អាសូរ​ណាស់​! ក្មេងស្រី ១៣ ឆ្នាំ ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ស្លាប់​

6 Videos


មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងដែលម៉ូតូជែងជាមួយរុឺម៉កកង់បី ហើយប៉ះដៃចង្កូតគ្នាក៏ខ្ទាតចូល ក្រោមរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា កិនកុមារម្នាក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០១៦ នៅមុខរោងចក្រផលិតស្រា អេស កា ដេ តាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌប្ញស្សីកែវ ។

P9

កុមារារងគ្រោះជាជនជាតិខ្មែរអ៊ិស្លាម ភេទប្រុស អាយុប្រហែល ១៣ ឆ្នាំ មានទីលំនៅភូមិ ៤ សង្កាត់ច្រាំងចំរេះទី ១ ខណ្ឌប្ញស្សីកែវ ជិះម៉ូតូមួយគ្រឿងម៉ាកធូដេពណ៍ឈាមជ្រូក អត់មានស្លាក់លេខ រីឯរថយន្តបង្កម៉ាករ៉េងរ៉ូវ័រពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2500 ។

អាសូរ​ណាស់​! ក្មេងស្រី ១៣ ឆ្នាំ ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ស្លាប់​

តាមសម្តីសាក្សីដែលបានឃើញហេតុការណ៍នោះបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញកុមារារងគ្រោះជិះម៉ូតូឌុបគ្នា ២ នាក់តាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីត្បូងទៅជើង ពេលជិះមកដល់កន្លែងកើតហេតុ ក៏ជែងខាងស្តាំដៃរុឺម៉កម៉ូតូកង់បីមួយគ្រឿង ហើយក៏ប៉ះដៃចង្កូតដួល គាប់ជួនមានរថយន្តបើកមកពីក្រោយក៏កិនស្លាប់ម្នាក់ ។

បន្ទាប់ពីបុកភ្លាមៗ អ្នកបើកបររថយន្តមិនបានរត់ទៅណាទេ គឺបានឈប់រថយន្តចុះមើល ទើបដឹងថាជាកូនរបស់អ្នកជិតខាងស្គាល់គ្នា និង បានទាក់ទងឱ្យសាច់ញាត្តិមកយកសាកសពទៅផ្ទះភ្លាមៗផងដែរ ។

បើតាមសម្តីរបស់ឪពុកសពដែលមានឈ្មោះ លី ហូវ អាយុ ៣៩ ឆ្នាំ បានឱ្យដឹងថា រូបលោកមិនដាក់ពាក្យបណ្តឹងប្តឹងអ្នកបើកបរទេ ព្រោះរូបលោកជាជនជាតិអ៊ិស្លាម ជឿលើព្រះអាឡោះ ធ្វើម៉េចបើព្រះជាម្ចាស់កំណត់អាយុកូនប្រុសរបស់គាត់បានត្រឹមនេះ ។

អាសូរ​ណាស់​! ក្មេងស្រី ១៣ ឆ្នាំ ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ស្លាប់​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និង បានយកទាំងរថយន្ត និង ម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរជើងគោករាជធានីដើម្បីធ្វើរបាយការណ៍តាមនិតិវិធី ទោះបីជាខាងគ្រួសារសពមិនបានដាក់ពាក់បណ្តឹងក៏ដោយ ៕

                                                                                      សុថាត់