ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​ផ្ដល់​ប្រាក់​៥០០​ដុល្លារ​​​ដល់​ ជន​ណា ​ដែល​ផ្ដល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ចោរប្លន់

ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​ផ្ដល់​ប្រាក់​៥០០​ដុល្លារ​​​ដល់​ ជន​ណា ​ដែល​ផ្ដល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ចោរប្លន់



បន្ទាយមានជ័យ​ ៖​ ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ចោរប្លន់​បី​នាក់ ​ដែល​បាន​ប្លន់​នៅ​ឃុំ​ភ្នំ​លៀប​តាម​ដីកា​តុលាការ​ លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រកាស​ជា​សាធារណៈ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ផ្តល់​ព័ត៌មាន ​ដោយ​សម្ងាត់​មក​នគរបាល​ខេត្ត​តាមរយៈ​លេខ​ទូរស័ព្ទ​របស់​លោក​ និង​លេខ​លោកស្នងការ​រង​ រហូត​ឈាន​ដល់​ចាប់​ខ្លួន​បាន​ក្នុង​មួយ​នាក់​ នឹង​ផ្តល់​ការ​លើកទឹកចិត្ត​៥០០​ដុល្លារ​ ហើយ​រក្សា​ការសម្ងាត់​ជូន​គ្រប់​ពេល។

ការប្រកាស​របស់​លោក​ស្នងការ​ខាងលើ ​ធ្វើឡើង​កាលពី​ម្សិលមិញ ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​របស់​លោក​ បន្ទាប់​ពី​ក្រុម​ចោរប្លន់​មួយ​រូប​ឈ្មោះ ឡោ​ត លៀត (​លាត​) ឬ ភឹង លៀត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក​ ដែល​​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ​ឆ្នាំ​២០១៥ ជា​មេខ្លោង​រៀប​គម្រោងការណ៍ និង​ដឹកនាំ​ប្លន់​ប្រដាប់​អាវុធ​AK នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ។

ចោរ​រូប​នេះ ​ក្រោយ​ស៊ើបអង្កេត​ យ៉ាង​លំបាក​រយៈពេល​១​ខែ ​ទើប​ចាប់​បាន ​តែ​​ត្រូវ​បាន​ចេញពី​ពន្ធនាគារ ​រួចផុត​ពី​ការ​ឃុំខ្លួន​របស់​តុលាការ​នៅ​ថ្ងៃទី​៦ ខែឧសភា ​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​លោក​ឧត្តម​សេនីយ៍​ទោ អាត់ ខែម ដោយ​ឲ្យ​បងប្អូន ពលរដ្ឋ​ប្រយ័ត្ន ព្រោះ​នៅ​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០១៦ មាន​ប្លន់​នៅ​ស្រុក​ក្រឡាញ់ ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ​ និង​ប្រាប់​បន្ថែម​បក្ខពួក​៤​នាក់ ទៀត ដែល​ប្លន់​ប្រដាប់​អាវុធ ដែល​មាន​ដីកា​ចាប់ខ្លួន ប៉ុន្តែ​ចាប់​មិនទាន់​បាន​ ទើប​លោក​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ណា ​ដែល​បាន​ផ្តល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ មាន​ចំនួន​បីនាក់ ​តាម​ដីកា​ចាប់ខ្លួន​លេខ​២៨២ លេខ​២៨៣ លេខ​២៨៤​របស់​ចៅក្រម​ស៊ើបសួរ ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ
របស់​លោក​ហុក ពៅ ក្នុង​នោះ​មានឈ្មោះ​ណន សឿន ភេទ​ប្រុស អាយុ​៣៥ ឈ្មោះ​ម៉ក់ រុំ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ឈ្មោះ​ឌិ​ម ល្វា ហៅ​ពេក ភេទ​ប្រុស​៣២​ឆ្នាំ។ ជនជាប់ចោទ​ទាំង​បី​ មាន​២​នាក់​រស់នៅ​​​ក្នុង​ឃុំ​ណាំតៅ​ស្រុក​ភ្នំ​ស្រុក​ ឯ​ម្នាក់ទៀត​រស់នៅ​ស្រុក​អង្គរជុំ​ខេត្ត​សៀមរាប។

