គី​សដោះ ៖ របៀប​រស់នៅ និង​ការព្យាបាល​ដោយ​ខ្លួនឯង​

គី​សដោះ ៖ របៀប​រស់នៅ និង​ការព្យាបាល​ដោយ​ខ្លួនឯង​


គី​សដោះ ៖ របៀប​រស់នៅ និង​ការព្យាបាល​ដោយ​ខ្លួនឯង​

​ដើម្បី​បន្ថយ​ភាព​មិន​មាន​ផា​សុកភាព ដោយសារ​តែ​គីស​ក្នុង​សុដន់ អ្នក​គួរតែ​ធ្វើ ដូចខាងក្រោម​នេះ ៖

•​    ​ពាក់​អាវទ្រនាប់ ដែល​អាច​ទ្រទ្រង់​សុដន់​បាន ៖ បើសិន​ជា​អ្នក​ឈឺ​សុដន់ ដោយសារ​តែ​គីស​ក្នុង​សុដន់​នោះ សម្លៀក​បំពាក់​ដែល​ផ្តល់​នូវ​ការ​ទ្រទ្រង់ ដល់​ជាលិកា​សុដន់​បាន​យ៉ាង​ល្អ ប្រហែល​ជា​ជួយ​សម្រួល ដល់​ភាព​មិន​មាន​ផា​សុកភាព​បាន​មួយចំនួន​ដែរ​។

•​    ​ចៀសវាង​ជាតិ​កាហ្វេ​អ៊ី​ន ៖ គ្មាន​អំណះអំណាង តាម​បែប​វិទ្យាសាស្ត្រ​ណាមួយ ដែល​បញ្ជាក់ថា ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន មាន​ទំនាក់ទំនង​ទៅនឹង ការកើត​គីស​ក្នុង​សុដន់​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រី​ខ្លះ នឹង​បាន​ធូរស្រាល​ពី​រោគសញ្ញា​របស់​ពួកគេ ក្រោយ​ពី​លុបបំបាត់​ជាតិ​កាហ្វេ​អ៊ី​ន ពី​ក្នុង​របប​អាហារ​ពួកគេ​។

•​    ​កាត់បន្ថយ​ជាតិ​ប្រៃ​ក្នុង​អាហារ ៖ ទោះបីជា​ការសិក្សា​ជា​ច្រើន ទៅ​លើ​ការ​តម​ជាតិ​ប្រៃ និង​ការ​កើត​ជា​គី​ស មិនមាន​អ្វី​ជា​ដុំកំភួន​ក៏ដោយ ក៏​អ្នកឯកទេស​មួយចំនួន បានឲ្យដឹងថា ការបន្ថយ​ជាតិ​ប្រៃ ពី​ក្នុង​របប​អាហារ ប្រហែលជា​អាច​ជួយ​សម្រួល ដល់​បញ្ហា​នេះ​បាន​ច្រើន​។ ការ​ដែល​ទទួល​ទាន​ជាតិ​ប្រៃ​តិចតួច នឹង​បន្ថយ​ចំនួន​ជាតិ​ទឹក​កាន់តែច្រើន ដែល​ចាល់​ក្នុង​រាងកាយ​។

•​    ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដោយ​គ្មាន​វេជ្ជបញ្ជា ៖ ការឈឺ​សុដន់​មួយចំនួន ប្រហែល​ជា​បាត់​ទៅ​វិញ តាមយៈ​ការប្រើ​ថ្នាំ acetaminophen (Tylenol) ឬ Nonsteroidal Anti-inflammatory Drugs ដូច​ជា​ថ្នាំ Ibuprofen (Advil, Motrin IB) ឬ Naproxen (Aleve, Naprosyn)៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។