​របៀប​ថែរក្សា​ត្រចៀក​របស់​ទារក​ទើប​នឹង​កើត​

​របៀប​ថែរក្សា​ត្រចៀក​របស់​ទារក​ទើប​នឹង​កើត​


​របៀប​ថែរក្សា​ត្រចៀក​របស់​ទារក​ទើប​នឹង​កើត​

​នៅពេល​ដែល​ទារក​ទើប​នឹង​កើត អ្នក​ត្រូវ​តែ​ប្រយ័ត្ន​គ្រប់​ចំនុច ជាពិសេស​ត្រចៀក​តែម្តង បើ​មិន​ប្រយ័ត្ន វា​នឹង​អាច​ធ្វើឲ្យ​ត្រចៀក​កូនខូច​។ ដូចនេះ​តើ​គួរតែ​ថែរក្សា​ដូច​ម្តេចទៅ​?
​នៅពេល​ដែល​អ្នក​ងូតទឹក​ឲ្យ​កូន អ្នក​ត្រូវ​តែ​ប្រយ័ត្ន​បំផុត​ចំពោះ​ត្រចៀក​កូន ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ទឹក​ហូរ​ចូល​ត្រចៀក​កូន​ឲ្យសោះ​។ ប៉ុន្តែ​បើ​អ្នក​ធ្វេសប្រហែស ហើយ​វា​ចូល អ្នក​អាច​ផ្អៀង​កូន​ទៅ​មួយ​ចំហៀង​ដើម្បី​ឲ្យ​ទឹ​កអាច​ហូរ​ចេញមក​វិញ បន្ទាប់​មក​អ្នក​អាច​យក​សំលី​ត្បាល​ត្រចៀក​មក​ជូត​ទឹក​ចេញ​ថ្នមៗ ប៉ុន្តែ​មិន​ត្រូវ​រុក​ចូលទៅ​ក្នុង​ត្រចៀក​កូន​នោះទេ ព្រោះ​វា​អាច​មាន​គ្រោះថ្នាក់​បាន​។ ប៉ុន្តែ​ប្រសិន​ជា​មាន​អាការៈ​ធ្ងន់ធ្ងរ ដោយ​ហូរ​ចូលទៅ​ក្នុង​ច្រើន អ្នក​អាច​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ដើម្បី​អាច​ចៀស​ពី​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។