BookMeBus ​ជា​ជយលាភី Cambodia ICT Award 2016

BookMeBus បាន​ជាប់​ជា​ជយលាភី​សម្រាប់​ការ​ប្រកួតប្រជែង​ពាន​រង្វាន់ Cambodia ICT Award (CICTA) ២០១៦។

 

BookMeBus ជា​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​លោក ជា ឡង់ដា និង​ក្រុម​ការងារ​គម្រោង Bookmebus ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​កក់​សំបុត្រ​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​បាន​ទូទាំង​ប្រទេស​តាម​អនឡាញ។

 

 

1. ជយលាភី​មេដាយ​មាស: BookMeBus, Camtasia Technology Co., Ltd.
2. ជយលាភី​មេដាយ​ប្រាក់: SmartPay, Smart Axiata Co., Ltd.
3. ជយលាភី​មេដាយសំរិទ្ធ: TosFund – Cambodia’s First crowd-funding platform, Action IEC (with partners: Cometogether/Rotati)

 

ជយលាភី​មេដាយ​មាស, ជយលាភី​មេដាយ​ប្រាក់​ និង​ជយលាភី​មេដាយ​សំរឹទ្ធ​ទទួល​បាន​ប្រាក់​រង្វាន់ 5,000USD, 2,000USD និង 1,000USD។

 

ការ​ប្រកួត​ពាន​រង្វាន់ Camboida ICT Award 2016 ក៏​មាន​ជយលាភី​តាម​ប្រភេទ​វិញ្ញាសា​៖

 

1. វិស័យ​សាធារណៈ: Sand Dredging Management System, Ministry of Mine and Energy
2. វិស័យ​ឯកជន: SmartPay, Smart Axiata Co., Ltd.
3. ទំនួលខុសត្រូវ​រួម​សង្គម: TosFund – Cambodia’s First crowd-funding platform, Action IEC (with partners: Cometogether/Rotati)
4. មាតិកា​ឌីជីថលៈ Khmer Academy, Korea Software HRD Center
5.ក្រុមហ៊ុន​ទើប​បង្កើត: BookMeBus, Camtasia Technology Co., Ltd.
6.ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍: V-Protekh PRO, Angkor E&C (Cambodia) Co., Ltd.

 

ពានរង្វាន់ Cambodia ICT Awards ផ្ដួចផ្ដើម​គំនិត​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ វា​គឺ​ជា​ការ​ប្រកួតប្រជែង​ថ្នាក់​ជាតិ​មួយ​ដែល​ផ្តោត​សំខាន់​លើ​ក្រុមហ៊ុន ICT ដែល​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

ពានរង្វាន់​មួយ​ដ៏​មាន​កិត្យានុភាព​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​ស្នាដៃ ICT ដែល​ល្អ​បំផុត ក្នុង​ចំណោម​សហគ្រិន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ជា​គំរូ​មួយ​ក្នុង​ការ​ទទួល​បាន​ជោគជ័យ នៅក្នុង​លក្ខខណ្ឌ​នៃ​នវានុវត្តន៍ និង​ការ​ច្នៃប្រឌិត ហើយ​ថែម​ទាំង​ជា​ឱកាស​ក្នុង​ការ​ផ្តល់​ថវិកា​សម្រាប់​ការ​ចាប់ផ្ដើម និង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​វិស័យ ICT នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

តាម​រយៈ​ពាន​រង្វាន់​នេះ វានឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន ICT កម្ពុជា​ឈាន​ទៅ​កម្រិត​បន្ទាប់ ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​នៅក្នុង​តំបន់ និង​ការប្រកួតប្រជែង​លក្ខណៈ​អន្ដរជាតិ ដូចជា​ការប្រកួត​ពានរង្វាន់​វិស័យ ICT ថ្នាក់​អាស៊ាន។

 

នេះជាពានរង្វាន់ ICT លើកទីពីរនៅប្រទេសកម្ពុជា មានបេក្ខជនចំនួន 32 ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងវិញ្ញាសារ 6 ប្រភេទខុសគ្នាមានដូចជា: 1. វិស័យសាធារណៈ​, 2. វិស័យឯកជន, 3. ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន, 4. មាតិកាឌីជីថល, 5. បង្កើតក្រុមហ៊ុន និងទី 6. ស្រាវជ្រាវ និងអភិវឌ្ឍន៍។ គំនិតអាជីវកម្មគឺរាប់ចាប់ពីការផ្តល់សេវា ការអប់រំ, ការកំសាន្ត, សុខភាព, ទូរគមនាគមន៍,​ ត្រួតពិនិត្យចរាចរណ៍ និងកម្មវិធីអាជីវកម្ម។

 

បន្ទាប់ពីជុំទីមួយនៃការជ្រើសរើសគឺមានបេក្ខជនចុងក្រោយចំនួន 21 ត្រូវបានគេជ្រើសរើសឱ្យទៅប្រកួតប្រជែងនៅជុំផ្តាច់ព្រ័ត្រនេះ។ សមាជិកនៃគណកម្មាការឯករាជ្យនៃ CICTA ឆ្នាំ 2016 ត្រូវបានអញ្ជើញមកពីអង្គការ និងស្ថាប័នផ្សេងគ្នា ដែលតំណាងឱ្យអាជីវកម្ម, បណ្ឌិតសភាឧស្សាហកម្ម ICT វិនិយោគិន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។ មានសមាជិក 6 ក្នុងគណៈវិនិច្ឆ័យនៃ CICTA 2016:
– តំណាងមកពីសហព័ន្ធ ICT កម្ពុជា
– តំណាងមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា
– តំណាងមកពីវិទ្យាស្ថានបើកទូលាយ
– តំណាងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
– តំណាងមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង

 

បេក្ខជនចុងក្រោយទាំង 21 ត្រូវបានស្នើឱ្យធ្វើបទបង្ហាញ 15 នាទី នៅមុខគណៈវិនិច្ឆ័យ។ លក្ខខ័ណ្ឌនៃការផ្តល់ពិន្ទុនៃការប្រកួតប្រជែងគឺ៖ គំនិតច្នៃប្រឌិតថ្មីសម្រាប់ការដោះស្រាយបញ្ហា, តម្លៃជាសាធារណៈ, គុណភាពនិងភាពទុកចិត្ដនៃផលិតផលបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ឬដំណោះស្រាយដែលកម្មវិធីនេះអាចធ្វើបាន។

 

ការ​ប្រកួត​ពាន​រង្វាន់ CICTA 2016 មាន​ការ​ចូលរួម​ឧបត្ថម្ភ​៖ ក្រុមហ៊ុន Smart Axiata, ទូរគមនាគមន៍​កម្ពុជា, ប្រៃសណីយ៍​កម្ពុជា, ក្រុមហ៊ុន Cambodia Fiber Optic Communication Network (CFOCN), និយ័តករ​ទូរគមនាគមន៍​កម្ពុជា,​ ក្រុមហ៊ុន T.O Group, ក្រុមហ៊ុន e.co, និង​ក្រុមហ៊ុន OpenNet ហើយ​ដៃគូ​របស់ CICTA 2016 គឺ ICT Federation Cambodia, Emerald Hub, Development Innovation, និង La French Tech Cambodge, ហើយ​អ្នក​ឧបត្ថម្ភ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ Freshnews, Sabay,  Electronic World Magazine, Larein, និង Geeks in Cambodia ។