សត្វព្រៃដូចជា តោ ខ្លា កំពុងក្លាយទៅជា សត្វចិញ្ចឹមដ៏ពេញនិយម របស់អ្នកមានៗ នៅបរទេស

បរទេស៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នៅលើបណ្តាញសង្គម ជាពិសេសគណនីរបស់ អ្នកមានៗនៅប្រទេសមួយចំនួន តែងតែមានបង្ហោះនូវរូបភាព យ៉ាងច្រើន ដែលបង្ហាញអំពីការរស់នៅ  និងសត្វចិញ្ចឹមរបស់ពួកគេ។ តែអ្វីដែលធ្វើឲ្យ មានការចាប់អារម្មណ៍ខ្លាំងនោះ គឺថាសត្វចិញ្ចឹមទាំងនោះ សុទ្ធសឹងតែជាសត្វព្រៃ ដូចជាខ្លា តោ ជាដើម។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វព្រៃដែលប្រកបដោយគ្រោះថ្នាក់ ដូចជាតោ ខ្លា បានក្លាយទៅជា សត្វចិញ្ចឹមដ៏ពេញនិយម សម្រាប់អ្នកមានៗនៅបរទេស ដែលក្នុងនោះភាគច្រើន គេតែងឃើញនូវរូបភាព ដែលបានបង្ហោះពីគណនី របស់អ្នកមានៗជាច្រើន ជាពិសេសអ្នករស់នៅក្នុងសហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម និងប្រទេសដទៃទៀត ផងដែរ។

បើយើងមើលតាមរូបភាពទាំងនោះ យើងនឹងបានឃើញអំពីសកម្មភាព ដែលមនុស្សនាំគ្នា ចិញ្ចឹម និងការបង្ហាញពីភាពស្និទ្ធស្នាល ជាមួយនឹងពពួកសត្វព្រៃទាំងនោះ មិនថានៅក្នុងផ្ទះ នៅកន្លែងកំសាន្តនានា ឬក៏ពេលកំពុងធ្វើដំណើរនោះឡើយ។ ការចិញ្ចឹមសត្វព្រៃបែបនេះ តាមពិតទៅត្រូវបាន គេជឿជាក់ថា វាគឺជាសញ្ញាយ៉ាងច្បាស់ប្រាកដមួយ ដើម្បីបង្ហាញអំពីការរស់នៅដ៏ស៊ីវីល័យ និងមានទ្រព្យសម្បត្តិ យ៉ាងហូរហៀរ សម្រាប់មនុស្សនៅឯបរទេស។

ថ្វីបើការចិញ្ចឹមសត្វព្រៃ ដូចជាប្រភេទសត្វខ្លា Cheetah ជាដើមនោះ គឺជារឿងខុសច្បាប់ សម្រាប់ប្រទេសមួយចំនួនយ៉ាងណាក្តី តែនៅក្នុងប្រទេស សហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម ប្រទេសនៅតំបន់អាស៊ីភាគខាងលិចមួយចំនួន និងមួយចំនួនទៀត នៅក្នុងទ្វីបអាហ្រ្វិក គឺមិនមានការហាមឃាត់ ចំពោះការចិញ្ចឹមសត្វព្រៃ បែបនេះឡើយ៕

តោះចង់ដឹងថា តើសត្វព្រៃទាំងនោះ ត្រូវបានគេចិញ្ចឹមយ៉ាងម៉េចខ្លះ សូមទស្សនាទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ កន្លងមកយើងធ្លាប់បានឃើញ និងដឹងច្រើនមកហើយ អំពីរូបភាពជាច្រើន  ដោយការចាយប្រាក់ខ្ជះខ្ជាយ និងប្រើរបស់ថ្លៃៗសម្បើម របស់ក្មេងៗជាកូនអ្នកមាន តែឥឡូវនេះស្រាប់តែ មានរូបភាពច្រើនផ្សេងទៀត ដែលបង្ហាញពីការបង្អួតជីវិតឡូយឆាយ របស់បុរសនារី ដែលជាឪពុកម្តាយវិញម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបភាពទាំងអស់នេះ ត្រូវបានបង្ហោះចូលក្នុង បណ្តាញសង្គម Instagram ដោយបុរសម្នាក់ ដែលកន្លងមកធ្លាប់បង្ហោះរូបភាពជាច្រើន ទាក់ទងនឹងការបង្អួតផ្សេងៗ របស់ក្មេងៗកូនអ្នកមានផងដែរ។ តែសម្រាប់លើកនេះវិញ ដែលជារូបភាពនៃការបង្អួតសំភារៈ និងការរស់នៅដ៏ឡូយឆាយ របស់បុរសនារីដែល មានទ្រព្យស្តុកស្តម្ភ និងជាឪពុកម្តាយរបស់ក្មេងស្រីតូចម្នាក់វិញ ក៏កំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំងផងដែរ។

ភ្ជាប់ជាមួយបណ្តុំរូបភាពទាំងនោះ ឪពុកម្តាយទាំងនេះ គឺបានបង្ហាញអំពីភាពឡូយឆាយ និងការចាយវាយដ៏សម្បើម បូករួមជាមួយនឹងការប្រើប្រាស់របស់របរថ្លៃៗ ដែលប្រាក់ទាំងនោះ សុទ្ធតែបានមកពីកម្លាំងញើសឈាមខ្លួនឯង ដែលវាខុសពីស្ថានភាព របស់ក្មេងៗភាគច្រើន ដែលជាកូនអ្នកមាន និងជាអ្នកដែលចាំតែសុំលុយ ពីឪពុកម្តាយរបស់ខ្លួន ដែលជាមហាសេដ្ឋីប៉ុណ្ណោះ។

បើយើងមើលរូបភាពទាំងនោះ យើងនឹងអាចឃើញបានថា ការបង្អួតនៃការរស់នៅ ដ៏ឡូយឆាយរបស់ពួកគេ មានដូចជាការចិញ្ចឹមសត្វព្រៃ ដូចជាសត្វខ្លា Cheetah ជាដើម។ ក្រៅពីនេះក៏នៅមាន ការដើរទិញទំនិញ ដោយមិនខ្វល់ពីការចំណាយ ការប្រើប្រាស់រថយន្ត នាវាកម្សាន្តផ្ទាល់ខ្លួន និងរបស់ផ្សេងៗទៀត ដែលត្រូវការចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់មែនទែន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត