និយាយទូរស័ព្ទ កណ្តាលវាលស្រែ ពេលមេឃកំពុងមានភ្លៀង រលឹមស្រិចៗ ត្រូវរន្ទះបាញ់ស្លាប់ នៅស្រុករមាសហែក

ស្វាយរៀង៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ នៅកណ្តាលវាលស្រែ ខណៈដែលកំពុងតែ ដេញគោហើយ និយាយទូរស័ព្ទ មានភ្លៀងរលឹមស្រិចៗ កាលពីម៉ោង ៣៖៣០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខេន សុទ្ធា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ។

ហើយនៅមុន ពេលហេតុការណ៍នេះ ឡើងជនរងគ្រោះបាន ទៅដេញគោនៅវាលស្រែ ខាងត្បូងភូមិចំង្ងាយប្រមាណ ៥០០មដោយមាន ភ្លៀងរលឹមស្រិចៗ និងនិយាយទូរស័ព្ទ លេងស្រាប់មានរន្ទះបាញ់ផាំង ធ្វើឲ្យដួលផ្កាប់មុខកណ្តាល វាលស្រែស្លាប់ភ្លាមៗតែម្តង ។ 

ក្រោយពីកើតហេតុ អ្នកភូមិបានផ្អើលឈួឆរនាំ គ្នារត់ទៅមើលជនរងគ្រោះ តែមិនអាចជួយសង្គ្រោះ បាននោះទេព្រោះបានដាច់ ស្លាប់បាត់ទៅហើយ ។ ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

រដូវនេះ ជារដូវដែលមានភ្លៀងធ្លាក់រាយប៉ាយ ស្ទើរគ្រប់តំបន់ទូទាំងផ្ទៃប្រទេស ថែមទាំងមាន។ ពេលខ្លះរហូតធ្វើឱ្យយើងមានអារម្មណ៍ថា មេឃដូចជាកំពុងតែធ្លាក់ចុះមកយ៉ាងអញ្ចឹង។ បើជួបរឿងបែបនេះញឹកញាប់ គួរតែរកកន្លែងសុវត្ថិភាពបំផុត ដើម្បីការពារគ្រោះភ័យ នោះគឺការស្នាក់នៅក្នុង «ផ្ទះ»។ ក៏ប៉ុន្តែអ្នកប្រហែលជាធ្លាប់បានឮហើយមែនទេថា ផ្គររន្ទះបានបាញ់ចំផ្ទះនៅតំបន់មួយចំនួន។ ដូច្នេះទោះបីជាអ្នកស្នាក់នៅក្នុងផ្ទះខ្លួនឯងក៏ដោយ ក៏មិនប្រាកដថាអាច ការពារអ្នកឱ្យមានសុវត្ថិភាពល្អបំផុតពីព្យុះផ្គររន្ទះនៅខាងក្រៅបានដែរ។ ថ្ងៃនេះខ្មែរឡូត សូមធ្វើការណែនាំនូវវិធីសាស្រ្តខ្លះៗ ដើម្បីការពារសុវត្ថិភាពអស់លោកអ្នកពីផ្គររន្ទះ៖

1. បិទបង្អួចផ្ទះឱ្យជិត៖ ការបិទបង្អួចមិនត្រឹមតែជួយការពារ មិនឱ្យភ្លៀងសាចចូលប៉ុណ្ណោះទេ តែវាក៏ជារបាំងការពាររន្ទះបានមួយកម្រិតដែរ។

2. ជៀសវាងការប្រើទូរស័ព្ទគ្រប់ប្រភេទ៖ ការប្រើប្រាស់ទូរស័ព្ទដៃលេងហ្គេម ឬលេងអ៊ីនធឺណិត ខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀង មានផ្គរ រន្ទះ មិនមែនជារឿងល្អឡើយដែលអ្នកគួរធ្វើ។ អ្នកដឹងទេថា អង់តែនដែលអ្នកបានតភា្ជប់នៅខាងក្រៅផ្ទះបានធ្វើការចាប់យកនូវប្រព័ន្ធពីខាងក្រៅដើម្បីដំណើរការ ហើយប្រព័ន្ធនេះមានថាមពលអាចតភា្ជប់នឹងរន្ទះបាន។ ដូចនេះអំណាចនៃរន្ទះនៅលើមេឃអាចរត់ចុះតាមខ្សែបន្ទាត់ដែលតភ្ជាប់ទៅនឹងទូរស័ព្ទ ឬ កុំព្យូទ័ររបស់អ្នកបាន។ បើចង់មានសុវត្ថិភាពល្អសូមប្រុងប្រយ័ត្នចំនុចនេះជាពិសេស។ 

អានបន្តសូមចុច៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

និយាយទូរស័ព្ទ កណ្តាលវាលស្រែ ពេលមេឃកំពុងមានភ្លៀង រលឹមស្រិចៗ ត្រូវរន្ទះបាញ់ស្លាប់ នៅស្រុករមាសហែក

និយាយទូរស័ព្ទ កណ្តាលវាលស្រែ ពេលមេឃកំពុងមានភ្លៀង រលឹមស្រិចៗ ត្រូវរន្ទះបាញ់ស្លាប់ នៅស្រុករមាសហែក