លស់​ព្រលឹង​មួយ​គ្រួសារ​ដោយសារ​ត្រកួត​យក្ស​​ធំ​ប៉ុន​មនុស្ស​តោង​​លើ​ទ្វារ​ផ្ទះ​ (មានវីដេរអូ)

សត្វត្រកួតយក្សទំហំប៉ុនមនុស្សមួយក្បាលបានធ្វើឲ្យក្រុមគ្រួសារបុរសថៃម្នាក់ភ័យស្ទើរលស់ព្រលឹង បន្ទាប់ពីវាបានចូលទៅតោងលើទ្វារផ្ទះ។

តាមសារព័ត៌មាន Bangkok Coconuts ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតកាលពីថ្ងៃច័ន្ទកន្លងទៅ នៅផ្ទះរបស់លោក Attani Thaiyuanwong ស្ថិតនៅក្នុងខេត្ត Nonthaburi ភាគកណ្ដាលប្រទេសថៃ។

ដោយបានឃើញទិដ្ឋភាពសឹងមិនជឿនឹងភ្នែកបែបនោះ លោកAttani បានថតសកម្មភាពរបស់ត្រកួតខាងលើបង្ហោះជាវីដេអូលើ Facebook ។ នៅក្នុងវីដេអូ គេបានឃើញសត្វឆ្កែរបស់លោក Attani ព្រុសដាក់សត្វត្រកួត ចំណែកបុរសម្នាក់ក៏បានព្យាយាមប្រើខ្សែដើម្បីទាក់ ត្រកួតនោះចេញផងដែរ។

នៅពេលគេព្យាយាមយកខ្សែទាក់ត្រកួតចេញ សត្វត្រកួតយក្សបានបក់កន្ទុយចុះឡើងធ្វើឲ្យគ្រួសារលោក Attani កាន់តែភិតភ័យខ្លាំង។

លស់​ព្រលឹង​មួយ​គ្រួសារ​ដោយសារ​ត្រកួត​យក្ស​​ធំ​ប៉ុន​មនុស្ស​តោង​​លើ​ទ្វារ​ផ្ទះ​ (មានវីដេរអូ)

តាមជំនឿរបស់ប្រជាជនថៃចាស់ៗជឿថា វត្តមានរបស់សត្វត្រកួតទៅលេងក្នុងបរិវេណផ្ទះ បើនរណាបានឃើញវា នោះនឹងនាំសំណាងមកដល់ខ្លួន។ ប៉ុន្តែទោះជាមានជំនឿបែបនោះក៏ដោយ ប្រជាជនថៃមួយចំនួនដែលបានជួបសត្វធំៗបែបនោះ ពួកគេតែងព្យាយាមគ្រប់មធ្យោបាយដើម្បីដេញពួកវាចេញ៕

ប្រភព៖ sabay

  • លស់​ព្រលឹង​មួយ​គ្រួសារ​ដោយសារ​ត្រកួត​យក្ស​​ធំ​ប៉ុន​មនុស្ស​តោង​​លើ​ទ្វារ​ផ្ទះ​ (មានវីដេរអូ)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:វីដេអូ
Tags: