Dempsey ​ជួយ​ឲ្យ​​អាមេរិក​ ​ឡើង​វគ្គ​៤​ក្រុម​ Copa America មុន​គេ

ក្រុមម្ចាស់ផ្ទះអាមេរិក បានកក់កៅអីឡើងទៅវគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ Copa America 2016 មុនគេហើយ បន្ទាប់ពីឈ្នះអេក្វាឌ័រ ២-១ នៅវគ្គ៨ក្រុម អម្បាញ់មិញនេះ។

Dempsey ​ជួយ​ឲ្យ​​អាមេរិក​ ​ឡើង​វគ្គ​៤​ក្រុម​ Copa America មុន​គេClint Dempsey (លេខ៨) អបអរ ក្រោយតែតចូលទី

Clint Dempsey អតីតខ្សែប្រយុទ្ធក្រុម Fulham និងក្រុម Tottenham Hotspur ជាអ្នកតែតគ្រាប់ទី១ ឲ្យអាមេរិកនាំមុខ ១-០ មុននៅនាទី២២ មុនពេលមិត្តរួមក្រុមរបស់គេ Jermaine Jones ទទួលកាតក្រហមនៅនាទី៥២ និង Antonio Valencia របស់អេក្វាឌ័រ ក៏ទទួលកាតក្រហម នៅនាទី៥២ (លឿង២ដង) ដូចគ្នា។

Gyasi Zardes ខ្សែប្រយុទ្ធក្រុម LA Galaxy រកគ្រាប់ទី២ ឲ្យអាមេរិកនៅនាទី៦៥ មុនពេល Michael Arroyo ស៊ុតបំបែកពងមាន់ឲ្យអេក្វាឌ័របាន១គ្រាប់វិញ នៅនាទី៧៤។ ដូច្នេះ ក្នុងនាមជាម្ចាស់ផ្ទះ អាមេរិកពិតជាមិនខកបំណងឡើយ ដោយអាចឡើងទៅវគ្គ Semi-Finals មុនគេ រង់ចាំ៣ក្រុមផ្សេងទៀត ដែលនឹងប្រកួតនៅថ្ងៃបន្តបន្ទាប់ខាងមុខ៕

Dempsey ​ជួយ​ឲ្យ​​អាមេរិក​ ​ឡើង​វគ្គ​៤​ក្រុម​ Copa America មុន​គេ Dempsey ​ជួយ​ឲ្យ​​អាមេរិក​ ​ឡើង​វគ្គ​៤​ក្រុម​ Copa America មុន​គេ Dempsey ​ជួយ​ឲ្យ​​អាមេរិក​ ​ឡើង​វគ្គ​៤​ក្រុម​ Copa America មុន​គេ Dempsey ​ជួយ​ឲ្យ​​អាមេរិក​ ​ឡើង​វគ្គ​៤​ក្រុម​ Copa America មុន​គេ Dempsey ​ជួយ​ឲ្យ​​អាមេរិក​ ​ឡើង​វគ្គ​៤​ក្រុម​ Copa America មុន​គេ

ប្រភព៖ sabay

  • Dempsey ​ជួយ​ឲ្យ​​អាមេរិក​ ​ឡើង​វគ្គ​៤​ក្រុម​ Copa America មុន​គេ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: