គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

Vicente del Bosque ​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​លើក​ឡើង​ថា ក្រុម​​របស់​លោក​ ចង់​បាន​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ Euro 2016 ​​តែ​ម្ដង ​ពេល​ប៉ះ​​ក្រុម​ទួរគី ​​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល​ D លើក​ទី​២ នា​វេលា​ម៉ោង​០២:០០​ រំលង​អាធ្រាត្រ​យប់​នេះ។

 

គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

ក្រុម​ជម្រើស​ជាតិអេស្ប៉ាញ ម្ចាស់​ការពារ​តំណែង​ជើង​ឯក Euro

 

អេស្ប៉ាញ ​​បាន​ឈ្នះ​សាធារណរដ្ឋឆេក ១-០ កាល​ប្រកួត​ដំបូង​ ហើយ​បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង​ពូល​ D ​ខណៈ​ដែល​ពួកគេ​នឹង​អាច​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ បើ​អាច​ឈ្នះ​ទួរគី​ ដែល​ចាញ់​ក្រូអាត ១-០ នៅ​ប្រកួត​ដំបូង​ នៅ​យប់​នេះ​បាន។

 

គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

Vicente del Bosque ​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ

 

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ វ័យ​​៦៥​ឆ្នាំ បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា៖ “ឆ្លង​កាត់​ប្រកួត​ដំបូង​មក​ខ្ញុំ​គិត​ថា​ ពួកគេ​ (ទួរគី) ​ត្រូវ​ការ​ពិន្ទុ​ខ្លាំង ដូច្នេះ​​វា​ប្រាកដ​ជា​ការ​ប្រកួត​ដ៏​ពិបាក​សម្រាប់​យើង។ ពួកគេ​ជា​ក្រុម​អស្ចារ្យ​ លេង​បាន​ល្អ និង​មាន​កីឡាករ​ល្អៗ​ច្រើន។ យើង​ត្រូវ​តែ​​​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​ប្រកួត​នេះ។ យើង​ចង់​ធានា​កៅអី​​សម្រាប់​ខ្លួន​យើង​​នៅ​វគ្គ​បន្ទាប់​ឲ្យ​បាន​ឆាប់ៗ ហើយ​យើង​មិន​ចង់​ស្ថិតិ​ក្នុង​ភាព​ស្រពិចស្រពិល​ទៀត​នោះ​ទេ”។

 

អេស្ប៉ាញ មិន​ដែល​ចាញ់​ទួរគី​ រយៈពេល​៥២​ឆ្នាំ​មក​ហើយ  ​ខណៈ​ដែល​ចាញ់​ចុង​ក្រោយ​​គឺ ចាញ់​ ១-០ តាំង​ពី​វគ្គ​ជម្រុះ​ World Cup ឆ្នាំ​១៩៥៤។ ក្រុម​ម្ចាស់​ជើង​ឯក​ (អេស្ប៉ាញ) ក៏​ចង់​រក្សា​កំណត់ត្រា​របស់​ខ្លួន ដែល​មិន​ទាន់​​ចាញ់​នៅ​ Euros ​ចំនួន​១៣​ប្រកួត​​ចុង​ក្រោយ​ (ឈ្នះ​១០ ស្មើ​៣) តាំង​ពី​ឆ្នាំ​២០០៤​ ផង​ដែរ៕

 

*សកម្មភាព​ក្រុម​អេស្ប៉ាញ​ហ្វឹកហាត់៖

 

គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

 

គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

 

គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

 

គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

 

គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

 

គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

 

គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

 

គ្រូ​បង្វឹក​អេស្ប៉ាញ ថា​ចង់​​ឡើង​វគ្គ​១៦​ក្រុម​តែ​ម្ដង​​ នៅ​យប់​នេះ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AS | UEFA