បក្ស​ប្រឆាំង​ប្រកាស​ជំហរ​ជួបជុំ​គ្នា​រហូត​មាន​ដំណោះស្រាយ​នយោបាយ

គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ជំហរ​ជា​ថ្មី​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៧ មិថុនា ថា គណបក្ស​នឹង​បន្ត​ជួបជុំ​អ្នក​គាំទ្រ នៅ​ទីស្នាក់ការ​​កណ្ដាល សង្កាត់​ចាក់អង្រែលើ រហូត​មាន​ដំណោះស្រាយ។

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា ​ដំណោះស្រាយ​ដែល​ខ្លួន​ចង់​បាន​នោះ គឺ​ការ​គោរព​អភ័យឯកសិទ្ធិ អ្នក​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏​ដូច​ជា​មន្ត្រី និង​សកម្មជន​របស់​ខ្លួន​កំពុង​ជាប់​ពន្ធនាគារ ដែល​ខ្លួន​ចាត់​ទុក​ជា អ្នក​ទោស​នយោបាយ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​អស់​នោះ​វិញ។

តាំង​ពី​អយ្យការ​អម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ចាប់​ខ្លួន​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ពី​បទ​ល្មើស​ជាក់ស្ដែង ដែល​មិន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ របស់​តុលាការ​ក្នុង​នាម​សាក្សី​មក អ្នកគាំទ្រ​ខ្លួន​បាន​ជួប​ជុំ​គ្នា នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​នេះ ជាង​២០​ថ្ងៃ​ហើយ។ ចំណែក​លោក កឹម សុខា ក៏​ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​នោះ មិន​ដែល​ចេញ​ទៅ​ណា​ដែរ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។