សូម​បញ្ជក់​ថា ​ក្រុម​ចោរប្លន់​ទាំង​៤​នាក់​ ដោយ​ម្នាក់​ បាន​ចាប់ខ្លួន​រួចផុត​ទោស​ (បាន​ដោះលែង) ​និង​បីនាក់​កំពុង​ចេញ​ដីកា​ចាប់ខ្លួន​ខាងលើ ​​បាន​ធ្វើ​សកម្មភាព​ប្លន់​ ដោយ​ប្រើ​កាំ​ភ្លើង​ភ្ជង់ រួច​ចាប់​ម្ចាស់ផ្ទះ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ចងដៃ​ចង​ជើង​នឹង​ខ្សែ​។ ចោរ​ម្នាក់ បាន​វាយ ១​ដំបង ចំ​ចិញ្ចើម​បុរស​ជា​ប្តី បង្ក​ឲ្យ​របួសធ្ងន់ ហើយ​សន្លប់​បាត់ស្មារតី​លើ​ម្ចាស់ផ្ទះ ថោង ចុង ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជា​ប្តី និង​ចាប់ចង​ប្រពន្ធ​ឈ្មោះ ភូ រឿង អាយុ ៥៤​ឆ្នាំ​។

ក្រុមចោរ​បាន​ប្លន់​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ រួមមាន​: ១- ប្រាក់ ៥​ម៉ឺន​រៀល​។ ២-​ទូរស័ព្ទដៃ ២​គ្រឿង​។ ៣-​ប្លាកដៃ​ប្លា​ទីន ២​ខ្សែ​។ ៤- ក្រ​វិល​ប្លាទីន ១​គូ​។ ៥ ចិញ្ចៀន​ប្លាទីន ៤​វង់​។ ៦- ក្រវិល​មាស
១គូ ទម្ងន់ ១​ជី​។ ៧-​ម៉ូតូ​ចំនួន ២​គ្រឿង គឺ​ម៉ាក​ហុងដា​សេ ១២៥ ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿង ពណ៌​ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1H 7714 និង​ម៉ាក​ហុងដា​វេ​វ ពណ៌​ក្រហម​ស៊េរី ឆ្នាំ​២០០១ គ្មាន​ស្លាកលេខ ១​គ្រឿង​ទៀត​។

ក្រោយ​ពី​ការ​រួច​ទោស​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ឈ្មោះ ឡោ​ត លៀត ដែល​ប៉ូលិស​ថា ​ជា​អ្នក​រៀបចំ​គម្រោង​ប្លន់​ និង​ជា​អ្នក​ដឹកជញ្ជូន​កំពុង​ធ្វើការ​ប្តឹង​មក​សមត្ថកិច្ច​នគរបាល​វិញ​ថា​ នគរបាល​ចាប់​គេ​មក​ធ្វើ​ទារុណកម្ម​ និង​ប្តឹង​ថា​ ស្នងការ​វាយ​បរិហារកេរ្តិ៍ ​ដែល​ក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ទេ ​ចោរប្លន់​ប្តឹង​សមត្ថកិច្ច​នគរបាល​យុត្តិធម៌។ ចំពោះ​ការប្រកាស​និង​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខាងលើ ​គឺ​ក្នុង​ចោរប្លន់​ម្នាក់​ ដែល​ចាប់​បាន​៥០០$៕
ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​ផ្ដល់​ប្រាក់​៥០០​ដុល្លារ​​​ដល់​ ជន​ណា ​ដែល​ផ្ដល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ចោរប្លន់

ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​ផ្ដល់​ប្រាក់​៥០០​ដុល្លារ​​​ដល់​ ជន​ណា ​ដែល​ផ្ដល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ចោរប្លន់

ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​ផ្ដល់​ប្រាក់​៥០០​ដុល្លារ​​​ដល់​ ជន​ណា ​ដែល​ផ្ដល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ចោរប្លន់