំ​២០១៦-២០១៧​ក្តី ។

សរុប​មក ក្រុមហ៊ុន​ប្រេង Big Oil របស់​រុ​ស្ស៊ី នឹង​អាច​រើប​ឡើង​វិញ ទោះបីជា​ស្ថិត​នៅ​ក្នុង​វិបត្តិ​ណា​ក៏​ដោយ ។ តទៅ​មុខ​ទៀត ផ្នែក​ឧស្សាហកម្ម និង​រដ្ឋាភិបាល​បាន​រៀបចំ​ខ្លួន​រួច​ស្រេច​លើ​រឿង​អាក្រក់​ដែល​អាច​នឹង​កើតឡើង ទោះបីជា​មាន​កិច្ចប្រជុំ​លើ​តម្លៃ​ប្រេង​អន្តរជាតិ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្តី ។ 

ធនាគារកណ្តាល​រុ​ស្ស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ថា តម្លៃ​ប្រេង​ជា​មូលដ្ឋាន​មាន​តម្លៃ​៣៨​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៦ ។ អ្វី​កាន់តែ​អាក្រក់​ទៀត​នោះ គឺ​តម្លៃ​ប្រេង​មាន​តម្លៃ​២៥​ដុល្លារ ទោះបីជា​អត្រា​អាច​កើតឡើង​មាន​ទាប​ក្តី ។ 

លោក Anton Siluanov រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា វា​គ្មាន​ហេតុផល​មូលដ្ឋាន​ណាមួយ​ឡើយ​សម្រាប់​ការ​ប្រជុំ​លើ​តម្លៃ​នៅ​បន្ត​ទៀត​នោះ ដូច្នេះ វា​ហាក់ដូចជា​ការ​រំពឹង​ទុក​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី គឺ​មាន​តម្លៃ​ប្រេង​ទាប ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ការ​ផលិត​នៅ​ត្រូវ​រំពឹង​ថា នឹង​កើនឡើង ។

វា​ហាក់ដូចជា​ការ​ស៊ើប​យក​ការ​ប្រឆាំង​លើ​ផលិតកម្ម​នៅ​ពេល​ដែល​អ្នក​រំពឹង​ថា តម្លៃ​ប្រេង​ធ្លាក់​ទាប​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​វា​គឺជា​ចំណែក​ទីផ្សារ ខណៈ​ដែល​គូប្រកួត​ប្រជែង​ចម្បង​របស់​រុ​ស្ស៊ី គឺ​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត បាន​បង្កើត​យ៉ាង​ច្បាស់​កាលពី​ឆ្នាំ​មុន ។ ប្រទេស​រុ​ស្ស៊ី​មិន​មាន​ហិរញ្ញវត្ថុ​បម្រុង​ដូច​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ឡើយ ។ ប៉ុន្តែ​វា​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ ទោះបីជា​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ និង​ស្ថិត​ក្នុង​ស្ថានភាព​វិជ្ជមាន​ក្តី ។ 

លំហូរ​សាច់ប្រាក់ និង​ការ​កើនឡើង​នៃ​បំណុល​កំពុង​តែ​ក្លាយជា​បញ្ហា​របស់​ក្រុមហ៊ុន​រុ​ស្ស៊ី ។ ទោះជា​យ៉ាងណា ដោយសារ​តែ​ជំនួយ​របស់​រដ្ឋាភិបាល បញ្ហា​នេះ​ហាក់ដូចជា​មិនមែន​ជា​បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន​ឡើយ​។ ក្រុមហ៊ុន​រុ​ស្ស៊ី​នៅ​តែ​បន្ត​ព្យាយាម​ទៅ​មុខ​រហូត ដូច្នេះ ហើយ​បានជា​វា​អាច​ងើបឡើង​វិញ ទោះបីជា​តម្លៃ​ប្រេង​ឆៅ​ក្នុង​កម្រិត​ណា​ក្តី ៕