​កូន​ស្រី​បង្កើត Jolie ម្នាក់​ ចង់​ចេះ​ភាសា​ខ្មែរ​ណាស់​

នាង Angelina Jolie បាន​​និយាយ​​ថា​ គ្មាន​កូន​ណា​ម្នាក់​របស់​នាង​ មាន​បំណង​ចង់​ក្លាយជា​តារា​សម្តែង​​ទេ តែ​ពួក​គេ​មាន​​ចំណង់
​ចំ​ណូល​​ចិត្ត​ផ្សេង​​ៗ​ទៅ​​វិញ​ ។

តារា​សម្តែង​​អាយុ​៤១​ឆ្នាំ​រូប​នេះ​ ​បាន​ប្រាប់​ឱ្យ​ដឹង​​ថា កូន​ៗ​ទាំង​​៦​របស់​នាង​កំពុង​រៀន​ភាសា​៧​ប្រភេទ​ផ្សេង​ៗ​​គ្នា ​​។ នាង​បាន​ប្រាប់​នៅ​ក្នុង​​កិច្ច​សំភាសន៍នៅ​វិទ្យុ​BBC ថា​ កូន​របស់​នាង​មិន​ចាប់អារម្មណ៍​លើ​ការសម្តែង​​ទេ ប៉ុន្តែ​​ពួក​គេ​សុទ្ធតែ​មាន​​ចំណូលចិត្ត​ខាង​ភាសា។ 

តារា​​ដែល​ឈ្នះ​ពានរង្វាន់ Oscar នេះ​ បាន​សួរ​ទៅ​កាន់​កូន​ៗ​នាង​ថា ​ពួក​គេ​ចង់​រៀន​ភាសា​អ្វី? ។ កូន Shiloh ចង់​រៀន​ភាសា​ខ្មែរ, កូន Pax ផ្តោត​លើ​ភាសា​វៀតណាម, កូន Maddox រៀន​បន្ថែម​២ភាសា​ទៀត (អា​ល្លឺ​ម៉​ង់ និង​រុ​ស្សី) ខណៈចេះ៥ភាសា ក្នុងនោះ​មាន​ភាសាខ្មែរដែរ​, កូន​ Zahara ចូល​ចិត្ត​ភាសា​បារាំង និង  កូន Vivienne រៀន​ភាសា​អា​រ៉ាប់ ​និងកូន​Knox រៀន​ភាសា​.គ ​។

ម្យ៉ាងវិញ​ទៀត នាង​បាន​បង្រៀន​កូន​ៗ​ទាំងអស់​របស់​នាង កុំ​ឱ្យ​​មានការ​អាណិតអាសូរ​ដល់​ជន​ភៀសខ្លួន ដែល​ត្រូវ​បង្ខំចិត្ត​ចាក​ចេញ​ពី​ប្រទេស​​កំណើត ។ ផ្ទុយ​ទៅ​វិញ ​នាង​បង្រៀន​ពួក​គេ​ឱ្យ​​ចេះ​គោរព​ដល់​ជនភៀសខ្លួន​​ទាំងនោះ​វិញ​ ។  នាង​បាន​បន្ថែម​ថា
កូន​ៗ​ពួក​គេ ​បាន​ចាត់​ទុក​ជនភៀសខ្លួន​ទាំងនោះ​​ជា​វីរៈបុរស  ហើយ​ថែម​ទាំង​បាន​រាប់អាន​ក្មេង​ៗ ​ដែល​ជា​ជនភៀសខ្លួន​ធ្វើ​ជា​មិត្ត​ពួក​គេ​ទៀត​ផង​ ។