ថេណា ចេញបទចម្រៀង Remix ថ្មី រ៉េបឡូយអស់ទាស់! (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីបង្ហើប កាលពីថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ ថានឹងចេញបទចម្រៀងថ្មីក្នុងពេលឆាប់ៗខាងមុខ  ស្រាប់តែនៅថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ តារាចម្រៀងវ័យក្មេង មានឈ្មោះល្បីល្បាញ ក្នុងស្រទាប់យុវវ័យ ថេណា បានបញ្ចេញបទចម្រៀង Remix ថ្មីមួយបទពិតមែន ដោយច្រៀងរួមគ្នា ជាមួយដៃគូចាស់ដែលធ្លាប់ច្រៀងក្នុងបទ «លួចស្នេហ៍ដួងច័ន្ទ» ជាមួយគ្នា មានឈ្មោះថា YaaHoo។

បទចម្រៀង Remix ថ្មីនោះ មានចំណងជើងថា «Ma Girl» ដោយតារាចម្រៀងវ័យក្មេងទាំង២រូបនេះ បានច្រៀងរ៉េបរួមគ្នា បង្កើតជាបទចម្រៀងដ៏ពិរោះ និងអង្រួនចិត្តយុវវ័យតែម្តង។

បើតាមសារ ដែលបង្ហោះនៅលើ ទំព័របណ្តាញសង្គមហ្វេសប៊ុក របស់ថេណា បានឲ្យដឹងថា បទ «Ma Girl» ជាបទ Remix យកសាច់ភ្លេងពីបទរបស់ក្រុមចម្រៀងស្រីកូរ៉េ Sistar ផងដែរ។

រូបគេសរសេរថា «Ma girl Full version! បទចម្រៀងនេះ ខ្ញុំបានយក Instrumental ពីក្រុមចម្រៀងនារីកូរ៉េ Sistar មក Remix ជាមួយនឹង Melody & Lyrics ថ្មីរបស់ខ្ញុំ ដើម្បីអោយបទនេះ ស្ដាប់ទៅប្លែកហើយ Cool... ម្យ៉ាងទៀតខ្ញុំគ្រាន់តែធ្វើលេង នៅពេលទំនេរទេ សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងចូលចិត្តវា... អរគុណ»។

បើទោះបីជា បទចម្រៀងមួយនេះ បានយកសាច់ភ្លេងមក Remix (មិនមែនCopy ទាំងស្រុង ឬ Cover) ច្រៀង យ៉ាងណាក៏ដោយ តែវារឹតតែពិរោះទាក់ចិត្តយុវវ័យ ខណៈ ថេណា រឹតតែទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ក៏ដូចជា អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ដែលបានស្តាប់បទចម្រៀង មួយបទនេះរួចផងដែរ។ យ៉ាងណាមិញ បទចម្រៀងថ្មី «Ma Girl» នេះ ក៏ត្រូវបាន អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម នាំគ្នាចែកចាយជាបន្តបន្ទាប់ផងដែរ៕

តោះ! ទៅស្តាប់បទ Remix ថ្មី «Ma Girl» ពី ថេណា ទាំងអស់គ្នា៖

ប្រភព ៖
Youtube

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា បន្ទាប់ពីបញ្ចេញខ្សែវីដេអូ MV បទចម្រៀង «Love Is Singular» ទទួលបានជោគជ័យ យ៉ាងខ្លាំង ដោយមានអ្នកចុចមើល រហូតដល់ទៅ ជិត១លានដងរួចមក តារាចម្រៀងវ័យក្មេង សម្លេងពិរោះ ថេណា បានបន្ត ចេញបទចម្រៀង Original Song មិនចម្លងពីបរទេស មួយបទទៀត មានចំណងជើងថា «Swinger»។

បទចម្រៀង «Swinger» នេះដែរ ត្រូវបានតារាចម្រៀង ដែលមានរូបរាង ខ្ពស់សង្ហារូបនេះ ប្រាប់ឲ្យដឹង នៅលើទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា អត្ថន័យនៃបទចម្រៀងមួយនេះ គឺសំដៅទៅលើ មនុស្សសាវ៉ា មានស្នេហាច្រើន ក្នុងពេលតែមួយ ដោយមានការច្រៀង លាយលំជាមួយនឹង ការរ៉េបដ៏អស្ចារ្យ ខុសពីបទចម្រៀងមុនៗ ដែលតែងតែ ចម្រៀងបែបកំសត់ និងមនោសញ្ចេតនា។

គួរបញ្ជាក់ផងដែរថា បទចម្រៀងមួយបទនេះ ត្រូវបានតារាចម្រៀង ថេណា បញ្ចេញ កាលពីថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយបង្ហោះទៅលើ គេហទំព័រ YouTube ហើយមានអ្នកចុចមើល រហូតដល់ទៅ ជិត ៣ម៉ឺនដងឯណោះ ក្នុងរយៈពេល ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។

តោះ! ទៅស្តាប់បទ Swinger របស់ ថេណា ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload