U-16 កម្ពុជា ប៉ះ​ថៃ ក្នុង​យុទ្ធ​នា​ការ​ហ្វឹក​ហាត់​ក្រៅ​ទឹក​ដី ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ពាន AFF U-16

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមិថុនាចុងសប្ដាហ៍នេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំ (U-16) កម្ពុជា នឹងចាកចេញពី​ប្រទេស​កំណើត ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ ១​សប្ដាហ៍ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Championship 2016 ហើយ​បេសក​កម្ម​ហ្វឹក​ហាត់​ក្រៅ​ប្រទេស​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៦​នេះ ក្រុម U-16 កម្ពុជា ក៏​នឹង​ធ្វើ​ការ​ប្រកួត​ជាមួយក្រុម U-16 ថៃ ដើម្បីកម្ដៅសាច់ដុំផងដែរ។

យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ថៃ បានឲ្យដឹងថា ក្រុមយុវជនរបស់ខ្លួន នឹងធ្វើការប្រកួតមិត្តភាពជាមួយ​ក្រុម U-16 កម្ពជា នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ខាង​មុខ ខណៈ​ក្រុម​យុវជន​កម្ពុជា ទៅបោះជំរុំហ្វឹកហាត់នៅទីនោះ។ ការប្រកួតនេះ ក៏ជាការត្រៀមខ្លួនរបស់ក្រុម U-16 ថៃ ដើម្បី​ការ​ពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់ AFF U-16 Championship 2016 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា ធ្លាប់បានបោះជំរុំហ្វឹកហាត់នៅវៀតណាមម្ដងរួចមកហើយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ាន​ខាង​លើ។ ជាមួយក្នុងក្រុម U-16 កម្ពុជា បាន​ប្រកួត​មិត្ត​ភាព ៣​លើក​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​វៀត​ណាម ហើយ​ជា​លទ្ធផល គឺ​ឈ្នះ​១ ស្មើ​១ និង​ចាញ់​១​។

ដោយបេសកកម្មហ្វឹកហាត់នៅថៃលើកនេះ គឺជាឱកាសក្រោយ ដែលក្រុមកីឡាករវ័យក្មេងកម្ពុជា ខណៈដែលការប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ខាងមុននេះ នៅរាជធានីភ្នំពេញ។ នេះជាឆ្នាំទី២ ជាប់គ្នា ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍នេះ ខណៈ​ឆ្នាំ​មុន​ម្ចាស់​ផ្ទះ​កម្ពុជា ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ ហើយ​ជើង​ឯក​បាន​ទៅ​ថៃ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  គួររំលឹកផងដែរថា កម្ពុជា នឹងបានឡើងទៅ ជម្រុះវគ្គបន្ទាប់ទៀត បន្ទាប់ពីឈ្នះ ចិនតៃបិុ ក្នុងដី ២-០។

ដូច្នេះ សូមតាមដាននូវដំណើរឆ្ពោះទៅ ការប្រកួតពានរង្វាន់ AFC Asian Cup 2019 របស់ក្រុមជម្រើសជាតិកម្ពុជា 

ចំពោះការប្រកួតជម្រុះនៃពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធ AFC ដើម្បីរកចំនួនក្រុមដើម្បីបង្រ្គប់ ឲ្យបាន២៤ក្រុម។ ជាក់ស្តែងមានប្រទេសចំនួន១២ រងចាំរួចស្រេចទៅហើយ ក្នុងនោះមានដូចជា៖ United Arab Emirates, Qatar, South Korea, Japan, Thailand, Saudi Arabia, Australia, Uzbekistan, Iraq, Iran, Syria និង China ដូច្នេះ នៅខ្វះតែ១២ ក្រុមទៀតប៉ុណ្ណោះ។

ចំនែឯក្រុមជម្រើសជាតិកម្ពុជាយើង ត្រូវឆ្លងកាត់ការប្រកួតជម្រុះច្រើនទៀត ដើម្បីឈានទៅដល់ការប្រកួត វគ្គចែកពូល នៃព្រឹត្តការណ៍នេះ។

