ស៊ុយអែត ​អាច​បាន​៣​ពិន្ទុ​ដំបូង​ ពី​អ៊ីតាលី​ឬ​អត់នៅ​យប់​នេះ?

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ស៊ុយអែត នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​អ៊ីតាលី ក្នុង​ការ​ប្រកួត ពាន​រង្វាន់​ទ្វីប​អឺរ៉ុប លើក​ទី​២​របស់​ខ្លួន នៅ​កីឡដ្ឋាន Stadium Municipal ទីក្រុងToulouse ប្រទេស​បារាំង នា​វេលា​ម៉ោង​០៨:០០​នាទី​យប់​នេះ។

 

ស៊ុយអែត ​អាច​បាន​៣​ពិន្ទុ​ដំបូង​ ពី​អ៊ីតាលី​ឬ​អត់នៅ​យប់​នេះ? ក្រុមជម្រើសជាតិអ៊ីតាលី

 

នៅ​ក្នុង​ពូល E បច្ចុប្បន្ន អ៊ីតាលី​គឺជា​ក្រុម​កំពូល​តារាង មាន​៣​ពិន្ទុ​បាន​ពី​ប្រកួត​ដំបូង​របស់​ខ្លួន តាម​ពី​ក្រោយ ដោយ​ស៊ុយអែត​មាន​១ពិន្ទុ ហើយ​លេខ​៣ សាធារណរដ្ឋ​អៀរឡង់​មាន ១ពិន្ទុ​ខណៈ​បែលហ្សិក​នៅ​បាត​តារាង គ្មាន​ពិន្ទុ​រាប់​នឹង​គេ។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ

– សាធារណរដ្ឋ​អៀរឡង់​ឈ្នះ​៣ ក្នុង​ចំណោម១០​ប្រកួត​ទល់​នឹង​ស៊ុយអែត​ក្នុង​នោះ​ចាញ់ ៥ និងស្មើ២។
– ៦ប្រកួត​ចុងក្រោយ​អៀរឡង់​មិន​ដែល​ឈ្នះ​ស៊ុយអែត​សោះ ដោយ​ចាញ់៤ និង​ស្មើ២។
– ការ​ប្រកួត​កម្មវិធី​ធំ​ចុងក្រោយ​ក្រុម​ទាំង​គ្នា​ប៉ះ​គ្នា​នៅ​វគ្គ​ជម្រុះ World Cup ឆ្នាំ២០១៤ ដោយ​ជើង​ទី​១ ស្មើគ្នា ០-០ ហើយ​ជើង​ទី​២​ស៊ុយអែត​ឈ្នះ ២-១។

 

សម្ដី​គ្រូ​បង្វឹក៖
លោកAntonio Conte គ្រូ​បង្វឹក​អ៊ីតាលី៖ “ខ្ញុំ​គិត​ថា​អ៊ីតាលី​មាន​ក្រុម​កីឡាករ​ដែល​ផ្ដោត​អារម្មណ៍​ខ្លាំង​លើ ការ​ប្រកួត ហើយ​ព្យាយាម​លេង​យ៉ាង​ល្អ។ ខ្ញុំ​ធានា​ថា​ការ​លេង​ល្អ​ប្រកួត​ដំបូង​នឹង​មិន​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់ ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ”។

 

ស៊ុយអែត ​អាច​បាន​៣​ពិន្ទុ​ដំបូង​ ពី​អ៊ីតាលី​ឬ​អត់នៅ​យប់​នេះ?

 

លោក Erik Hamrén គ្រូ​បង្វឹក​ស៊ុយអែត៖ “អ៊ីតាលី​មិន​មាន​កីឡាករ​កំពូល​ៗ​ច្រើន​ដូច​ពី​មុន​ទេ ប៉ុន្តែ​ពួកគេ​គឺជា ក្រុម​មួយ​ខ្លាំង ទាំង​ការពារ និង​ប្រយុទ្ធ។ ពួក​យើង​ពិត​ជា​ភ្ញាក់ផ្អើល​កាល​ប្រកួត​ជាមួយ​បែលហ្សិក។ ការ​ប្រកួត​ថ្ងៃ​នេះ​នឹង​ផ្ដល់​ការ​លំបាក​ខ្លាំង​ប៉ុន្តែ​អ្វី​ក៏​អាច​កើត​មាន​ដែរ ក្នុង​បាល់ទាត់”។

 

ស៊ុយអែត ​អាច​បាន​៣​ពិន្ទុ​ដំបូង​ ពី​អ៊ីតាលី​ឬ​អត់នៅ​យប់​នេះ?

 

ជើង​កីឡាករ៖
អ៊ីតាលី​មិន​មាន​កីឡាករ​រង​របួស​ទេ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ Buffon; Barzagli, Bonucci, Chiellini; Candreva, Florenzi, De Rossi, Giaccherini, De Sciglio; Pellè, Éder។

 

ស៊ុយអែត ​អាច​បាន​៣​ពិន្ទុ​ដំបូង​ ពី​អ៊ីតាលី​ឬ​អត់នៅ​យប់​នេះ?

 

ដោយឡែក​ស៊ុយអែត​មាន​កីឡាករ​ម្នាក់​របួស​ក្រលៀន​គឺ Lustig ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង អាច​ជា៖ Isaksson; Lindelöf, Granqvist, Johansson, Olsson; Larsson, Ekdal, Källström, Forsberg; Guidetti, Ibrahimović៕

 

ស៊ុយអែត ​អាច​បាន​៣​ពិន្ទុ​ដំបូង​ ពី​អ៊ីតាលី​ឬ​អត់នៅ​យប់​នេះ?

 

ព្យាករ​គូ​នេះ​គឺ៖ អ៊ីតាលី ១-១ ស៊ុយអែត, ​ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

*ក្រៅ​ពី​គូ​នេះ​ ក៏​មាន​២​គូ​ទៀត​ប្រកួត​យប់​នេះ​ដែរ​គឺ៖
-ឆេក vs ក្រូអាត (ម៉ោង​១១:០០​នាទី​យប់)
-អេស្ប៉ាញ vs ទួរគី (ម៉ោង​០២:០០​នាទី​រំលង​អាធ្រាត្រ)

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ UEFA