សត្វ​តោ​១៨​ក្បាល​ត្រូវ​ចាប់​យកមក​ស៊ើបអង្កេត ក្រោយ​១​ក្បាល​ក្នុងចំណោម​ពួកវា​សម្លាប់​មនុស្ស​អស់​៣​នាក់​

កាលពីពេលថ្មីៗនេះ ពួកទាហានល្បាតសួនសត្វ នៅក្នុងប្រទេសឥណ្ឌា បានចាប់សត្វតោចំនួន ១៨ ក្បាល ញាត់ចូលទ្រុង ក្រោយសត្វតិរច្ឆានទាំងនោះ បានវាយប្រហារមកលើមនុស្ស៦នាក់ កាលពី២ខែមុននេះ ។

សត្វ​តោ​១៨​ក្បាល​ត្រូវ​ចាប់​យកមក​ស៊ើបអង្កេត ក្រោយ​១​ក្បាល​ក្នុងចំណោម​ពួកវា​សម្លាប់​មនុស្ស​អស់​៣​នាក់​

ក្រុមមន្ត្រីនិយាយថា សត្វតោ ១៨ ក្បាល ត្រូវចាប់ដាក់ទ្រុង ហើយពួកគេក៏បាននិងកំពុងស៊ើបអង្កេត ដើម្បីកំណត់ថាតើសត្វតោមួយណា ដែលនឹងត្រូវទទួលខុសត្រូវចំពោះការវាយប្រហារ ដែលបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ។

ការស៊ើបអង្កេតកំពុងធ្វើឡើង តាមរយៈការធ្វើតេស្តផ្តិតស្នាមក្រញ៉ាំ និងលាមក ដើម្បីកំណត់ថាតោមួយណាជា “ឃាតករ” ។

សត្វតោដែលនឹងត្រូវបានរកឃើញមានទោសពីករណីវាយប្រហារនេះ នឹងត្រូវឃុំខ្លួនអស់១ជីវិត ហើយនឹងត្រូវទទួលរងការវាយដុំរៀងរាល់ថ្ងៃ, រីឯសត្វតោដទៃទៀត នឹងត្រូវបានដោះលែងឲ្យចូលព្រៃវិញ ។

លោក Ja Khan ប្រធានសួនសត្វនោះ និយាយថា សត្វតោចំនួន ១៨ ក្បាល ត្រូវបានចាប់ដាច់ដោយឡែកពីគ្នា ហើយពួកវាត្រូវឃុំក្នុងទ្រុង ១៨ ផងដែរ ។ Khan បន្តថា ពួកអ្នកស៊ើបអង្កេតកំណត់ជាក់លាក់រួចហើយ ចំពោះសត្វតោមានទោស, ប៉ុន្តែ ពួកគេរង់ចាំលទ្ធផលនៃការធ្វើតេស្តបន្ថេមចុងក្រោយបន្តៗទៀត ៕

សត្វ​តោ​១៨​ក្បាល​ត្រូវ​ចាប់​យកមក​ស៊ើបអង្កេត ក្រោយ​១​ក្បាល​ក្នុងចំណោម​ពួកវា​សម្លាប់​មនុស្ស​អស់​៣​នាក់​