ដំណាក់កាលនៃការប្រកួតមានចែងដូចតទៅ៖

***ជុំទី១ គឺមានទាំងអស់១២ក្រុមចូលរួម (ក្រុមដែលមានចំណាត់ថ្នាក់ទាប ក្នុងតំបន់ Asian) ដោយប្រកួត២ជើង ទាំងក្នុងដី និងក្រៅដី។

កាលនោះ ក្រុមជម្រើសជាតិកម្ពុជាយើង បានឈ្នះ ក្រុមជម្រើសជាតិម៉ាកាវ ៤-១ សរុបលទ្ធផលទាំងពីរជើង។

***ជុំទី២ គឺមានក្រុមទាំងអស់៤០ ចូលរួម (មានក្រុមដែលមានចំណាត់ថ្នាក់ទី១ ដល់ ៣៤ ចាំស្រេច និង៦ក្រុមទៀតដែលបានជម្រុះឈ្នះពីជុំទី១) ដោយចែកជា ៨ពូល លេងពីរជើងសម្រាប់ការប្រកួតនីមួយៗ។

កាលនោះ ក្រុមជម្រើសជាតិកម្ពុជាយើងស្ថិតក្នុង ពូលE ជាមួយក្រុមជម្រើសជាតិ Japan, Syria, Singapore និង Afghanistan

o អ្នកឈ្នះនៅក្នុងពូលទាំង៨ក្រុម (លេខ១ ក្នុងពូល) និងលេខ២ ក្នុងពូល ៤ក្រុមទៀត ដែលមានពិន្ទុខ្ពស់ នឹងបន្តទៅលេងវគ្គជម្រុះ World Cup បន្តទៀត ហើយនឹងមានឈ្មោះស្រាប់សម្រាប់ពានរង្វាន់ AFC Asian Cup ។

o ១៦ ក្រុមទៀតដែលមានពិន្ទុខ្ពស់ក្នុងពូល (លេខ២ ក្នុងពូល ចំនួន៤ក្រុមដែលនៅសល់ លេខ៣ក្នុងពូលចំនួន៨ក្រុម និងលេខ៤ ក្នុងពូលដែលមានពិន្ទុខ្ពស់ ចំនួន៤ក្រុម) នឹងបន្តជម្រុះនូវពានរង្វាន់ AFC Asian Cup នៅជុំទី៣។

o ចំនែកឯ ១២ក្រុមដែលនៅសល់នឹងបន្តទៅប្រកួតវគ្គ Play-Off បន្តទៀតដើម្បីបានឈានទៅជុំទី៣។

ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាយើង ធ្វើមិនបានល្អនៅក្នុងពូល ដោយទទួលបរាជ័យគ្រប់ប្រកួត ហើយស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ តែយ៉ាងណាក្តី យើងត្រូវបានផ្តល់ឱកាសទៅប្រកួតវគ្គ Play-off ដូចមានចែងខាងលើ។

***វគ្គ Play-Off គឺមាន១២ក្រុម ដែលនៅសល់ ពោលគឺក្រុមបាតតារាងនិងមានពិន្ទុតិច ត្រូវប្រកួតគ្នា ២ជើងទៀត អ្នកឈ្នះនឹងឡើងទៅប្រកួតជុំទី៣។

ដោយយើងឃើញហើយថាក្នុងវគ្គ Play Off នេះ ក្រុមជម្រើសជាតិកម្ពុជាយើងទទួលបានជោគជ័យហើយ ដោយបានបំបាក់ក្រុម ចិនតៃបិុ ២-០ កាលពីយប់មិញនេះ និងស្មើក្នុងដីគេ ២-២ ដែលសរុបលទ្ធផលទាំងពីរជើង គឺកម្ពុជា ៤-២ ចិនតៃបិុ ។ ដូច្នេះកម្ពុជាយើងនឹងមានសិទ្ធប្រកួតនៅជុំទី៣បន្តទៀត ។

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

U-16 កម្ពុជា ប៉ះ​ថៃ ក្នុង​យុទ្ធ​នា​ការ​ហ្វឹក​ហាត់​ក្រៅ​ទឹក​ដី ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ពាន AFF U-16

U-16 កម្ពុជា ប៉ះ​ថៃ ក្នុង​យុទ្ធ​នា​ការ​ហ្វឹក​ហាត់​ក្រៅ​ទឹក​ដី ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ពាន AFF U-16

U-16 កម្ពុជា ប៉ះ​ថៃ ក្នុង​យុទ្ធ​នា​ការ​ហ្វឹក​ហាត់​ក្រៅ​ទឹក​ដី ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ពាន AFF U-16