មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ​ក្រុង​ពាលី​សាងសង់​អគារ​មជ្ឈមណ្ឌល ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ហៅថា​ (​ឈៀក​)

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ​ក្រុង​ពាលី​សាងសង់​អគារ​មជ្ឈមណ្ឌល ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ហៅថា​ (​ឈៀក​)

កំពង់ឆ្នាំង ៖ អគារ​ដែល​ជា​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ហៅថា ​(​ឈៀក​)​ថ្មី​ដែល​មាន​បណ្ដោយ​២៨​ម៉ែត្រ​ទទឹក​៨​ម៉ែត្រ​កម្ពស់​៦​ម៉ែត្រ​ ត្រូវ​បានធ្វើ​ក្រុង​ពាលី​សាងសង់​ ដើម្បី​សម្រួល​ដល់​ការ​ចូល​ ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​ ខណៈ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​លោក​នៅ​ឆ្ងាយៗ​ ខណៈ​ដែល​ខេត្ត​កំពង់ឆ្នាំង​មិន​ដែល​មាន​នោះ​ឡើយ។ ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោកជំទាវ​(​សួន ​គឹម​ស្រ៊ុន​) ​រួម​នឹង​សហការី​ និង​មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ​សារធារណការ ​និង​ដឹកជញ្ជូន​ខេត្ត ​លោក​(​កែវ​ពៅ​)​អស់លោក​លោកស្រី​អនុប្រធាន​មន្ទីរ​បុគ្គលិក​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ចូលរួម​ជាច្រើន​នាក់​ផង​ដែរ។

ពិធី​ក្រុង​ពាលី​នេះ ​ធ្វើឡើង​នៅ​ថ្ងៃទី​១៦​ ខែមិថុនា ឆ្នាំ២០១៦​នៅ​ក្នុង​បរិវេណ​មន្ទីរសារធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង។ នៅ​ក្នុង​កន្លែង​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដែល​ហៅថា​(​ឈៀក​)​នេះ​ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​វា​មិន​ទាន់​មាន​ ដែល​ជា​ផលវិបាក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​លោក​ធ្វើដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ​ និង​ប្រើប្រាស់​ពេលវេលា​យូរ តែ​លោក​ថា​នៅ​ពេល​ដែល​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នេះ​ សាងសង់​រួចរាល់​ធ្វើ​ឲ្យ​ខិត​ជិត​បងប្អូន​ប្រជា​ពលរដ្ឋ​ងាយស្រួល​ចំណាយ​ពេល​វេលា​តិច​រហ័ស​ជិត​លំនៅឋាន​របស់​បងប្អូន។ លោក​ថា អគារ​ខាង​លើ​នេះ​ មាន​បណ្តោយ​ប្រវែង​២៨​ម៉ែត្រ ​ទទឹង​៨​ម៉ែត្រ​ មាន​កម្ពស់​៦​ម៉ែត្រ​ សាងសង់​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែល​សាងសង់​រយៈពេល​៥​ខែ​ និង​មាន​បច្ចេកទេស​ទំនើប​សម្រាប់​បម្រើ​ដល់​សេច្ចក្តី​ត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ស្របតាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​(​ហ៊ុន សែន​)​ក៏​ដូចជា​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ហើយ​ក៏​ជាការ​ប្រឹងប្រែង​របស់​មន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ធ្វើ​យ៉ាងណា​ឲ្យ​នៅ​ជិត​បងប្អូន​ ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ថវិកា​ចំណាយ​មិន​ត្រូវ​បាន​គេ​ឲ្យ​ដឹង​នោះ​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​មិន​ទាន់មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានយន្ត​ហៅថា​(​ឈៀក​)​នៅ​ទេ​ វា​ជា​ផល​ពិបាក​ខណៈ​ដែល​ទៅ​ធ្វើ​នៅ​ក្រុងភ្នំពេញ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ហើយ​ក៏​ជា​មោទនភាព​សម្រាប់​បងប្អូន​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ ហើយ​ក៏​ចំណាយ​ពេល​តិច​ក្នុង​ការ​ធ្វើ​ឈៀក​ ដោយ​មិន​មាន​ការ​រង់ចាំ​នោះ​ឡើយ៕