អតីត​កំពូល​កីឡាករ​ពិភពលោក​បង្ហើប​ថា​ ស្វាគមន៍​ទទួល​ដំណែង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

អតីតកីឡាករកំពូលរបស់ជម្រើសជាតិអង់គ្លេស David Beckham បានឲ្យដឹងថា រូបលោកនឹងមិនបដិសេធនោះទេ សម្រាប់ការក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស នាថ្ងៃអនាគត។ អតីតខ្សែបម្រើរូបនេះ ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិ ចូលលេងក្នុងព្រឹត្តិការណ៍ធំៗប៉ុន្មានដងរួចមកហើយ តែកាលពីមុខលោកធ្លាប់បាននិយាយថា រូបលោកនឹងមិនចូលពាក់ព័ន្ធនឹងការធ្វើជាគ្រូបង្វឹកនោះទេ។

ក្រោយមកទៀត Beckham បានសម្រេចចិត្ត ទៅធ្វើជាម្ចាស់ក្លឹបបាល់ទាត់មួយនៅ Miami ដោយលោកជួយឲ្យក្រុមទៅលេងនៅ MLS តែទោះបីជាយ៉ាងនេះក្ដី ថ្មីៗនេះលោកបានបើកទ្វារ សម្រាប់ឱកាសក្នុងការដើរតួជាគ្រូបង្វឹក ហើយជាពិសេសរូបលោកមិនបដិសេធនោះទេ សម្រាប់ការតែងតាំងជាអ្នកដឹកនាំក្រុមជម្រើសជាតិអង់គ្លេស។

ក្នុងនោះ Beckham បាននិយាយនៅក្នុងកម្មវិធី London’s Jewish Community Centre ថា “មានមនុស្សជាច្រើនបានផ្ដោតមកលើខ្ញុំ រួចនិយាយថា ហេតុអ្វីខ្ញុំមិនចង់ក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងរយៈពេល៥ ទៅ១០ឆ្នាំខាងមុខទៀត?” Beckham បានបន្ត សម្រាប់ការតបទៅនឹងសំណួរនេះថា “រឿងនេះវាអាចនឹងផ្លាស់ប្ដូរក្នុងពេលណាមួយ នាថ្ងៃអនាគត”។

ជាចុងក្រោយលោកបានបញ្ចប់ដោយនិយាយថា “នាព្រឹកណាមួយខ្ញុំអាចក្រោកពីដំណេក ហើយគិតក្នុងចិត្តខ្លួនឯងថា ខ្ញុំប្រហែលអាចក្លាយជាគ្រូបង្វឹកដ៏ល្អមួយរូប”។ ដូច្នេះសូមរង់ចាំមើលទៅមើល៍ ថានៅថ្ងៃអនាគតនេះ យើងអាចនឹងឃើញ Bechkam ឈរនៅលើទីលាន ក្នុងនាមជាអ្នកចង្អុលបង្ហាញកីឡាករ ដូច Zidane ដែរឬទេ។ (ប្រភព៖ Mirror)

អតីត​កំពូល​កីឡាករ​ពិភពលោក​បង្ហើប​ថា​ ស្វាគមន៍​ទទួល​ដំណែង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

អតីត​កំពូល​កីឡាករ​ពិភពលោក​បង្ហើប​ថា​ ស្វាគមន៍​ទទួល​ដំណែង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • អតីត​កំពូល​កីឡាករ​ពិភពលោក​បង្ហើប​ថា​ ស្វាគមន៍​ទទួល​ដំណែង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កីឡា  ព័ត៌មាន
Tags: