ឃាតករ​សម្លាប់​លោកស្រី JO COX ស្ថិត​ក្នុង​ក្រុម​ណា​ហ្ស៊ី​ថ្មី

មជ្ឈមណ្ឌល SOUTHEM POVERTY LAW CENTRE ជា​ក្រុម​ការពារ​សិទ្ធិ​ពលរដ្ឋ​មួយ​និយាយ​ថា ឃាតករ​សម្លាប់​សមាជិក​សភា​អង់គ្លេស​លោកស្រី JO COX កាលពី​ថ្ងៃ​ទី​១៦ មិថុនា មាន​ប្រវត្តិ​ជា​អ្នក​ជាតិនិយម​ស្បែក​.​ស ជា​សកម្មជន​ផ្កាប់មុខ​នៃ​ក្រុម​ណា​ហ្ស៊ី​ថ្មី NEO-NAZI មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អា​មេ​រិ​ក ។

យោង​តាម​ឯកសារ​ដែល SOUTHEM POVERTY LAW CENTRE ទទួល​បាន​ឃាតករ​រូប​នេះ THOMAS MAIR ជា​សកម្មជន​ផ្កាប់មុខ​នៃ​ក្រុម​សម្ព័ន្ធភាព​ជាតិ​ដែល​រយៈពេល​ជា​ច្រើន​សិប​ឆ្នាំ​ជា​អង្គការ​ណា​ហ្ស៊ី​ថ្មី​សំខាន់​បំផុត​នៃ សហរដ្ឋ​អា​មេ​រិ​ក ។ ជន​នេះ​ធ្លាប់​ចំណាយ​ប្រាក់​ជាង​៦២០​ដុល្លារ ជួយ​ដល់​ក្រុម​សម្ព័ន្ធភាព​ជាតិ​ជា​ក្រុម​ដែល​អំពាវនាវ​ឱ្យ​បង្កើត​ប្រជាជាតិមួយ ដែល​មាន​តែ​ពួក​ស្បែក​.​ស ហើយ​ឱ្យ​កម្ទេច​ប្រជាជន​ជ្វី​ហ្វ ។ ជន​នេះ​ក៏​បាន​ទិញ​ទស្សនាវដ្តី​មួយ​របស់​អាហ្វ្រិក​ខាងត្បូង​ចេញផ្សាយ​ដោយ​ក្រុម​ស្និទ្ធ​អា​ប៉ា​ថេ​ត​ដែរ ៕