សូ​ដា នី​តា ត្រៀម​ទៅ​ខេត្តព្រៃវែង​ព្រោះ​រឿង​ថវិកា​ជំនួយ​

6 Videos


កញ្ញា សូដា នីតា គឺជាតារាសម្តែងម្នាក់កំពុងទទួលបានការចាប់អារម្មណ៍គួរសមពីសំណាក់ប្រិយមិត្តនោះ ពេលនេះបានត្រៀមយកជំនួយសប្បុរសធម៌ជាថវិកា និង សម្ភារមួយចំនួនផ្តល់ជូនគ្រួសារក្រីក្រ ២ គ្រួសារ ក្នុងខេត្តព្រៃវែង នៅថ្ងៃស្អែកនេះ ។ តារាសម្តែងរូបស្រស់សោភា កញ្ញា សូដា នីតា ដែលគ្រប់គ្នាស្គាល់ថាជាតារាសម្តែងកំពុងទទួលបាន ប្រជាប្រិយភាពគួរសម្ពីសំណាក់អ្នកគាំទ្រ ពេលនេះគ្រោងនឹងយកជំនួយសប្បុរសធម៌ជាថវិកា និង សម្ភារមួយចំនួនទៅប្រគល់ជូនគ្រួសារក្រីក្រដែលជួបការលំបាក ២ គ្រួសារ នៅខេត្តព្រៃវែង នេះបើតាមការ រំលេចសាររបស់កញ្ញា សូដា នីតា លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់កាលពីប៉ុន្មានម៉ោងមុននេះ ។

P9

នៅក្នុងសាររបស់កញ្ញា សូដា នីតា ដែលបានបង្ហោះនោះបានសរសេររំលេចនូវពាក្យពេចន៍មួយចំនួន រួមជាមួយសេចក្តីថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានជួយឧបត្តម្ភជាថវិការក្តី សម្ភារក្តី ដើម្បី ផ្តល់ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រដែលកំពុងជួបលំបាកនៅខេត្តព្រៃវៃងថា «ថ្ងៃស្អែកនេះ នាងខ្ញុំសូដានីតា និង យកថវិកា រួមទាំងសម្ភារមួយចំនួនផ្តល់ជូនដល់ ២ គ្រួសារ នៅខេត្តព្រៃវែង ហើយនាងខ្ញុំ សូដា នីតា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនដែលបានផ្តល់ថវិកាផ្ទាល់ខ្លួនជួយដល់គ្រួសារ ក្រីក្រ ដែលកំពុងតែខ្វះខាតយ៉ាងខ្លាំងនៅខេត្តព្រៃវែង ដែលមានរាយឈ្មោះដូចខាងក្រោម ៖

១. ឧត្តមសេនីយ៍ គៀង ចាន់តួ ស្នងការរងរាជធានីភ្នំពេញ ថវិកាចំនួន $200
២. ឯឧត្តម តឹក ង៉ូយ ថវិកាចំនួន $30
៣. លោក តាន មូនីវ៉ាន់ ថវិកាចំនួន $30
៤. លោក ដេន វ៉ូ ថវិកាចំនួន $30
៥. លោក ហេង ឡុង ថវិកាចំនួន $30
៦. លោក យ៉ាណារ៉ា ថវិកាចំនួន $30
៧. លោក លឹម សុខ ថវិកាចំនួន $30
៨. លោក សូវ៉ាន់ វៀរី ថវិកាចំនួន $30
៩. លោក យ៉ែម សំអូន ថវិកាចំនួន $30 »

សូ​ដា នី​តា ត្រៀម​ទៅ​ខេត្តព្រៃវែង​ព្រោះ​រឿង​ថវិកា​ជំនួយ​

តាមរយៈ ជំនួយសប្បុរសធម៌នេះផងដែរ បញ្ចាក់ឲ្យឃើញថា កញ្ញា សូដា នីតា ដែលមានស្មារតីចេះចែក រំលែកសេចក្តីសុខដល់មនុស្សគ្រប់គ្នា និង ជាគំរូដ៏ល្អមួយដល់តារាដទៃទៀត ក្នុងការបន្តស្វែងរកជំនួយ សប្បុរសជនដើម្បីជួយប្រជាពលរដ្ឋទីទាល់ក្របន្តទៀត ៕ ជួន នូវ

សូ​ដា នី​តា ត្រៀម​ទៅ​ខេត្តព្រៃវែង​ព្រោះ​រឿង​ថវិកា​ជំនួយ​
សូ​ដា នី​តា ត្រៀម​ទៅ​ខេត្តព្រៃវែង​ព្រោះ​រឿង​ថវិកា​ជំនួយ​
សូ​ដា នី​តា ត្រៀម​ទៅ​ខេត្តព្រៃវែង​ព្រោះ​រឿង​ថវិកា​ជំនួយ​
សូ​ដា នី​តា ត្រៀម​ទៅ​ខេត្តព្រៃវែង​ព្រោះ​រឿង​ថវិកា​ជំនួយ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត